* ចិនរារាំងកិច្ចព្រមព្រៀង SoftBank ទិញអាជីវកម្មមនុស្សយន្ត ABB តម្លៃ ៥,៤ពាន់លានដុល្លារ
* គ្រូបង្វឹកអាហ្សង់ទីន បន្តដាក់អាវលេខ១០ របស់ Messi ឱ្យនៅទំនេរដដែល ក្នុងប្រកួតក្រោយៗទៀត
* Microsoft បដិសេធកិច្ចព្រមព្រៀង AI តម្លៃរាប់សិបពាន់លានដុល្លារជាមួយក្រុមហ៊ុន Nscale
* OpenAI ចាប់ផ្តើមធ្វើអន្តរាគមន៍ និងកំណត់ទម្រង់ការជជែកដេញដោលលើ AI សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៨
* ChatGPT មានចំនួនសំណួរស្វែងរកព័ត៌មានស្មើ ២០% នៃ Google ខណៈអ្នកប្រើប្រាស់កាន់តែងាកមករក AI

ដាហ្ស លេងឈុតធំ! ប្រមូលផ្ដុំកំពូលអ្នកប្រដាល់គុនខ្មែរ Grade A និង​ A+​ ចំនួន ៧គូ​ ប៉ះកីឡាករអន្តរជាតិលើសង្វៀនតែមួយ​​ អបអរបុណ្យឯករាជ្យជាតិ!

06-11-2026 16:45

(ភ្នំពេញ)៖ ពិតជាពិសេស! ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស ត្រៀមអង្រួនសង្វៀនគុនខ្មែរឱ្យកក្រើកជាមួយមហាព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរមិត្តភាពអន្តរជាតិ «ដាហ្ស អ្នកចម្បាំងគុនខ្មែរ» ដោយនាំយកកំពូលអ្នកប្រដាល់គុនខ្មែរលំដាប់ Grade A និង A+ ចំនួន ៧គូ មកប្រកួតជាមួយកីឡាករអន្តរជាតិលើសង្វៀនតែមួយ ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។

អ្វីដែលធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែពិសេស គឺការប្រមូលផ្តុំកំពូលអ្នកប្រដាល់ជើងខ្លាំងលំដាប់ប្រទេស មកបញ្ចេញសមត្ថភាពក្នុងរាត្រីតែមួយ។ លើសពីការរៀបចំព្រឹត្តិការណ៍ប្រកួត ដាហ្ស មិនត្រឹមតែរៀបចំរថយន្តក្រុងដឹកអ្នកគាំទ្រពីព្រែកកំពឹសមកទស្សនាផ្ទាល់នៅស្តាតចាស់ប៉ុណ្ណោះទេ ថែមទាំងចែកជូនម្ហូបអាហារ ដើម្បីឱ្យបងប្អូនបានចូលរួមសប្បាយរីករាយ និងផ្តល់កម្លាំងចិត្តដល់កីឡាករគុនខ្មែរយើង។

មិនមែនជាលើកទី១ ឡើយ ដែលភេសជ្ជៈប៉ូវកម្លាំង ដាហ្ស បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះវិស័យគុនខ្មែរ។ កន្លងមក ដាហ្ស តែងតែចូលរួមឧបត្ថម្ភ និងរៀបចំព្រឹត្តិការណ៍ប្រដាល់ធំៗជាបន្តបន្ទាប់ ដើម្បីផ្តល់ឱកាសដល់កីឡាករខ្មែរបង្កើនបទពិសោធន៍ និងជំរុញឱ្យក្បាច់គុនដូនតាខ្មែរកាន់តែរីកចម្រើន និងល្បីល្បាញលើឆាកអន្តរជាតិ។

កុំឱ្យរាត្រីដ៏ពិសេសនេះកន្លងផុតទៅ! នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៦ល្ងាចតទៅ នៅសាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់ (ស្តាតចាស់)។ ចូលរួមទស្សនាដោយសេរី ឬតាមដានការផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុកផេកផ្លូវការ DAZZ។

ដាហ្ស ផ្តល់កម្លាំងឱ្យគុនខ្មែរកាន់តែខ្លាំង ឈរជើងជានិរន្តរ៍លើឆាកអន្តរជាតិ!៕