* OpenAI ចាប់ផ្តើមធ្វើអន្តរាគមន៍ និងកំណត់ទម្រង់ការជជែកដេញដោលលើ AI សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៨
* ChatGPT មានចំនួនសំណួរស្វែងរកព័ត៌មានស្មើ ២០% នៃ Google ខណៈអ្នកប្រើប្រាស់កាន់តែងាកមករក AI
* ចំណេះដឹងទូទៅ៖ មកស្គាល់ប្រទេសដែលមានស្រីស្អាតជាងគេបំផុតលើលោក
* ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និយាយថា កំណត់ត្រាកក់សំបុត្រចំនួន ៤៦,០០០ ត្រូវបានប៉ះពាល់ ដោយសារការរំលោភបំពានទិន្នន័យលើប្រព័ន្ធ Amadeus
* Elon Musk កាត់បន្ថយដែនកំណត់របស់ Grok Bot ដោយសារតែចំណាយ «ខ្ពស់ហួសពីសមត្ថភាពទ្រទ្រង់»

ក្រុមហ៊ុន Apple ត្រូវបានរាយការណ៍ថា បានកាត់បន្ថយថវិកាសម្រាប់ការប្រើប្រាស់ AI ផ្ទៃក្នុង

05-11-2026 13:06

(បរទេស)៖ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា កំពុងកាត់បន្ថយប្រាក់ចំណាយប្រចាំថ្ងៃ ដែលក្រុមវិស្វកររបស់ខ្លួនអាចប្រើប្រាស់លើបច្ចេកវិទ្យា AI។ នេះគឺជាការផ្លាស់ប្តូរដ៏ធំមួយ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ដែលកន្លងមកបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបញ្ចូលបច្ចេកវិទ្យានេះ ទៅក្នុងដំណើរការវិស្វកម្មរបស់ខ្លួន។

យោងតាមសារព័ត៌មាន Bloomberg បានចេញផ្សាយនៅថ្ងៃពុធសប្តាហ៍នេះបានឲ្យដឹងថា កាលពីខែតុលាកន្លងទៅ ក្រុមហ៊ុន Apple បានទម្លាក់ពិដានចំណាយលើ AI ប្រចាំថ្ងៃ សម្រាប់ក្រុមវិស្វកម្មរបស់ខ្លួន ពី ៣០០ដុល្លារ មកត្រឹម ២០០ដុល្លារក្នុងមួយថ្ងៃ។ ប្រភពពី Bloomberg បានបន្ថែមថា ការកាត់បន្ថយបន្ថែមទៀតកំពុងតែដំណើរការ ដោយប្រាក់ឧបត្ថម្ភខ្លះអាចនឹងធ្លាក់ចុះរហូតដល់ ១០០ដុល្លារក្នុងមួយថ្ងៃ។ ដោយឡែកសម្រាប់ផ្នែកផ្សេងទៀតក្រៅពីវិស្វកម្ម ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាកំណត់ការចំណាយទាបបំផុតត្រឹម ២៥ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។ បច្ចុប្បន្ន សារព័ត៌មាន TechCrunch បានទាក់ទងទៅកាន់ក្រុមហ៊ុន Apple ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ។

កាលពីដើមឆ្នាំនេះ រលកនៃការជំរុញឱ្យប្រើប្រាស់ AI យ៉ាងគំហុក បានកើតឡើងយ៉ាងខ្លាំង ដោយក្រុមហ៊ុនជាច្រើនបានបន្តលើកទឹកចិត្តបុគ្គលិកឱ្យប្រើប្រាស់ AI ឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ក្រោមហេតុផលនៃការបង្កើនប្រសិទ្ធភាពការងារ ដែលមិនទាន់មាននិយមន័យច្បាស់លាស់។ ទោះជាយ៉ាងណាក៏ដោយ ភាពអ៊ូអរនេះមានរយៈពេលខ្លីប៉ុណ្ណោះ នៅពេលដែលវិក្កយបត្រចំណាយលើ AI បានមកដល់ទើបធ្វើឱ្យក្រុមហ៊ុនទាំងនោះសម្រេចចិត្តថា ការប្រកាសកាត់បន្ថយ ឬកំណត់កម្រិតនៃការប្រើប្រាស់ AI គឺជាវិធីសាស្ត្រមួយដែលមានសេដ្ឋកិច្ច និងសមហេតុផលជាង។

ការព្រួយបារម្ភនៅតែបន្តកើតមានឡើងជុំវិញគម្លាតយ៉ាងច្បាស់រវាង «តម្លៃចំណាយលើការបង្កើត និងប្រតិបត្តិការ AI» ជាមួយនឹង «កំណើនផលិតភាព» ដែលគេរំពឹងថានឹងទទួលបានពីបច្ចេកវិទ្យានេះ ដែលជារឿយៗនៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ៕