* ចំណេះដឹងទូទៅ៖ នរណាជាអ្នកដែលទៅឃើញអង្គរមុនគេ?
* Tesla គ្រោងបញ្ឈប់ការផលិត Cybertruck នៅឆ្នាំ២០២៧ ក្រោយការលក់ធ្លាក់ចុះខ្លាំង
* ចិនរារាំងកិច្ចព្រមព្រៀង SoftBank ទិញអាជីវកម្មមនុស្សយន្ត ABB តម្លៃ ៥,៤ពាន់លានដុល្លារ
* គ្រូបង្វឹកអាហ្សង់ទីន បន្តដាក់អាវលេខ១០ របស់ Messi ឱ្យនៅទំនេរដដែល ក្នុងប្រកួតក្រោយៗទៀត

ក្រុមហ៊ុន «វឌ្ឍនៈ» បន្តឧបត្ថម្ភពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន» លើកទី២ និងចាត់ទុកគុណភាពជាគន្លឹះ នៃការគាំទ្រប្រកបដោយនិរន្តរភាព

07-11-2026 13:21

(ភ្នំពេញ)៖ ការជំរុញការគាំទ្រផលិតផលខ្មែរ នៅតែជាកិច្ចការដ៏សំខាន់ ដែលទាមទារការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគី ទាំងរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងប្រជាពលរដ្ឋ។ ការបន្តចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុន វឌ្ឍនៈ ក្នុងពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន» លើកទី២ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា គឺជាការរួមចំណែកលើកទឹកចិត្ត ឱ្យមានការគាំទ្រផលិតផលក្នុងស្រុក និងលើកស្ទួយសមត្ថភាពផលិតកម្មរបស់កម្ពុជា។

សម្រាប់ក្រុមហ៊ុន វឌ្ឍនៈ គុណភាពផលិតផល និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ គឺជាអាទិភាពចម្បង និងជាមូលដ្ឋាននៃការកសាងទំនុកចិត្តយូរអង្វែង។ ការគាំទ្រផលិតផលខ្មែរប្រកបដោយនិរន្តរភាព ទាមទារឱ្យផលិតផលខ្មែរមានគុណភាពល្អ សុវត្ថិភាព និងតម្លៃសមរម្យ។ មនោសញ្ចេតនាស្នេហាជាតិ អាចជាកម្លាំងជំរុញឱ្យអ្នកប្រើប្រាស់សាកល្បង ជ្រើសរើសផលិតផលខ្មែរ ប៉ុន្តែគុណភាព និងបទពិសោធន៍ល្អពីការប្រើប្រាស់ ជាកត្តាដែលធ្វើឱ្យអ្នកប្រើប្រាស់បន្តជ្រើសរើស និងណែនាំផលិតផលទាំងទៅកាន់អ្នកប្រើប្រាស់ផ្សេងទៀត។

ក្រុមហ៊ុន វឌ្ឍនៈ ចង់ឱ្យប្រជាជនខ្មែរគាំទ្រផលិតផល ក្នុងស្រុកដោយមោទនភាព និងជឿជាក់លើគុណភាពពិត។ ការប្តេជ្ញាចំពោះគុណភាពរបស់ក្រុមហ៊ុន វឌ្ឍនៈ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការឈ្នះមេដាយមាស ពានពេជ្រ និងពានគុណភាពលេខ១ សរុបចំនួន ១០០ពានរង្វាន់ ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ។

សូមចូលរួមទទួលយកបទពិសោធន៍ ផ្ទាល់ពីស្នាដៃកូនខ្មែរ ក្នុងពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន» លើកទី២ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ ស្មារតីខ្មែរតែ១ រួមគ្នាលើកកម្ពស់គុណភាព កសាងទំនុកចិត្ត និងគាំទ្រផលិតផលខ្មែរប្រកបដោយនិរន្តរភាព!៕