គ្រូបង្វឹកព័រទុយហ្គាល់ ពុំបានដឹងពីការលាឈប់ពីជម្រើសជាតិរបស់ Ronaldo និងបានចុចឈ្មោះត្រៀមលេងពាន Nations League ក្នុងខែនេះ
07-11-2026 09:25
(បរទេស)៖ លោក Jorge Jesus អ្នកចាត់ការទូទៅនៃក្រុមព័រទុយហ្គាល់បានថ្លែងក្នុងសន្និសីទនៅថ្ងៃសុក្រថា រូបលោកពុំបានដឹងពីការសម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិ ដោយ Ronaldo ផ្ទាល់ក៏ពុំបានជូនដំណឹងដល់រូបលោក និងត្រៀមកោះហៅខ្សែប្រយុទ្ធមកពីក្លិប Al-Nassr ចូលក្រុមលេងពានអឺរ៉ុប UEFA Nations League ក្នុងខែវិច្ឆិកានេះដែរ។
លោកថា «ទោះជាយ៉ាងណា គិតមកទល់ពេលនេះ ទើបខ្ញុំបានដឹងគ្រប់យ៉ាង ដោយមុននេះពុំបានដឹងអ្វីទាំងអស់។ Ronaldo ជាកីឡាករល្អមួយរូប។ ជាម៉ាស៊ីនរកគ្រាប់បាល់ និងស្ថិតនៅតែជាកីឡាករក្នុងបញ្ជីរបស់ខ្ញុំជានិច្ច»។
Ronaldo វ័យ ៤១ឆ្នាំ អាចចូលលេងក្នុងក្រុមជម្រើសជាតិបច្ចខែលព័រទុយហ្គាល់វិញបាន ក្រោយបម្រាមដកបញ្ឈរជើង ៣០ថ្ងៃពីជម្រើសជាតិបានផុតកំណត់ ក៏ព្រោះតែអតីតម្ចាស់ពានបាល់មាស Ballon dÓr ៥សម័យកាលរូបនេះ បានចាកចេញពីជំរំហ្វឹកហាត់ដោយគ្មានការអនុញ្ញាត នៅមុន ៤ថ្ងៃលេងទល់នឹងដាណឺម៉ាកនៅពាន Nations League 2026-27។
ទោះជាយ៉ាងណា ប្រធានក្រុមពាក់លេខ៧ រូបនេះបានបង្ហោះសារពីការលាឈប់ពីជម្រើសជាតិព័រទុយហ្គាល់នៅលើបណ្តាញសង្គមកាលពីថ្ងៃព្រហស្បតិ៍ មុនពេលលោក Jesus ប្រកាសឈ្មោះកីឡាករត្រៀមលេងពាន Nations League ក្នុងខែវិច្ឆិកានេះ។
Ronaldo ធ្លាប់បានថ្លែងថា «លោក Jesus បានក្បត់ពាក្យសំដីរបស់លោក» ប៉ុន្តែលោកបានទទួលកំហុសគ្រប់យ៉ាងដែលបានចាកចេញពីជំរំហ្វឹកហាត់ដោយគ្មានដំណឹង ហើយប្រសិនបើគ្មានរឿងប្រេះឆានេះកើតឡើង ក៏គ្មានថ្ងៃរូបលោកចាកចេញពីព័រទុយហ្គាល់ដែរ៕



