* OpenAI ចាប់ផ្តើមធ្វើអន្តរាគមន៍ និងកំណត់ទម្រង់ការជជែកដេញដោលលើ AI សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៨
* ChatGPT មានចំនួនសំណួរស្វែងរកព័ត៌មានស្មើ ២០% នៃ Google ខណៈអ្នកប្រើប្រាស់កាន់តែងាកមករក AI
* ចំណេះដឹងទូទៅ៖ មកស្គាល់ប្រទេសដែលមានស្រីស្អាតជាងគេបំផុតលើលោក
* ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និយាយថា កំណត់ត្រាកក់សំបុត្រចំនួន ៤៦,០០០ ត្រូវបានប៉ះពាល់ ដោយសារការរំលោភបំពានទិន្នន័យលើប្រព័ន្ធ Amadeus
* Elon Musk កាត់បន្ថយដែនកំណត់របស់ Grok Bot ដោយសារតែចំណាយ «ខ្ពស់ហួសពីសមត្ថភាពទ្រទ្រង់»

មិនធម្មតា! Como បំបែកកំណត់ត្រាក្រុមខ្លាំង Bayern នៅពាន UCL តាមរយៈបំបាក់ម្ចាស់ផ្ទះ Lens ៩-១

05-11-2026 10:45

(បរទេស)៖ Como ដែលទើបឡើងមកលេងនៅពានលំដាប់កំពូលអឺរ៉ុប UEFA Champions League រដូវកាលនេះ បានបំបាក់ក្រុមម្ចាស់ផ្ទះ Lens របស់បារាំងដល់ទៅ ៩ទល់នឹង១ នាយប់មិញនេះ បានបំបែកកំណត់ត្រាចាស់របស់ក្រុម Bayern Munich ដែលបានសាងកំណត់ត្រាឈ្នះច្រើនគ្រាប់ទៅលើគូប្រជែង Dinamo Zagreb ដោយលទ្ធផល ៩-២ កាលឆ្នាំ២០២៤។

នេះជាជ័យជម្នះលើកទី៣ ក្នុងចំណោម ៤ប្រកួតរបស់ក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Cesc Fabregas បន្ទាប់ពីផ្តួលក្រុមខ្លាំងមានដូចជា RB Leipzig និង Manchester United ដោយចាញ់ Feyenoord របស់ហូឡង់តែ ១លើកគត់។

តាមរយៈ ៣ពិន្ទុក្រៅផ្ទះនៃក្រុមមកពីលីគ Serie A របស់ប្រទេសអ៉ីតាលីនេះដែរ បានញាំងឱ្យ Como ឡើងទៅកាន់ចំណាត់ថ្នាក់លេខ៤ ក្នុង League Phase ជាបណ្តោះអាសន្ន ក្នុងចំណោម ៣៦ក្រុម ដែលបានកំពុងមានវត្តមានក្នុងវគ្គសន្សំពិន្ទុ ក្រោមទម្រង់ថ្មីជាលើកទី៣ នេះដែរ។

ទោះជាយ៉ាងណា Como ដែលទើបឡើងមកលេងនៅក្របខណ្ឌកំពូល Serie A រដូវកាលនេះ និងបានសាងកំណត់ត្រាស៊ុតច្រើនគ្រាប់នៅ UCL ត្រឹម ១ប្រកួតនាពេលនេះ ក៏ចាញ់ប្រៀប Feyenoord ដោយបានបំបាក់គូប្រជែង KR របស់ប្រទេសអ៉ីស្លង់ ១២-២ ក្នុងកម្មវិធីនេះដែរកាលខែកញ្ញា ឆ្នាំ១៩៦៩។

Como បានតស៊ូយ៉ាងលំបាកលេងតាំងពីក្របខណ្ឌទី៤ Serie D មកម្ល៉េះ និងធ្វើបានល្អជាបន្តបន្ទាប់ គិតចាប់តាំងពីរដូវកាលឆ្នាំ២០១៨-១៩ ដោយមានខ្សែប្រយុទ្ធកំពុងឡើងជើងខ្លាំង Nico Paz របស់អាហ្សង់ទីន ធ្វើបានហែតទ្រីក (៣គ្រាប់) និងបញ្ជូនបាន ៥គ្រាប់ផងដែរនៅ Champions League រដូវកាលនេះ៕