* ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និយាយថា កំណត់ត្រាកក់សំបុត្រចំនួន ៤៦,០០០ ត្រូវបានប៉ះពាល់ ដោយសារការរំលោភបំពានទិន្នន័យលើប្រព័ន្ធ Amadeus
* Elon Musk កាត់បន្ថយដែនកំណត់របស់ Grok Bot ដោយសារតែចំណាយ «ខ្ពស់ហួសពីសមត្ថភាពទ្រទ្រង់»
* Snapchat ព្រមព្រៀងដោះស្រាយវិវាទជាមួយយុវវ័យ២នាក់ ជុំវិញការចោទប្រកាន់ថាបណ្តាញសង្គមប៉ះពាល់សុខភាពផ្លូវចិត្ត
* កូរ៉េខាងជើង បដិសេធការចោទប្រកាន់របស់អាមេរិក ជុំវិញការលួចរូបិយប័ណ្ណឌីជីថល Binance ដោយហៅថាជា «វោហារសាស្ត្រមិនសមហេតុផល»
* AI ជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលកណ្តុរ ខណៈ AI មួយទៀតបដិសេធដោយសារបារម្ភពីសុវត្ថិភាព

ធនាគារ ខេប៊ីប្រាសាក់ ឈានមុខក្នុងការគាំទ្រធុរកិច្ចកូរ៉េ ខណៈវិនិយោគិនកូរ៉េ កំពុងពង្រីកប្រតិបត្តិការនៅកម្ពុជា

04-11-2026 14:08

(ភ្នំពេញ)៖ ខណៈដែលអាជីវកម្មកូរ៉េពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ធនាគារខេប៊ីប្រាសាក់ លេចធ្លោក្នុងការគាំទ្រយ៉ាងសកម្ម និង គ្រប់ជ្រុងជ្រោយដល់ក្រុមហ៊ុនកូរ៉េ។ តាមរយៈសាខាយុទ្ធសាស្ត្រមុនីវង្ស មជ្ឈមណ្ឌលគាំទ្រការវិនិយោគកូរ៉េ និងភាពជាដៃគូជាមួយសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM) ធនាគារខេប៊ីប្រាសាក់ កំពុង បង្កើត បណ្តាញ គាំទ្រ ផ្នែក ហិរញ្ញវត្ថុនិងធុរកិច្ច ដែល តភ្ជាប់ ការវិនិយោគ ពី ប្រទេសកូរ៉េទៅនឹងឱកាសធុរកិច្ចក្នុងស្រុក។

មជ្ឈមណ្ឌលយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ធុរកិច្ច និងអតិថិជនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ បើកសម្ពោធកាលពីខែកុម្ភៈ ឆ្នាំ ២០២៦ សាខាយុទ្ធសាស្ត្រមុនីវង្សនៅរាជធានីភ្នំពេញ គឺជាជំហានដ៏សំខាន់ មួយក្នុងដំណើរអភិវឌ្ឍរបស់ធនាគារ ខេប៊ីប្រាសាក់ ទៅជាធនាគារពាណិជ្ជពេញលេញ។ សាខា នេះ ផ្តល់ ជូន នូវ សេវាធនាគារសម្រាប់នីតិបុគ្គលនិងឯកត្តជន ដោយ បម្រើ ដល់ សហគ្រាស កូរ៉េ ដែល ចូល មក វិនិយោគ នៅកម្ពុជា ព្រមទាំងអាជីវកម្មនានាដែលកំពុងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា។
នាពេលអនាគត ធនាគារ ខេប៊ីប្រាសាក់ ក៏ មាន គោល បំណង ទាក់ទាញ អតិថិជន ក្នុង ស្រុកដែលមាន ទ្រព្យសម្បត្តិស្ដុកស្ដម្ភ តាមរយៈការផ្តល់សេវាធនាគារដែលមានលក្ខណៈផ្ទាល់ខ្លួន និងឆ្លើយតប តាមតម្រូវការជាក់លាក់របស់អតិថិជន។

នៅក្នុងខែតុលា ឆ្នាំ ២០២៦ ធនាគារ ខេប៊ីប្រាសាក់ បានសម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌល គាំទ្រការវិនិយោគកូរ៉េ (Korea Investment Support Center) នៅសាខាយុទ្ធសាស្ត្រមុនីវង្ស។ មជ្ឈមណ្ឌល នេះ ដើរតួនាទីជាចំណុចទំនាក់ទំនង សម្រាប់ក្រុមហ៊ុន និងវិនិយោគិនកូរ៉េ ដែល ស្វែង រក ដំណោះ ស្រាយធនាគារ ការប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងការគាំទ្រផ្នែកធុរកិច្ចនៅកម្ពុជា។

នៅក្នុងខែតុលា ឆ្នាំ២០២៦ នេះដដែល ធនាគារខេប៊ីប្រាសាក់ បាន ចុះ ហត្ថលេខា លើ អនុស្សរណៈ នៃ ការ យោគយល់គ្នាជាមួយ សភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (Korean Chamber of Commerce in Cambodia – KOCHAM)។ ភាពជាដៃគូនេះបង្កើតក្របខ័ណ្ឌ ក្នុង ការ ផ្តល់ សេវា ធនាគារ ដែល សមស្រប តាមតម្រូវការ ការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ ការ តភ្ជាប់ បណ្តាញធុរកិច្ច និងការរៀបចំកម្មវិធីរួមគ្នា ដែល ជួយ ពង្រឹង ទំនាក់ទំនង របស់ ធនាគារ ជាមួយ សហគមន៍ ធុរកិច្ចកូរ៉េ នៅកម្ពុជា។

បង្កើតភាពជាដៃគូជាមួយម៉ាកយីហោកូរ៉េល្បីៗដែលកំពុងពង្រីកអាជីវកម្មនៅកម្ពុជា

ការចូលរួមគាំទ្ររបស់ធនាគារខេប៊ីប្រាសាក់ ត្រូវ បាន បង្ហាញ យ៉ាងច្បាស់ តាម រយៈ ភាពជាដៃគូ ជាមួយ ម៉ាកយីហោ ផលិតផល និងសេវាប្រើប្រាស់របស់កូរ៉េ។

Emart24, PURADAK Chicken និង Mega MGC Coffee សុទ្ធ តែ បាន បង្កើត ភាព ជាដៃគូ យ៉ាងរឹងមាំ ជាមួយ ធនាគារ ដែល បង្ហាញ ពី តួនាទី យ៉ាង សកម្ម របស់ ធនាគារ ក្នុងការគាំទ្រអាជីវកម្មកូរ៉េ ខណៈដែលអាជីវកម្មទាំងនេះកំពុងបង្កើត និង ពង្រីក វត្តមាន របស់ ខ្លួន នៅ ក្នុង ទីផ្សារកម្ពុជា។

Emart24៖ ខណៈ ដែលម៉ាកហាងលក់ទំនិញ របស់ កូរ៉េ នេះ កំពុង ពង្រីក បណ្តាញ ហាង លក់រាយ របស់ ខ្លួន នៅ កម្ពុជា ភាពជាដៃគូជាមួយធនាគារខេប៊ីប្រាសាក់ បានរួម ចំណែក ពង្រឹង ការ ចូលរួម របស់ ធនាគារ នៅ ក្នុង វិស័យ លក់ រាយ របស់កូរ៉េ ដែលកំពុងមានការរីកចម្រើននៅកម្ពុជា។

PURADAK Chicken ខែកញ្ញា ឆ្នាំ២០២៦៖ ហ្វ្រេនឆាយ ភោជនីយដ្ឋានមាន់ បំពង របស់ កូរ៉េ នេះ បានបើកសាខាដំបូងរបស់ខ្លួននៅប្រទេសកម្ពុជា នៅកោះនរា រាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ ២០២៦។ ភាពជាដៃគូជាមួយធនាគារខេប៊ីប្រាសាក់ ជាការបន្ថែមដៃគូថ្មីនៅក្នុងបណ្តាញដៃគូអាជីវកម្មក្នុងវិស័យ ម្ហូបអាហារ និងភេសជ្ជៈរបស់កូរ៉េ ដែលកំពុងកើនឡើងជាបន្តបន្ទាប់។

Mega MGC Coffee ខែតុលា ឆ្នាំ ២០២៦ ៖ បណ្តាញហាងកាហ្វេរបស់កូរ៉េនេះ បានបើកហាងដំបូងរបស់ខ្លួននៅប្រទេសកម្ពុជា ក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ កាលពីខែតុលា ឆ្នាំ ២០២៦។ ដោយបានបង្កើតភាពជាដៃគូជាមួយធនាគារខេប៊ីប្រាសាក់រួចហើយ ម៉ាកយីហោ នេះ បានបង្ហាញ បន្ថែម ពី តួនាទី កាន់ តែ រីកចម្រើន របស់ធនាគារ ក្នុង នាម ជា ដៃ គូ ហិរញ្ញវត្ថុ សម្រាប់ អាជីវកម្មកូរ៉េ ដែល កំពុង ចូល មក ក្នុងទីផ្សារកម្ពុជា។

ភាពជាដៃគូទាំងនេះបង្ហាញថា ធនាគារខេប៊ីប្រាសាក់ កំពុង ប្រែ ក្លាយ យុទ្ធសាស្ត្រ គាំទ្រ ធុរកិច្ច របស់ ខ្លួន ទៅជា កិច្ច សហប្រតិបត្តិការជាក់ស្តែងជាមួយសហគ្រាសកូរ៉េ។ តាមរយៈការរួមបញ្ចូលគ្នានូវសាខាយុទ្ធសាស្ត្រ មជ្ឈមណ្ឌលគាំទ្រវិនិយោគ និងបណ្តាញដៃគូ ដែល កំពុង ពង្រីក ខ្លួន ធនាគារ កំពុង ពង្រឹង ជំហរ របស់ ខ្លួន ក្នុង នាម ជា ធនាគារ ឈានមុខ គេមួយក្នុងការគាំទ្រធុរកិច្ចកូរ៉េនៅកម្ពុជា។

ខណៈដែលភាពជាដៃគូជាមួយអតិថិជនសាជីវកម្មកាន់តែរឹងមាំ និងសេវាកម្មរបស់ធនាគារ កំពុង ពង្រីក ទៅកាន់ អតិថិជនក្នុងស្រុកដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ធនាគារខេប៊ីប្រាសាក់ មានគោល បំណង តភ្ជាប់ជំនាញ និង បទ ពិសោធន៍ ធនាគារ របស់ កូរ៉េ ជាមួយ នឹង តម្រូវការ ផ្នែក ហិរញ្ញវត្ថុ ដែល កំពុង វិវឌ្ឍ របស់ កម្ពុជា ព្រមទាំងចូលរួមបង្កើតឱកាសសម្រាប់កំណើនប្រកបដោយចីរភាពក្នុងរយៈពេលវែង៕