* ចិនរារាំងកិច្ចព្រមព្រៀង SoftBank ទិញអាជីវកម្មមនុស្សយន្ត ABB តម្លៃ ៥,៤ពាន់លានដុល្លារ
* គ្រូបង្វឹកអាហ្សង់ទីន បន្តដាក់អាវលេខ១០ របស់ Messi ឱ្យនៅទំនេរដដែល ក្នុងប្រកួតក្រោយៗទៀត
* Microsoft បដិសេធកិច្ចព្រមព្រៀង AI តម្លៃរាប់សិបពាន់លានដុល្លារជាមួយក្រុមហ៊ុន Nscale
* OpenAI ចាប់ផ្តើមធ្វើអន្តរាគមន៍ និងកំណត់ទម្រង់ការជជែកដេញដោលលើ AI សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៨
* ChatGPT មានចំនួនសំណួរស្វែងរកព័ត៌មានស្មើ ២០% នៃ Google ខណៈអ្នកប្រើប្រាស់កាន់តែងាកមករក AI

ក្រុមហ៊ុនប៊ូសស្រ្តង បំភ្លឺឧទ្យានជាតិគីរីរម្យដោយសូឡារាប់រយដើម ក្នុងយុទ្ធនាការ «សូឡានៃក្ដីស្រលាញ់»

06-11-2026 17:22

(កំពង់ស្ពឺ)៖ ក្រុមហ៊ុនប៊ូសស្រ្តង បានប្រកាសពីយុទ្ធនាការដ៏មានអត្ថន័យមួយឈ្មោះថា «សូឡានៃក្ដីស្រលាញ់» ដោយបាននាំយកអំពូលសូឡារាប់រយដើមទៅដំឡើងនៅឧទ្យានជាតិគីរីរម្យ ដែលជាទីតាំងធម្មជាតិដ៏ស្រស់ស្អាតរបស់កម្ពុជា។ សកម្មភាពនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរខួបបុណ្យឯករាជ្យជាតិ។

គំនិតផ្តួចផ្តើមនេះមានគោលបំណងចូលរួមបន្ថែមពន្លឺ និងលើកសម្រស់តំបន់ទេសចរណ៍ធម្មជាតិខ្មែរឱ្យកាន់តែទាក់ទាញ។ ការដំឡើងអំពូលសូឡានេះ មិនត្រឹមតែជួយបំភ្លឺតំបន់ទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាការរួមចំណែកដ៏ធំធេងដល់ការថែរក្សាបរិស្ថាន បង្កើនភាពទាក់ទាញនៃតំបន់ទេសចរណ៍ និងបង្កើតបរិយាកាសកាន់តែប្រសើរសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្រុមហ៊ុនប៊ូសស្រ្តង ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនមួយដែលតែងតែចូលរួមចំណែកក្នុងសកម្មភាពសង្គមជាច្រើនកន្លងមក។ យុទ្ធនាការ «សូឡានៃក្ដីស្រលាញ់» នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់តម្លៃធម្មជាតិខ្មែរ។ សកម្មភាពដ៏គួរឱ្យកោតសរសើរនេះ គឺជាគំរូមួយដែលបង្ហាញថា ការស្រឡាញ់ប្រទេសជាតិ គឺត្រូវតែចូលរួមធ្វើអ្វីដែលមានប្រយោជន៍ដល់សង្គម និងប្រទេសជាតិពិតប្រាកដ។ ធម្មជាតិខ្មែរនឹងកាន់តែមានតម្លៃ ប្រសិនបើយើងទាំងអស់គ្នាចូលរួមថែរក្សា និងបន្សល់ទុកសម្រស់ដ៏អស្ចារ្យនេះសម្រាប់កូនខ្មែរជំនាន់ក្រោយ។