* ចិនរារាំងកិច្ចព្រមព្រៀង SoftBank ទិញអាជីវកម្មមនុស្សយន្ត ABB តម្លៃ ៥,៤ពាន់លានដុល្លារ
* គ្រូបង្វឹកអាហ្សង់ទីន បន្តដាក់អាវលេខ១០ របស់ Messi ឱ្យនៅទំនេរដដែល ក្នុងប្រកួតក្រោយៗទៀត
* Microsoft បដិសេធកិច្ចព្រមព្រៀង AI តម្លៃរាប់សិបពាន់លានដុល្លារជាមួយក្រុមហ៊ុន Nscale
* OpenAI ចាប់ផ្តើមធ្វើអន្តរាគមន៍ និងកំណត់ទម្រង់ការជជែកដេញដោលលើ AI សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៨
* ChatGPT មានចំនួនសំណួរស្វែងរកព័ត៌មានស្មើ ២០% នៃ Google ខណៈអ្នកប្រើប្រាស់កាន់តែងាកមករក AI

អបអរសាទរ! ការបើកសម្ពោធជាផ្លូវការ សាខាទី២១ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស ដូនពេញ ១៣៦

06-11-2026 14:10

(ភ្នំពេញ)៖ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ បានប្រកាសបើកសម្ពោធសាខាថ្មីរបស់ខ្លួនគឺ អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស ដូនពេញ ១៣៦ ជាមួយការដាក់ដំណើរការ សាខាទី២១នេះ និងនាំមកនូវភាពងាយស្រួលកាន់តែច្រើនដល់អតិថិជនដែលរស់នៅជុំវិញតំបន់នេះផ្ទាល់។

សាខាថ្មីនេះមានទីតាំងស្ថិតនៅតំបន់ នៅជិតផ្សារកណ្ដាលប្រមាណ ២០០ម៉ែត្រ ហើយជាផ្សារទំនើបមួយដែលមានផលិតផលច្រើនមុខ ច្រើនប្រភេទសម្រាប់បំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អតិថិជនដូចជា៖ នំដុតស្រស់ៗ ភេសជ្ជៈ អាហារសម្រន់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗជាច្រើនមុខផ្សេងទៀត។

ជាមួយការរចនាឡើង និង គោលគំនិតមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីធានាបាននូវបទពិសោធន៍ទិញទំនិញថ្មីរហ័ស និងមានផាសុកភាពសម្រាប់ការរស់នៅដ៏មមាញឹកក្នុងទីក្រុង។

ដើម្បីអបអរសាទរការបើកសម្ពោធសាខាថ្មីនេះ អតិថិជនអាចរីករាយជាមួយកម្មវិធីពិសេសៗដូចជា៖

*ការចែកកាតសមាជិកអ៉ីអន ឥតគិតថ្លៃ (សម្រាប់អតិថិជន ២៥០នាក់ដំបូង)
*ទទួលបានថង់បរិស្ថាន ឥតគិតថ្លៃ សម្រាប់ការចំណាយអស់ ១០ដុល្លារ ក្នុង ១វិក្កយបត្រ ពីថ្ងៃទី៦ ដល់ ៨ វិច្ឆិកា ២០២៦
• ទំនិញទិញ ១ ថែម ១ ទៅលើមុខទំនិញដែលបានជ្រើសរើស ពីថ្ងៃទី៦ ដល់ ១០ វិច្ឆិកា ឆ្នាំ២០២៦
*ទំនិញបញ្ចុះតម្លៃរហូតដល់ ៥០% ទៅលើមុខទំនិញដែលបានជ្រើសរើស ពីថ្ងៃទី៦ ដល់ ២២ វិច្ឆិកា ឆ្នាំ២០២៦
*ឈុតកាហ្វេ និងនំក្រូសង់ តម្លៃត្រឹមតែ ១.៥០ ដុល្លារ ពីថ្ងៃទី៦ ដល់ ១០ វិច្ឆិកា ឆ្នាំ២០២៦
*ទទួលបានកាដូលើកទឹកចិត្ត រាល់ពេលជាវទំនិញ ដោយប្រើថង់បរិស្ថានចំនួន ៥ដង

កុំភ្លេចមកទទួលយកការផ្តល់ជូនពិសេសនេះនៅ ផ្សារទំនើបអ៉ីអន ម៉េកវែលយូ អ៉ីចប្រេស ដូនពេញ ។

សាខាថ្មីនេះនឹងបើកដំណើរការជារៀងរាល់ថ្ងៃ ២៤ម៉ោង ដោយផ្តល់ជូននូវបរិយាកាសស្អាត និងសុវត្ថិភាពដល់អតិថិជនគ្រប់រូប។
បច្ចុប្បន្ននេះផ្សារទំនើបអ៉ីអន ម៉េកវែលយូ បានពង្រីកទីតាំងរបស់ខ្លួនជាបន្តបន្ទាប់រហូតដល់ ២១សាខា ដែល ២០សាខា នៅក្នុងរាជធានីភ្នំពេញ និង ១សាខា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមអញ្ជើញអតិថិជនមកកាន់ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស សាខាដូនពេញ ១៣៦ ចាប់ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ តទៅជាមួយការផ្តល់ជូនពិសេសជាច្រើនទៀតក្នុងឱកាសបើកដំណើរការសាខាថ្មីនេះ។

ឥឡូវនេះអតិថិជនក៏អាចធ្វើការបញ្ជាទិញទំនិញបាននៅគ្រប់សាខា ផ្សារទំនើប អ៉ីអន ម៉េកវែលយូ តាមរយៈ អ៉ី អន អនឡាញបានដូចគ្នា។ ទាញយកកម្មវិធី AEON Online ឥឡូវនេះ https://onelink.to/aeononline

ព័ត៌មានលម្អិតបន្ថែមអំពីការផ្តល់ជូនពិសេសសម្រាប់ថ្ងៃបើកសម្ពោធនឹងត្រូវបានប្រកាសតាមរយៈបណ្តាញសង្គម Facebook របស់ AEON MaxValu Cambodia។
https://www.facebook.com/aeonmaxvalucambodia។ សម្រាប់ទីតាំងសាខាផ្សារទំនើប អ៉ីអន ម៉េកវែលយូ និងអ៉ីអន ម៉េកវែលយូ អ៉ិចប្រេស
https://aeoncambodia.com/store-locator/?location=aeon-maxvalu

ឈ្មោះហាង៖ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស សាខាដូនពេញ ១៣៦, ទីតាំងនៅផ្ទះលេខ៩៩អឺ០ និង១០១អឺ០ ផ្លូវ១៣៦ កែងផ្លូវ១៣ ភូមិ១០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ខាងកើត ផ្សារកណ្ដាល ប្រមាណ ២០០ម៉ែត្រ)
Google Map៖ https://maps.app.goo.gl/7yxhz8Ss2XpToCgv9៕