* ចិនរារាំងកិច្ចព្រមព្រៀង SoftBank ទិញអាជីវកម្មមនុស្សយន្ត ABB តម្លៃ ៥,៤ពាន់លានដុល្លារ
* គ្រូបង្វឹកអាហ្សង់ទីន បន្តដាក់អាវលេខ១០ របស់ Messi ឱ្យនៅទំនេរដដែល ក្នុងប្រកួតក្រោយៗទៀត
* Microsoft បដិសេធកិច្ចព្រមព្រៀង AI តម្លៃរាប់សិបពាន់លានដុល្លារជាមួយក្រុមហ៊ុន Nscale
* OpenAI ចាប់ផ្តើមធ្វើអន្តរាគមន៍ និងកំណត់ទម្រង់ការជជែកដេញដោលលើ AI សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៨
* ChatGPT មានចំនួនសំណួរស្វែងរកព័ត៌មានស្មើ ២០% នៃ Google ខណៈអ្នកប្រើប្រាស់កាន់តែងាកមករក AI

ទីផ្សារកាហ្វេនៅកម្ពុជា នៅតែបន្តមានសក្ដានុពល ខណៈការប្រកួតប្រជែងកាន់តែខ្លាំង ទាក់ទាញម៉ាកយីហោថ្មីៗពីបរទេស ចូលមកវិនិយោគកាន់តែច្រើន

06-11-2026 15:25

(ភ្នំពេញ)៖ ទីផ្សារកាហ្វេនៅកម្ពុជា កំពុងបង្ហាញសក្ដានុពលគួរឱ្យចាប់អារម្មណ៍ ខណៈការទទួលទានកាហ្វេ បានក្លាយជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន បុគ្គលិកការិយាល័យ និងអ្នកប្រកបអាជីវកម្មនៅតាមទីក្រុង។ ដោយសារតែកត្តាទាំងនេះហើយ ទើបកម្ពុជាបានទាក់ទាញវិនិយោគ និងម៉ាកយីហោល្បីៗមកពីបណ្ដាប្រទេសផ្សេងៗ ចូលមកទីផ្សាររបស់ខ្លួន។

ជាក់ស្ដែងការបង្ហាញវត្តមានរបស់ហាងកាហ្វេ MEGA MGC COFFEE ដែលជាម៉ាកយីហោមកពីប្រទេសកូរ៉េ បានសបញ្ជាក់ថា ទីផ្សារកាហ្វេនៅកម្ពុជា នៅតែមានសក្ដានុពល ហើយនេះជាការបង្ហាញពីការចាប់អារម្មណ៍របស់វិនិយោគិនបរទេស ចំពោះទីផ្សារកាហ្វេនៅកម្ពុជា។

ការចូលមកវិនិយោគពីម៉ាកយីហោបរទេស មិនត្រឹមតែបង្ហាញពីភាពទាក់ទាញនៃទីផ្សារកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបង្កើតឱកាសការងារ ជំរុញសកម្មភាពសេដ្ឋកិច្ច និងបង្កើនជម្រើសសម្រាប់អ្នកប្រើប្រាស់ផងដែរ។

MEGA MGC COFFEE មានភាពលេចធ្លោតាមរយៈភេសជ្ជៈទំហំធំ ម៉ឺនុយភេសជ្ជៈពិសេស និងតម្លៃសមរម្យ មិនត្រឹមតែផ្ដល់ជូននូវកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់បង្កើតទីកន្លែងជួបជុំដ៏រីករាយសម្រាប់មិត្តភក្តិ ក្រុមគ្រួសារ ប្រុសស្រី និងជាមួយសហគមន៍ជាពិសេសអ្នកជិះកង់ផងដែរ តាមរយៈគោលគំនិត MEGA Coffee, MEGA Size និង MEGA Smile។

ក្នុងផែនការពង្រីកអាជីវកម្មរយៈពេលវែង Saisons Franchise មានគោលដៅពង្រីក MEGA MGC COFFEE ឱ្យបានជាង ២០ សាខាទូទាំងប្រទេស និងបង្កើតឱកាសការងារដល់បុគ្គលិកខ្មែរប្រមាណ ៣០០ នាក់ នៅឆ្នាំ២០២៧ ដែលជាការរួមចំណែកដល់ការបង្កើតការងារក្នុងស្រុក និងនាំយកវប្បធម៌កាហ្វេបែបស្ទីលកូរ៉េមកកាន់ហ្វេនកម្ពុជាឱ្យកាន់តែច្រើន។

សូមជម្រាបថា យោងតាមរបាយការណ៍របស់សមាគមកាហ្វេកម្ពុជា បានបញ្ជាក់ថា ក្នុងមួយឆ្នាំៗកម្ពុជាចំណាយប្រាក់ខ្ទង់ ៧២ លានដុល្លារអាម៉េរិក លើការនាំចូលគ្រាប់កាហ្វេពីបរទេស ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈពលរដ្ឋកម្ពុជាដែលនិយមទទួលទានកាហ្វេ មានអាយុចន្លោះពី ២០ ដល់ ៦៩ឆ្នាំ ដោយមានតម្រូវការប្រចាំថ្ងៃប្រមាណ ១,៥ លានកែវ៕