Palmer បន្តអត់ឈ្មោះលេងនៅជម្រើសជាតិអង់គ្លេស គ្រាដែលបងប្អូនបង្កើត Bellingham ត្រូវបានគ្រូបង្វឹកកោះហៅលេងជុំគ្នា
07-11-2026 10:28
(បរទេស)៖ ខ្សែប្រយុទ្ធនៃក្លិបតោខៀវ Chelsea គឺ Cole Palmer ពុំត្រូវបានលោក Thomas Tuchel កោះហៅចូលរួមជាមួយជម្រើសជាតិអង់គ្លេសដដែល នៅពេលបងប្អូនបង្កើត Bellingham ត្រូវបានកោះហៅ ដើម្បីលេងជុំគ្នាលើកដំបូង។
លោក Tuchel បានថ្លែងតាមរយៈការដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC ថា «Cole Palmer បន្តបាត់បង់ឱកាសជាច្រើនពីការលេងឱ្យជម្រើសជាតិអង់គ្លេស»។
ជាមួយគ្នានោះដែរ បុរសសញ្ជាតិអាល្លឹម៉ង់រូបនេះក៏បានកោះហៅខ្សែបម្រើដូចគ្នា Josh King មកពីក្លិប Fulham និង Jobe Bellingham មកពី Borussia Dortmund ដែលត្រូវជាប្អូនប្រុសបង្កើតរបស់ Jude Bellingham មកជំនួសវិញទៀតផង។
Jobe វ័យ ២១ឆ្នាំ នឹងលេងជុំគ្នាក្នុងក្រុមអង់គ្លេសលើកដំបូង ក្នុងនាមបងប្អុនបង្កើតគិតចាប់តាំងពី Gary និង Phil Neville ធ្លាប់បានលេងជុំគ្នាក្នុងក្រុមតោកំណាចនេះដែរ ដើម្បីត្រៀមប្រឈមមុខនឹងក្រូអាតនាថ្ងៃទី១២ ខែវិច្ឆិកានៅកីឡដ្ឋាន Wembley និង ៣ថ្ងៃបន្ទាប់ប៉ះជើងខ្លាំងអេស្ប៉ាញនៅទីក្រុង Madrid។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះកីឡាករទាំង ២៥នាក់របស់អង់គ្លេស ត្រៀមប៉ះក្រូអាត និងអេស្ប៉ាញក្នុងខែនេះ
១៖ ចាំទី-Jordan Pickford, Jason Steele និង James Trafford។
២៖ ការពារ-Trent Alexander-Arnold, Jarrad Branthwaite, Marc Guehi, Lewis Hall, Ezri Konas, Jarell Quansah, Djed Spence និង Ben White។
៣៖ បម្រើ-Elliot Anderson, Jobe Bellingham, Jude Bellingham, James Garner, Josh King, Myles Lewis-Skelly និង Declan Rice។
៤៖ ប្រយុទ្ធ-Dominic Calvert-Lewin, Eberechi Eze, Morgan Gibbs-White, Anthony Gordon, Harry Kane, Rio Ngumoha និង Morgan Rogers៕





