* OpenAI ចាប់ផ្តើមធ្វើអន្តរាគមន៍ និងកំណត់ទម្រង់ការជជែកដេញដោលលើ AI សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៨
* ChatGPT មានចំនួនសំណួរស្វែងរកព័ត៌មានស្មើ ២០% នៃ Google ខណៈអ្នកប្រើប្រាស់កាន់តែងាកមករក AI
* ចំណេះដឹងទូទៅ៖ មកស្គាល់ប្រទេសដែលមានស្រីស្អាតជាងគេបំផុតលើលោក
* ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និយាយថា កំណត់ត្រាកក់សំបុត្រចំនួន ៤៦,០០០ ត្រូវបានប៉ះពាល់ ដោយសារការរំលោភបំពានទិន្នន័យលើប្រព័ន្ធ Amadeus
* Elon Musk កាត់បន្ថយដែនកំណត់របស់ Grok Bot ដោយសារតែចំណាយ «ខ្ពស់ហួសពីសមត្ថភាពទ្រទ្រង់»

ACL2៖ គ្រូព្រះខ័នរាជថា ប៉ះ Tampines ជើងទី២ មិនរំពឹងងាយស្រួល ហើយកាន់តែប្រុងប្រយ័ត្ន

05-11-2026 15:01

(ភ្នំពេញ)៖ លោក Matthew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង មិនរំពឹងងាយស្រួលឡើយ សម្រាប់ជំនួបជើងទី២ ទល់ក្រុម Tampines Rovers ទោះបីត្រូវប្រកួតក្នុងដី ព្រោះក្រុមមកពីសិង្ហបុរីមួយនេះ គឺជាក្រុមដែលពិបាកស្មាន ដែលក្រុមខ្លួនរឹតតែត្រូវប្រុងប្រយ័ត្នថែមទៀត។

នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន មុនជំនួបរវាងក្រុមទាំងពីរក្នុងជើងទី២ នៃពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Champions League Two (ACL2) 2026/27 ពូល G នាវេលាម៉ោង ៧៖១៥នាទីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីជើងទី១ ស្វាយរៀងបានយកឈ្នះក្រៅដី ៥-១ កាលពីថ្មីៗ។

លោក McConkey ថា ក្រុមខ្លួនបានត្រៀមរួចរាល់សម្រាប់ជំនួបដ៏សំខាន់នេះ ជាមួយការមានពេលវេលាសមរម្យ បន្ទាប់ពីមានថ្ងៃសម្រាកមួយចំនួន បន្ទាប់ពីការប្រកួតជើងទី១។ ទោះបីមានកីឡាករមួយចំនួនរបួស តែក៏មានកីឡាករមួយចំនួនបានជាសះស្បើយ និងត្រឡប់មកជួយក្រុមវិញ។ តែយ៉ាងណាជំនួបជើងទី២ អាចនឹងពិបាក ព្រោះអាចនឹងមានការខុសប្លែកច្រើន បើធៀបនឹងជំនួបជើងទី១ កាលពីចុងខែតុលាកន្លងទៅ។

លោកថា «អ្វីដែលយើងរំពឹងក្នុងការប្រកួតនេះ ប្រាកដណាស់ គឺអាចនឹងជាការប្រកួតខុសគ្នារវាងការប្រកួតជើងទី១ ដែលយើងទទួលបានជ័យជម្នះ ព្រោះតាមការសិក្សាលើការប្រកួតរបស់ Tampines កន្លងមក គឺមានរឿងខុសប្លែកគ្នាច្រើន តាមរយៈការវិភាគការប្រកួតរបស់គេ។ អ៊ីចឹងយើងក៏បានផ្ញើសារទៅកាន់កីឡាកររបស់យើង សម្រាប់ការប្រកួតនេះ គឺជាការប្រកួតដែលយើងត្រូវផ្ដោតអារម្មណ៍ខ្លាំងជាងមុន ជាពិសេសក្រោយចូលទីលាន គឺយើងត្រូវធ្វើម៉េច លេងទៅតាមផែនការ និងអ្វីដែលយើងបានលេងរាល់ដង បើការពារគឺផ្ដោតការពារឲ្យខ្លាំង ត្រូវការការគ្រប់គ្រង និងផ្ដោតអារម្មណ៍គ្រប់ពេលក្នុងការប្រកួតនេះ»។

ទន្ទឹមជាមួយគ្នា លោក Nazri Nasir គ្រូបង្វឹកក្រុម Tampines Rovers បានទទួលស្គាល់ព្រះខ័នរាជស្វាយរៀង គឺជាក្រុមដ៏ល្អមួយ ហើយរឹតតែពិបាក សម្រាប់ជំនួបក្រៅដីទល់ក្រុមជើងឯកលីគកំពូលកម្ពុជាថ្ងៃនេះ។ យ៉ាងណាលោកនឹងព្យាយាមដើម្បីទទួលបានលទ្ធផលល្អប្រសើរ ហើយរឹតតែមិនចង់ឃើញការរបូតគ្រាប់បាល់ច្រើនកើតឡើងម្ដងទៀតឡើយ។

គួរដឹងថា ឆ្លងកាត់ការប្រកួតជើងទី១ កន្លងមក ព្រះខ័នរាជស្វាយរៀងកំពុងឈរលេខ២ មាន ៤ពិន្ទុ ស្មើក្រុម Shanghai Shenhua របស់ចិន ដែលឈរលេខ៣ តាមពីក្រោយក្រុមខ្លាំងជប៉ុន Machida Zelvia ដែលរកបាន ៩ពិន្ទុពីជ័យជម្នះ ៣ប្រកួតជាប់គ្នា គ្រាដែលក្រុម Tampines Rovers មិនទាន់មានពិន្ទុរាប់ឡើយ ក្រោយរងបរាជ័យ ៣ប្រកួតជាប់គ្នា។

ក្រុមនីមួយៗនៅសល់ ៣ប្រកួតក្នុងដៃ សម្រាប់ជើងទី២ ដើម្បីកាត់សេចក្ដីរកក្រុមលេខ១ និងលេខ២ ក្នុងពូលឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ៕