* ចិនរារាំងកិច្ចព្រមព្រៀង SoftBank ទិញអាជីវកម្មមនុស្សយន្ត ABB តម្លៃ ៥,៤ពាន់លានដុល្លារ
* គ្រូបង្វឹកអាហ្សង់ទីន បន្តដាក់អាវលេខ១០ របស់ Messi ឱ្យនៅទំនេរដដែល ក្នុងប្រកួតក្រោយៗទៀត
* Microsoft បដិសេធកិច្ចព្រមព្រៀង AI តម្លៃរាប់សិបពាន់លានដុល្លារជាមួយក្រុមហ៊ុន Nscale
* OpenAI ចាប់ផ្តើមធ្វើអន្តរាគមន៍ និងកំណត់ទម្រង់ការជជែកដេញដោលលើ AI សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៨
* ChatGPT មានចំនួនសំណួរស្វែងរកព័ត៌មានស្មើ ២០% នៃ Google ខណៈអ្នកប្រើប្រាស់កាន់តែងាកមករក AI

គ្រូបង្វឹកអាហ្សង់ទីន បន្តដាក់អាវលេខ១០ របស់ Messi ឱ្យនៅទំនេរដដែល ក្នុងប្រកួតក្រោយៗទៀត

06-11-2026 10:03

(បរទេស)៖ លោក Lionel Scaloni អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអាហ្សង់ទីនបាននិយាយថា រូបលោកនឹងមិនប្រើប្រាស់អាវលេខ១០ របស់អតីតប្រធានក្រុម Lionel Messi ដែលទើបចូលនិវត្តន៍ពីជម្រើសជាតិកាលពីខែសីហា ឆ្នាំ២០២៦ កន្លងទៅនៅក្នុងការប្រកួតខាងមុខទៀតឡើយ។

នេះមានន័យថា គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដែលបានដឹកនាំក្រុមខ្លាំងប្រចាំតំបន់អាមេរិកឡាទីន ឈ្នះជើងឯក FIFA World Cup 2022 នៅប្រទេសកាតា និងបានត្រឹមរងជើងឯកម្តងទៀតនៅឆ្នាំ២០២៦ នេះ នឹងមិនផ្តល់អាវលេខ១០ ដល់កីឡាកររូបណាពាក់ឡើយ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិនាអំឡុងខែវិច្ឆិកា។ នេះបើយោងតាមការចេញផ្សាយដោយ UEFA.com៕