* ចិនរារាំងកិច្ចព្រមព្រៀង SoftBank ទិញអាជីវកម្មមនុស្សយន្ត ABB តម្លៃ ៥,៤ពាន់លានដុល្លារ
* គ្រូបង្វឹកអាហ្សង់ទីន បន្តដាក់អាវលេខ១០ របស់ Messi ឱ្យនៅទំនេរដដែល ក្នុងប្រកួតក្រោយៗទៀត
* Microsoft បដិសេធកិច្ចព្រមព្រៀង AI តម្លៃរាប់សិបពាន់លានដុល្លារជាមួយក្រុមហ៊ុន Nscale
* OpenAI ចាប់ផ្តើមធ្វើអន្តរាគមន៍ និងកំណត់ទម្រង់ការជជែកដេញដោលលើ AI សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៨
* ChatGPT មានចំនួនសំណួរស្វែងរកព័ត៌មានស្មើ ២០% នៃ Google ខណៈអ្នកប្រើប្រាស់កាន់តែងាកមករក AI

ធនាគារ អេស៊ីលីដា ប្រគល់រង្វាន់ប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យជំនាន់ថ្មី Gen Z

06-11-2026 14:27

(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី «ធនាគារ អេស៊ីលីដា» ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រជាសាធារណៈនៅកម្ពុជា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធីប្រគល់រង្វាន់ប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យជំនាន់ថ្មី Gen Z ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AUB)។

កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំ ជាន់ខ្ពស់ និងក្រុមការងារបច្ចេកទេស របស់ធនាគារ អេស៊ីលីដា ព្រមទាំងមានការចូលរួមពីថ្នាក់គ្រប់គ្រងនៃសាកល វិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា សាស្ត្រាចារ្យ និងសិស្សនិស្សិត បុគ្គលិកពាក់ព័ន្ធនៃស្ថាប័នទាំងពីរ។

គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីអប់រំ និងបណ្តុះបណ្តាលជំនាញ បច្ចេកវិទ្យាឌីជីថលឆ្លាតវ័យ (Intelligent Technology) ជូនដល់យុវជនកម្ពុជា ដែលជាសិស្សនិសិត្សរបស់ AUB។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹង ទាំងផ្នែកថវិកា បច្ចេកវិទ្យា ឧបករណ៍សម្ភារ និងធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ក្នុងការដឹកនាំ និងឧបត្ថម្ភ ដល់ការប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យជំនាន់ថ្មី Gen Z ដើម្បីប្រែក្លាយគំនិតច្នៃប្រឌិតឌីជីថល ឱ្យទៅជាផលិតផលបច្ចេកវិទ្យាពិតប្រាកដ ជាផ្លូវការ និងប្រកបដោយជោគជ័យ។

កម្មវិធីប្រកួតប្រជែងដ៏មានសារៈសំខាន់នេះ បានទាក់ទាញនិស្សិតចុះឈ្មោះចូលរួមប្រកួតសរុបចំនួន ១៦ក្រុម (ស្មើនឹងសមាជិក ៨៦នាក់)។

ក្រោយពីការឆ្លងកាត់ការពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់ ដូច្នេះគណៈកម្មការវាយតម្លៃ បានជ្រើសរើសយក ១៤ក្រុម (មានសមាជិក ៧៣នាក់) រហូតដល់ដំណាច់ការប្រកួត គឺការ រកឃើញក្រុមជ័យលាភី ឆ្នើម ចំនួន ៦ក្រុម ដែលមានស្នាដៃលេចធ្លោជាងគេក្នុងការបង្កើត Mobile App ប្រកបដោយភាពច្នៃប្រឌិត និងការឆ្លើយតប ទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។

ការផ្ដួចផ្ដើម និងកិច្ចគាំទ្រយ៉ាងសកម្មពីសំណាក់ក្រុមការងារបច្ចេកទេស របស់ធនាគារ អេស៊ីលីដា មិនត្រឹមតែជួយឱ្យយុវជនទទួលបាននូវបទពិសោធន៍ការងារជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងជាស្ពានចម្លងដ៏មានតម្លៃ ក្នុងការជំរុញវិស័យឌីជីថល និងបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ឱ្យឈានឡើងដល់កម្រិតថ្មីមួយទៀត ស្របតាមយុទ្ធសាស្ត្រសេដ្ឋកិច្ចឌីជីថល របស់រាជរដ្ឋាភិបាល។

សូមជម្រាបថា ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន៤ គឺសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។

គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១១.៨៤ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៩.៣៣ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង៦.៤៩លាននាក់។

បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់អេស៊ីស៊ូភើអេប ច្រើនជាង ៦.១៣លាននាក់ ជាពិសេសក្នុងនោះ មានដៃគូអាជីវកម្មសរុបជាង ០.៨៧លាននាក់៕