* ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និយាយថា កំណត់ត្រាកក់សំបុត្រចំនួន ៤៦,០០០ ត្រូវបានប៉ះពាល់ ដោយសារការរំលោភបំពានទិន្នន័យលើប្រព័ន្ធ Amadeus
* Elon Musk កាត់បន្ថយដែនកំណត់របស់ Grok Bot ដោយសារតែចំណាយ «ខ្ពស់ហួសពីសមត្ថភាពទ្រទ្រង់»
* Snapchat ព្រមព្រៀងដោះស្រាយវិវាទជាមួយយុវវ័យ២នាក់ ជុំវិញការចោទប្រកាន់ថាបណ្តាញសង្គមប៉ះពាល់សុខភាពផ្លូវចិត្ត
* កូរ៉េខាងជើង បដិសេធការចោទប្រកាន់របស់អាមេរិក ជុំវិញការលួចរូបិយប័ណ្ណឌីជីថល Binance ដោយហៅថាជា «វោហារសាស្ត្រមិនសមហេតុផល»
* AI ជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលកណ្តុរ ខណៈ AI មួយទៀតបដិសេធដោយសារបារម្ភពីសុវត្ថិភាព

អ៊ីម៉ាត២៤ បន្តឈជើងរឹងមាំ និងដាក់ផែនការពង្រីកហាងលក់ទំនិញខ្នាតតូច ដែលនាំយកបទពិសោធន៍ម្ហូបអាហារបែបកូរ៉េឱ្យបាន១០០សាខាត្រឹមដំណាច់ឆ្នាំ ២០២៧

04-11-2026 11:36

(ភ្នំពេញ)៖ ចាប់តាំងពីការចូលមកកាន់ទីផ្សារកម្ពុជាក្នុងឆ្នាំ ២០២៤ មក អ៊ីម៉ាត២៤ បានបន្តពង្រឹងវត្តមានរបស់ខ្លួននៅក្នុងទីផ្សារ ដោយនាំយកជំនាញផ្នែកលក់រាយពីប្រទេសកូរ៉េ រួមទាំងបទពិសោធន៍ម្ហូបអាហារដ៏ទាក់ទាញ និងផលិតផលអន្តរជាតិមកឱ្យកាន់តែជិតស្និទ្ធនឹងអ្នកប្រើប្រាស់នៅប្រទេសកម្ពុជា។
ដោយមានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំខាងផ្នែកអាជីវកម្មលក់រាយរបស់ក្រុមហ៊ុន Shinsegae Group នៅប្រទេសកូរ៉េ អ៊ីម៉ាត២៤កំពុងបង្កើតបទពិសោធន៍ថ្មីៗងាយៗក្នុងការទិញទំនិញក្នុងហាងដែលមានលក្ខណៈពិសេសខុសប្លែក តាមរយៈការជ្រើសរើសអាហារសម្រន់ចិបចុប ភេសជ្ជៈ កាហ្វេ និងម្ហូបអាហារឆ្អិនស្រាប់ ដ៏ពេញនិយមពីប្រទេសកូរ៉េ។

* ម្ហូបអាហារថ្មីៗពីកូរ៉េ និងជម្រើសសម្បូរបែប
ខណៈដែលវប្បធម៌ម្ហូបអាហារកូរ៉េកំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងក្នុងចំណោមយុវជនជំនាន់ថ្មី អ៊ីម៉ាត២៤ កំពុងកំណត់ទីតាំងហាងរបស់ខ្លួនឱ្យក្លាយជាកន្លែងពេញនិយមពីសំណាក់យុវជនជំនាន់ Gen Z កម្ពុជា អាចស្វែងយល់ពីរសជាតិម្ហូបបែបកូរ៉េដែលកំពុងពេញនិយម ដោយភាពងាយស្រួល និង អាចទិញផលិតផលក្រៅស្រុកផ្សេងៗដ៏គួរឱ្យចាប់អារម្មណ៍។

* ចូលរួមចំណែកបង្កើតឱកាសការងារដល់យុវជនកម្ពុជា

បច្ចុប្បន្ននេះ អ៊ីម៉ាត២៤ មានប្រតិបត្តិការហាងចំនួន ៣៦ ហាង និងផ្តល់ការងារដល់បុគ្គលិកជាង ៨០០ នាក់ នៅទូទាំងប្រទេសកម្ពុជា។ បណ្តាញហាងលក់រាយដែលកំពុងរីកចម្រើននេះ បង្កើតឱកាសការងារក្នុងស្រុក អភិវឌ្ឍសមត្ថភាពធនធានមនុស្សកម្ពុជា និងរួមចំណែកដល់ការរីកចម្រើននៃវិស័យលក់រាយក្នុងទិផ្សារកម្ពុជា។

សម្លឹងឆ្ពោះទៅអនាគត អ៊ីម៉ាត២៤ មានគោលដៅពង្រីកហាងឱ្យបាន ជាង ១០០ ហាង នៅត្រឹមដំណាច់ឆ្នាំ ២០២៧ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តលើផែនការរយៈពេលវែង ក្នុងការវិនិយោគ និងបន្តការរីកចម្រើនទៅមុខ​ជាមួយប្រទេសកម្ពុជា។

ក្រៅពីការពង្រីកបណ្តាញហាង អ៊ីម៉ាត២៤ នៅតែផ្តោតលើការផ្តល់ជូនបទពិសោធន៍ម្ហូបអាហារចិបចុបសម្បូរបែបគុណភាពល្អៗ ហើយថែមទាំងបានគាំទ្រលក់ផលិតផលជាតិផលិតក្នុងស្រុក និងមានជម្រើសកាន់តែច្រើនប្រកបដោយបទពិសោធន៍ក្នុងការទិញទំនិញប្រចាំថ្ងៃអោយកាន់តែមានភាពទាក់ទាញសម្រាប់យុវជនប្រុសស្រីកម្ពុជា។

អ៊ីម៉ាត២៤ អាហារថ្មីៗ រាល់ថ្ងៃ! រីកចម្រើនជាមួយគ្នានៅកម្ពុជា កាន់តែជិតស្និទ្ធជាមួយកូរ៉េគ្រប់ពេល៕