ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា ឆ្នាំ២០២៦៖ រាត្រីនៃការសាទរឧត្តមភាព និងសមិទ្ធផលដ៏ត្រចះត្រចង់នៃស្ថាបត្យករនគរូបនីយកម្មកម្ពុជា
07-11-2026 13:12
(ភ្នំពេញ)៖ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងរាត្រីថ្ងៃទី៥ ខែវិច្ឆិកា នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ថ្នាក់ដឹកនាំ ក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យអចលនទ្រព្យ បានអញ្ជើញចូលរួមយ៉ាងអធិកអធម ក្នុងមហាព្រឹត្តិការណ៍ប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា ឆ្នាំ២០២៦ (Cambodia Real Estate Awards 2026)។ ព្រឹត្តិការណ៍ដ៏ឧត្តុង្គឧត្តមនេះ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងដោយក្រុមហ៊ុន Realestate.com.kh ដែលជាយន្តការមួយនៃកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំតំបន់អាស៊ីអាគ្នេយ៍ (Southeast Asia Real Estate Awards) ដ៏មានកិត្យានុភាព។
មហាព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងលើកតម្កើង និងចារឹកទុកនូវស្នាដៃឯកនៃក្រុមហ៊ុនអភិវឌ្ឍន៍ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការកែប្រែទំព័រមុខមាត់ថ្មីនៃវិស័យលំនៅឋាន អចលនទ្រព្យពាណិជ្ជកម្ម និងគម្រោងចម្រុះប្រកបដោយនវានុវត្តន៍នៅកម្ពុជា។ ចាប់ពីសហគមន៍លំនៅឋានប្រណីតលំដាប់អភិជន រហូតដល់គម្រោងអភិវឌ្ឍន៍ទីក្រុងដ៏ទំនើប រាត្រីសមោសរនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីមហិច្ឆតា ភាពចម្រុះ និងការបោះជំហានទៅមុខដោយឥតឈប់ឈរនៃវិស័យអចលនទ្រព្យនៃជាតិសាសន៍យើង។
នាយកប្រចាំតំបន់ផ្នែកពានរង្វាន់ និងព្រឹត្តិការណ៍នៃ SEA Connect Group លោក Adam Sutcliffe បានមានប្រសាសន៍ថា៖ «វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងបន្តសាយភាយនូវមហិច្ឆតាដ៏មហស្ចារ្យ តាមរយៈស្នាដៃរបស់អ្នកអភិវឌ្ឍន៍ក្នុងការស្ថាបនាគម្រោង និងសហគមន៍ដែលជាសសរទ្រូងនៃអនាគតជាតិ។ គុណតម្លៃដ៏វិសេសវិសាលនៃពានរង្វាន់ទាំងនេះ មិនត្រឹមតែជាការផ្តល់កិត្តិយសដល់សមិទ្ធផលបុគ្គលប៉ុណ្ណោះទេ តែជាវេទិកាដ៏ស័ក្តិសិទ្ធិមួយក្នុងការរំលេចនូវគុណភាព នវានុវត្តន៍ និងចក្ខុវិស័យដ៏វែងឆ្ងាយនៃវិស័យអចលនទ្រព្យកម្ពុជា ឆ្ពោះទៅកាន់ឆាកអន្តរជាតិក្នុងតំបន់»។
លោកបានសង្កត់ធ្ងន់បន្ថែមថា៖ «ក្នុងនាមជាអ្នកតំណាងនៃពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍ ខ្ញុំពិតជាមានមោទនភាពក្រៃលែងក្នុងការសាទរម្ចាស់គម្រោងទាំងឡាយ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងភាពរុងរឿងរបស់ប្រទេសជាតិមាតុភូមិ»។
កំពូលរង្វាន់កិត្តិយសប្រចាំរាត្រីគឺពានរង្វាន់ «អ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំ - Developer of the Year» ត្រូវបានប្រគល់ជូនក្រុមហ៊ុន OCIC Group ដែលជាសក្ខីភាពបញ្ជាក់ពីការរួមចំណែកដ៏មហាសាល និងឥទ្ធិពលដ៏ជ្រាលជ្រៅក្នុងការកែប្រែទិដ្ឋភាពអចលនទ្រព្យកម្ពុជា ព្រមជាមួយផលប័ត្រគម្រោងដ៏សម្បូរបែបរបស់ខ្លួន។ ក្រុមហ៊ុន OCIC Group បានសាងភាពលេចធ្លោឥតគូប្រៀប ដោយទទួលបានពានរង្វាន់បន្ថែមសម្រាប់គម្រោងធំៗចំនួន ៦ ផ្សេងទៀតរួមមាន៖
១. TIA City គ្រងពានរង្វាន់ «តំបន់ទីប្រជុំជនថ្មីប្រចាំឆ្នាំ New District of the Year»
២. Chroy Changvar Bay ទទួលបានពានរង្វាន់ «តំបន់អភិវឌ្ឍន៍ចម្រុះឆ្នើមប្រចាំឆ្នាំ»
៣. នរា (Norea) ទទួលបានការកោតសរសើរជា «គម្រោងអភិវឌ្ឍន៍ទីក្រុងរណបឆ្នើមប្រចាំឆ្នាំ»
៤. កោះពេជ្រ (Koh Pich) គ្រងពានរង្វាន់ «សហគមន៍ និងទីតាំងរៀបចំព្រឹត្តិការណ៍ឆ្នើមប្រចាំឆ្នាំ»
៥. Diamond Bay Garden ឈ្នះពានរង្វាន់ «គម្រោងអភិវឌ្ឍន៍មាត់ទឹកឆ្នើមប្រចាំឆ្នាំ»
៦. B&V Mansion ទទួលបានពានរង្វាន់ «គម្រោងលំនៅឋានឆ្លាតវៃប្រចាំឆ្នាំ»
ជ័យលាភីទាំង ៧នេះ បានគូសបញ្ជាក់កាន់តែច្បាស់ពីតួនាទីជាប្រវត្តិសាស្ត្ររបស់ OCIC Group ក្នុងការស្ថាបនាទីក្រុង និងសហគមន៍ដ៏លេចធ្លោបំផុតនៅកម្ពុជា។
ការតម្កល់ឧត្តមភាពនៃទីផ្សារអចលនទ្រព្យជាតិ
ពានរង្វាន់អចលនទ្រព្យកម្ពុជា ឆ្នាំ២០២៦ ក៏បានបំពាក់កិត្តិយសដល់គម្រោងឆ្នើមៗជាច្រើនទៀត ដែលសរបញ្ជាក់ពីភាពសម្បូរបែបនៃវិស័យនេះ៖
* ក្រុមហ៊ុន Megakim World Corp Co., Ltd. ម្ចាស់គម្រោងស៊េរី Time Square ទទួលបានមហាកិត្តិយស ៣ ផ្នែករួមមាន៖ អ្នកអភិវឌ្ឍន៍ខុនដូឆ្នើមប្រចាំឆ្នាំ, អ្នកអភិវឌ្ឍន៍ឆ្នើមប្រចាំឆ្នាំក្រុងព្រះសីហនុ (ខុនដូ) និងអ្នកអភិវឌ្ឍន៍ឆ្នើមបំផុតផ្នែកគុណភាព និងសេវាកម្ម។
* គម្រោង Mean Chey Residences (អភិវឌ្ឍដោយក្រុមហ៊ុន Rosemarvel Property Development) ទទួលបានពានរង្វាន់ចំនួន ៤ គឺ៖ ការរចនាស្ថាបត្យកម្មវីឡាឆ្នើមបំផុត, គម្រោងអភិវឌ្ឍន៍ដ៏មានកិត្យានុភាពប្រចាំឆ្នាំ, គម្រោងបុរីឆ្នើមប្រចាំឆ្នាំ (លំនៅឋានជាប់ដីលំដាប់ខ្ពស់) និងគម្រោងឆ្នើមប្រចាំឆ្នាំ (ផ្លូវ ៦០ម៉ែត្រ)។
* គម្រោង Kingston Royale ទទួលបានពានរង្វាន់ គម្រោងខុនដូក្នុងស្រុកឆ្នើមប្រចាំឆ្នាំ និងគម្រោងវិនិយោគតម្លៃសមរម្យឆ្នើមប្រចាំឆ្នាំ។
* បុរី ប៊ុនលី (Borey Bunly The Project AEK) (អភិវឌ្ឍដោយក្រុមហ៊ុន Bunly (BL) Development) គ្រងពានរង្វាន់ ៣ គឺ៖ នវានុវត្តន៍ការរចនាលំនៅឋានឆ្នើមបំផុត, សហគមន៍រស់នៅស៊ីវិល័យឆ្នើមបំផុត និងឧត្តមភាពនៃការរស់នៅលំដាប់ខ្ពស់។
* បុរី អាម៉ូរី ៧មករា (Borey Amory 7 Makara) (អភិវឌ្ឍដោយក្រុមហ៊ុន Amory Development) លេចធ្លោយ៉ាងខ្លាំងដោយឈ្នះពានរង្វាន់ចំនួន ៥ រួមមាន៖ គម្រោងអភិវឌ្ឍន៍ឆ្នើមបំផុតភាគខាងកើតរាជធានីភ្នំពេញ , គម្រោងលំនៅដ្ឋានរស់នៅបែបធម្មជាតិល្អបំផុត , គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបអភិជនល្អបំផុត, គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាប់មាត់ទឹកល្អបំផុត និងគម្រោងអភិវឌ្ឍន៍បង្កើតសក្តានុពលប្រចាំតំបន់ ។ លើសពីនេះ គម្រោង Borey Amory Sensok ក៏ឈ្នះពានរង្វាន់ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុតនៃតំបន់ភ្នំពេញថ្មី។
ការលើកស្ទួយគោលដៅអចលនទ្រព្យប្រកបដោយសក្តានុពលក្រៅពីរាជធានីភ្នំពេញ កម្មវិធីនេះបានផ្តល់ការកោតសរសើរដល់គម្រោងនៅតាមបណ្តាខេត្តនានា៖
* ក្រុងព្រះសីហនុ៖ គម្រោង Borey Lorn City (អភិវឌ្ឍដោយ 5LH Lorn City Development) ទទួលបានពានរង្វាន់ ៣ គឺ៖ គម្រោងផ្ទះល្វែងឆ្នើមបំផុតនៅក្រុងព្រះសីហនុ, អ្នកអភិវឌ្ឍន៍ឆ្នើមបំផុតក្រុងព្រះសីហនុ (លំនៅឋានជាប់ដី) និងគម្រោងវីឡាឆ្នើមបំផុតក្រុងព្រះសីហនុ។
* ខេត្តសៀមរាប៖ ក្រុមហ៊ុន Amazing Grace Wellness Residence ត្រូវបានប្រសិទ្ធនាមជា អ្នកអភិវឌ្ឍន៍ឆ្នើមបំផុតនៅសៀមរាប ស្របពេលដែលគម្រោង Angkor Grace Phase 2 ឈ្នះពានរង្វាន់ គម្រោងសុខុមាលភាព និងសុខភាពឆ្នើមប្រចាំឆ្នាំ។
* ខេត្តកំពត៖ គម្រោង Amaya Kampot Holiday Villas ឈ្នះពានរង្វាន់ វីឡាលំហែកាយឆ្នើមបំផុត និងការរចនាស្ថាបត្យកម្មឆ្នើមបំផុត។
* ជ័យលាភីលេចធ្លោដទៃទៀត៖ ក្រុមហ៊ុន R&F Properties HS (Cambodia) ឈ្នះពានរង្វាន់ អ្នកអភិវឌ្ឍន៍ទីក្រុងរណបអគារខ្ពស់ឆ្នើមបំផុត ខណៈគម្រោង R&F City Miro ជាខុនដូទីប្រជុំជនឆ្នើមប្រចាំឆ្នាំ។ ក្រុមហ៊ុន IM Capital Holding ទទួលពានរង្វាន់ អ្នកអភិវឌ្ឍន៍ឆ្នើមប្រចាំតំបន់និរតី។ គម្រោង UC88 Wyndham Garden ជាខុនដូសណ្ឋាគារ (Condotel) ឆ្នើមប្រចាំឆ្នាំ រីឯ LZ Sea View Premium ជាអចលនទ្រព្យវិនិយោគដែលមានសក្តានុពលផលចំណេញខ្ពស់ឆ្នើមបំផុត។ ផ្សារទំនើប Mean Chey Avenue (អភិវឌ្ឍដោយ RM Commercial) ត្រូវបានកោតសរសើរជា ផ្សារសហគមន៍ឆ្នើមប្រចាំឆ្នាំ។
* ដោយឡែក ពានរង្វាន់ថ្មីស្រឡាង “ជម្រើសមហាជនប្រចាំឆ្នាំ” (People’s Choice of the Year) ត្រូវបានប្រគល់ជូនក្រុមហ៊ុន Morgan Group។
សេចក្តីថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះដៃគូសហការ៖
មហាព្រឹត្តិការណ៍នេះ មិនអាចលេចចេញជារូបរាងឡើងបានឡើយ ប្រសិនបើគ្មានការគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័នស្នូលរួមមាន និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ( Real Estate and Pawnshop Regulator ) និង សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ដែលតែងតែប្តេជ្ញាចិត្តលើកស្ទួយវិជ្ជាជីវៈនៃវិស័យអចលនទ្រព្យកម្ពុជា។ សេចក្តីថ្លែងអំណរគុណជាពិសេស ផ្ញើជូនចំពោះក្រុមហ៊ុន HGB Prime Cambodia ដែលជាអ្នកឧបត្ថម្ភធំប្រចាំកម្មវិធី (Main Sponsor) សម្រាប់ការជួយជ្រោមជ្រែងយ៉ាងសប្បុរស។
ដំណើរឆ្ពោះទៅកាន់មហាព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ពានរង្វាន់អចលនទ្រព្យកម្ពុជា គឺជាចម្រៀកមួយនៃកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ (Southeast Asia Real Estate Awards 2026) ដែលរៀបចំដោយ SEA Connect Group ម្ចាស់ម៉ាកយីហោល្បីៗ រួមមាន Dot Property, Lamudi និង Realestate.com.kh។ កម្មវិធីនេះបានផ្តល់នូវវេទិកាថ្នាក់តំបន់ ដើម្បីទទួលស្គាល់សមិទ្ធផលឆ្នើមៗក្នុងការអភិវឌ្ឍអចលនទ្រព្យ។ ឆ្នាំ២០២៦ នេះ ក៏ជាខួបគម្រប់ ១០ឆ្នាំ ដែលសបញ្ជាក់ពីទសវត្សរ៍នៃការលើកតម្កើងឧត្តមភាព និងនវានុវត្តន៍អចលនទ្រព្យទូទាំងតំបន់ផងដែរ។
បន្ទាប់ពីព្រឹត្តិការណ៍ថ្នាក់ជាតិ ក្រសែភ្នែករាប់ម៉ឺនគូនឹងសម្លឹងឆ្ពោះទៅកាន់កម្មវិធីប្រកួតផ្តាច់ព្រ័ត្រប្រចាំតំបន់ (Southeast Asia Real Estate Awards 2026 Grand Final) ដែលនឹងរៀបចំឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៦។ វេទិកាអន្តរជាតិនេះ នឹងប្រមូលផ្តុំកំពូលអ្នកអភិវឌ្ឍន៍ និងគម្រោងលេចធ្លោបំផុតពីគ្រប់ទិសទីក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីរួមគ្នាប្រារព្ធពិធីក្រោមទស្សនវិស័យ៖ «បង្ហាញពិភពលោកអំពីភាពរុងរឿងនៃអចលនទ្រព្យអាស៊ីអាគ្នេយ៍»៕



