* ចិនរារាំងកិច្ចព្រមព្រៀង SoftBank ទិញអាជីវកម្មមនុស្សយន្ត ABB តម្លៃ ៥,៤ពាន់លានដុល្លារ
* គ្រូបង្វឹកអាហ្សង់ទីន បន្តដាក់អាវលេខ១០ របស់ Messi ឱ្យនៅទំនេរដដែល ក្នុងប្រកួតក្រោយៗទៀត
* Microsoft បដិសេធកិច្ចព្រមព្រៀង AI តម្លៃរាប់សិបពាន់លានដុល្លារជាមួយក្រុមហ៊ុន Nscale
* OpenAI ចាប់ផ្តើមធ្វើអន្តរាគមន៍ និងកំណត់ទម្រង់ការជជែកដេញដោលលើ AI សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៨
* ChatGPT មានចំនួនសំណួរស្វែងរកព័ត៌មានស្មើ ២០% នៃ Google ខណៈអ្នកប្រើប្រាស់កាន់តែងាកមករក AI

កីឡាករល្បីៗលំដាប់ពិភពលោក Neymar, Messi និង Ronaldo សុទ្ធតែបានលាឈប់ពីជម្រើសជាតិ និងបន្សល់ទុកស្នាដៃរៀងៗខ្លួន

06-11-2026 15:14

(បរទេស)៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 មានតារាឆ្នើមៗដល់ទៅ ៣រូប បានសម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិរៀងៗខ្លួន និងបន្សល់ទុកនូវស្នាដៃមួយចំនួនផងដែរ។

១៖ Neymar Jr

ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះ បានសម្រេចចិត្តព្យួរស្បែកជើងជម្រើសជាតិប្រេស៊ីលនៅលើជញ្ជាំង ក្រោយបង្ហាញខ្លួននៅ World Cup ៤សម័យកាលរួចមក ដោយពុំដែលឈ្នះជើងឯក បានត្រឹមដណ្តើមបានពានប្រចាំតំបន់អាមេរិកឡាទីន Copa America ប៉ុណ្ណោះ។

Neymar អតីតប្រធានក្រុមសាំបា ដែលកំពុងប្រកបអាជីពនៅក្លិប Santos ក្នុងប្រទេសប្រេស៊ីលបច្ចុប្បន្ន ចូលលេងបាន ១៣០ប្រកួត និងស៊ុតបាន ៨០គ្រាប់ច្រើនជាងគេ ដោយបញ្ជូនបាន ៥៨គ្រាប់ទៀតផង។

២៖ Lionel Messi

ប្រធានក្រុមពាក់លេខ១០ ដូចទៅនឹង Neymar ផងនោះ ក៏បានសម្រេចចិត្តលាឈប់ពីជម្រើសជាតិអាហ្សង់ទីនផងដែរ ក្រោយចប់ World Cup 2026 នៅកាណាដា មិចស៊ិក និងសហរដ្ឋអាមេរិក ដ្បិតក្រុមពពកសមួយនេះបានត្រឹមរងជើងឯក។

ការលេងនៅជម្រើសជាតិអាហ្សង់ទីនជាង ២០ឆ្នាំមកនេះ Messi បានរួមចំណែកជួយអាហ្សង់ទីនឈ្នះ World Cup 2022 និងរងជើង ២លើកនៅឆ្នាំ២០១៤ និងចុងក្រោយឆ្នាំ២០២៦។ Messi វ័យជាង ៣៩ឆ្នាំ ដែលកំពុងលេងនៅក្លិប Inter Miami CF បង្ហាញខ្លួនបាន ២០៨ប្រកួត និងទាត់បញ្ចូលសរុប ១២៦គ្រាប់ ដោយបញ្ចូនបាន ៦៧គ្រាប់ទៀតផង។

៣៖ Cristiano Ronaldo

ប្រធានក្រុមពាក់លេខ៧ Ronaldo វ័យ ៤១ឆ្នាំបានកាត់កាប់កំណត់ត្រាចូលលេង ២៣៤ប្រកួត និងទាត់បញ្ចូលសរុបបាន ១៤៦គ្រាប់ច្រើនជាងគេសម្រាប់ជម្រើសជាតិបច្ចខែលព័រទុយហ្គាល់ ដោយបញ្ចូនបាន ៤៥គ្រាប់ទៀតផង។ ខ្សែប្រយុទ្ធនៃក្លិប Al-Nassr ក្នុងលីគកំពូល Saudi-Pro League រូបនេះបានរួមចំណែកជួយព័រទុយហ្គាល់ដណ្តើមបានជើងឯក UEFA Euro 2016 ក្រោយផ្តួលម្ចាស់ផ្ទះបារាំងក្នុងម៉ោងថែម ១៥នាទី ២ដងដ៏គួរឱ្យភ្ញាក់ផ្អើល។

ទាំង Ronaldo និង Messi សុទ្ធតែបានលេងនៅ World Cup ៦សម័យកាលដូចគ្នា និងមានតែ Leo ម្នាក់គត់ដែល់ទាត់បញ្ចូលទីទាំង ៦សម័យតែម្តង។ ក្រៅពីពាន Euro អតីតខ្សែប្រយុទ្ធក្លិប Sporting, Man Utd, Real Madrid និង Juventus ក៏បានរួមចំណែកជួយព័រទុយហ្គាល់ឈ្នះជើងឯក UEFA Nations League 2019 និងឆ្នាំ២០២៥ ទៀតផង៕