* ChatGPT មានចំនួនសំណួរស្វែងរកព័ត៌មានស្មើ ២០% នៃ Google ខណៈអ្នកប្រើប្រាស់កាន់តែងាកមករក AI
* ចំណេះដឹងទូទៅ៖ មកស្គាល់ប្រទេសដែលមានស្រីស្អាតជាងគេបំផុតលើលោក
* ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និយាយថា កំណត់ត្រាកក់សំបុត្រចំនួន ៤៦,០០០ ត្រូវបានប៉ះពាល់ ដោយសារការរំលោភបំពានទិន្នន័យលើប្រព័ន្ធ Amadeus
* Elon Musk កាត់បន្ថយដែនកំណត់របស់ Grok Bot ដោយសារតែចំណាយ «ខ្ពស់ហួសពីសមត្ថភាពទ្រទ្រង់»

LiMI៖ កម្មវិធីថ្មីសម្រាប់កក់មធ្យោបាយធ្វើដំណើរ និងកុម្ម៉ង់អាហារ នាំមកភាពងាយស្រួលនៅក្រុងព្រះសីហនុ

05-11-2026 11:13

(ក្រុងព្រះសីហនុ)៖ LiMI (លីមី) ជាកម្មវិធីទូរស័ព្ទថ្មីមួយ ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅក្រុងព្រះសីហនុ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នករស់នៅ និងភ្ញៀវទេសចរ។ កម្មវិធីនេះបានរួមបញ្ចូលគ្នានូវសេវាកក់មធ្យោបាយធ្វើដំណើរដូចជា រថយន្តតាក់ស៊ី និងតុកតុក ព្រមទាំងសេវាកុម្ម៉ង់អាហារក្នុងកម្មវិធីតែមួយ ដែលឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃដ៏សម្បូរបែប។

ដើម្បីស្វាគមន៍អតិថិជនថ្មី LiMI បានផ្តល់ជូនកញ្ចប់គូប៉ុងបញ្ចុះតម្លៃសរុប ៨០,០០០ រៀល ឬ ២០ ដុល្លារអាមេរិក។ កញ្ចប់នេះបែងចែកជា ៤៨,០០០ រៀល (១២ ដុល្លារ) សម្រាប់កុម្ម៉ង់អាហារ និង ៣២,០០០ រៀល (៨ ដុល្លារ) សម្រាប់កក់មធ្យោបាយធ្វើដំណើរ ដោយអនុវត្តតាមលក្ខខណ្ឌនៃការផ្តល់ជូន។ កម្មវិធី LiMI ក៏មានមុខងារតាមដានទីតាំងអ្នកបើកបរជាក់ស្តែង ការហៅទូរស័ព្ទ និងផ្ញើសារក្នុងកម្មវិធី ព្រមទាំងជម្រើសទូទាត់ជាសាច់ប្រាក់ ឬតាមធនាគារដៃគូផងដែរ។

LiMI មានគោលបំណងធ្វើឱ្យការធ្វើដំណើរ និងការកុម្ម៉ង់អាហារនៅក្រុងព្រះសីហនុកាន់តែងាយស្រួល និងរហ័សទាន់ចិត្ត។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានផែនការពង្រីកសេវាកម្មទៅកាន់បណ្តាខេត្តនានានៅទូទាំងប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខផងដែរ។