* OpenAI ចាប់ផ្តើមធ្វើអន្តរាគមន៍ និងកំណត់ទម្រង់ការជជែកដេញដោលលើ AI សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៨
* ChatGPT មានចំនួនសំណួរស្វែងរកព័ត៌មានស្មើ ២០% នៃ Google ខណៈអ្នកប្រើប្រាស់កាន់តែងាកមករក AI
* ចំណេះដឹងទូទៅ៖ មកស្គាល់ប្រទេសដែលមានស្រីស្អាតជាងគេបំផុតលើលោក
* ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និយាយថា កំណត់ត្រាកក់សំបុត្រចំនួន ៤៦,០០០ ត្រូវបានប៉ះពាល់ ដោយសារការរំលោភបំពានទិន្នន័យលើប្រព័ន្ធ Amadeus
* Elon Musk កាត់បន្ថយដែនកំណត់របស់ Grok Bot ដោយសារតែចំណាយ «ខ្ពស់ហួសពីសមត្ថភាពទ្រទ្រង់»

គ្រូភ្នំពេញក្រោនថា ប៉ះ Kitchee ល្ងាចនេះ នឹងតានតឹង តែក្រុមនឹងព្យាយាម ដើម្បីកៅអីវគ្គបន្ដ ទោះបីអវត្តមានខ្សែប្រយុទ្ធ Moses Dyer ក្ដី

05-11-2026 13:32

(ភ្នំពេញ)៖ ក្លិបភ្នំពេញក្រោន របស់កម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Kitchee នាវេលាម៉ោង ៥ល្ងាច (ម៉ោងនៅកម្ពុជា) ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្នុងជំនួបជើងទី២ នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី AFC Champions League Two 2026/27 ពូល H នៅកីឡដ្ឋាន Mong Kok ទឹកដីហុងកុង។

នេះគឺជាការប្រកួតដ៏សំខាន់ សម្រាប់អតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៨សម័យ ក្នុងដំណើរឆ្ពោះទៅវគ្គ ១៦ក្រុមចុងក្រោយ ស្របពេលលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន រំពឹងជំនួបបើកឆាកជើងទី២ នេះនឹងតានតឹងខ្លាំង ដ្បិតក្រុមនីមួយៗសុទ្ធតែត្រូវការជ័យជម្នះ ពិសេសក្រុមខ្លួនផ្ទាល់ ដែលត្រូវការ ៣ពិន្ទុ ដើម្បីធានាកៅអីវគ្គបន្ដ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត គ្រូបង្វឹកអ៊ុយក្រែនខាងលើបានបញ្ជាក់ថា «យើងរំពឹងថា វាគឺជាការប្រកួតប្រជែងខ្លាំងមួយ ព្រោះ Kitchee ក៏ចង់ឈ្នះនៅទីលានគេដែរ។ យើងក៏ចង់មកទីនេះ ដើម្បីយក ៣ពិន្ទុ នឹងជម្រុញក្រុមឲ្យឡើងទៅវគ្គបន្ទាប់ ដូច្នេះយើងចង់ផ្តោតលើការប្រកួត និងធ្វើឱ្យបានល្អ ក៏ដូចជាទទួលបានជ័យជម្នះ»។

ទន្ទឹមជាមួយគ្នាដែរ លោកក៏បានបង្ហើបពីព័ត៌មានដ៏សោកស្ដាយមួយសម្រាប់អ្នកគាំទ្រ ចំពោះការវត្តមានរបស់ខ្សែប្រយុទ្ធស្នូលរបស់ក្រុម គឺកីឡាករ Moses Dyer អវត្តមានដោយសារភរិយារបស់ខ្លួនកំពុងឆ្លងទន្លេ។ លើសពីនេះ ក្រុមក៏នឹងអវត្តមានគ្រូបង្វឹកកាយសម្បទាម្នាក់ទៀត ដោយសារមូលហេតុដូចគ្នានេះដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នភ្នំពេញក្រោន កំពុងឈរកំពូលតារាងក្នុងពូល H ដោយរកបាន ៩ពិន្ទុពេញពីជ័យជម្នះគ្រប់ការប្រកួតកាលពីជើងទី១ ហើយការប្រកួតទល់ក្រុម Kitchee នាល្ងាចថ្ងៃព្រហស្បតិ៍នេះ បើសិនបើភ្នំពេញក្រោនទទួលបានជ័យជម្នះ ពួកគេនឹងត្រូវកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ។ ចំពោះលទ្ធផលជួបគ្នាកាលពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះក្រុម Kitchee ២-០ កាលពីចុងខែតុលាកន្លងទៅ៕