* ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និយាយថា កំណត់ត្រាកក់សំបុត្រចំនួន ៤៦,០០០ ត្រូវបានប៉ះពាល់ ដោយសារការរំលោភបំពានទិន្នន័យលើប្រព័ន្ធ Amadeus
* Elon Musk កាត់បន្ថយដែនកំណត់របស់ Grok Bot ដោយសារតែចំណាយ «ខ្ពស់ហួសពីសមត្ថភាពទ្រទ្រង់»
* Snapchat ព្រមព្រៀងដោះស្រាយវិវាទជាមួយយុវវ័យ២នាក់ ជុំវិញការចោទប្រកាន់ថាបណ្តាញសង្គមប៉ះពាល់សុខភាពផ្លូវចិត្ត
* កូរ៉េខាងជើង បដិសេធការចោទប្រកាន់របស់អាមេរិក ជុំវិញការលួចរូបិយប័ណ្ណឌីជីថល Binance ដោយហៅថាជា «វោហារសាស្ត្រមិនសមហេតុផល»
* AI ជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលកណ្តុរ ខណៈ AI មួយទៀតបដិសេធដោយសារបារម្ភពីសុវត្ថិភាព

ក្រុមការពារជើងឯក PSG បន្តឈ្នះជាលើកទី៤ ជាប់គ្នានៅ UCL ពេលបំបាក់ Villarreal ៦-០

04-11-2026 14:12

(បរទេស)៖ Paris St-Germain ដែលជាម្ចាស់ជើងឯកពានរង្វាន់លីគអឺរ៉ុប UEFA Champions League ២សម័យកាលចុងក្រោយនេះ បានបន្តបំបាក់ម្ចាស់ផ្ទះ Villarreal ៦ទល់នឹង០ មិនឲ្យតដៃរួចឡើយយប់មិញនេះ និងជាជ័យជម្នះលើកទី៤ ជាប់ៗគ្នាផងដែរ។

ក្រុមជើងឯក Ligue 1 របស់បារាំងមួយនេះ ស៊ុតបាន ២០គ្រាប់មកហើយ ក្នុងចំណោម ៤ប្រកួតដំបូងនៅដើមរដូវកាល UCL 2026-27 ដោយមាន ១២ពិន្ទុឈរទីកំពូលតារាងដាច់ទៀតផង។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អ្នកគាំទ្រខាងម្ចាស់ផ្ទះនៃក្រុមស្ថិតនៅក្របខណ្ឌ La Liga បានចាកចេញទៅផ្ទះវិញបណ្តើរៗ នៅពេលលេងបានមិនដល់ ២០នាទីស្រួលបួលផង ដ្បិត PSG បានបើកការនាំមុខ Villarreal ដល់ទៅ ៤គ្រាប់ឯណោះ ត្រឹមរយៈពេល ១៧នាទីប៉ុណ្ណោះ។

តាមរយៈ ៣ពិន្ទុដោយស្រួលនៅទឹកដីក្រៅផ្ទះនេះដែរ បានញាំងឱ្យក្រុមរបស់លោក Luis Enrique បានផ្តើមល្អឥតខ្ចោះ ១០០% នៅ UCL រដូវកាលនេះ និងត្រៀមធ្វើម្ចាស់ផ្ទះទទួលក្រុម Roma មកពីអ៉ីតាលីក្នុងប្រកួតទី៥ របស់ពួកគេនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ គ្រាដែល Villarreal ដែលទើបលេងឈ្នះ ១ប្រកួតនោះ ត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះ Slavia Prague នៅថ្ងៃជាមួយគ្នានោះដែរ៕