គម្រោង ឯក អភិវឌ្ឍដោយក្រុមហ៊ុន ប៊ុនលី ឌីវេឡុបម៉ិន ឈ្នះពានរង្វាន់ឆ្នើមចំនួន៣ ពីកម្មវិធី Cambodia Real Estate Awards 2026
09-11-2026 14:45
(ភ្នំពេញ)៖ គម្រោង ឯក (THE PROJECT AEK) ដែលអភិវឌ្ឍដោយក្រុមហ៊ុន ប៊ុនលី ឌីវេឡុបម៉ិន (BUNLY DEVELOPMENT) បានទទួលពានរង្វាន់ឆ្នើមចំនួន ៣ ពីកម្មវិធី Cambodia Real Estate Awards 2026 ដែលរៀបចំឡើងដោយ Realestate.com.kh កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh។
ក្នុងពិធីដ៏មានកិត្តិយសនេះ លោក គឹម រតនៈ អគ្គនាយកក្រុមហ៊ុន ប៊ុនលី ឌីវេឡុបម៉ិន បានអញ្ជើញចូលរួម និងតំណាងឱ្យក្រុមហ៊ុន ក្នុងការទទួលសមិទ្ធផលដ៏មានតម្លៃនេះ ដែលជាការទទួលស្គាល់ចំពោះចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់លើគុណភាពនៃការអភិវឌ្ឍគម្រោង ឯក។
ពានរង្វាន់ឆ្នើមទាំង៣ ដែលគម្រោង ឯក ទទួលបាន រួមមាន៖
១៖ Best Residential Design Innovation – ពានរង្វាន់នវានុវត្តន៍ការចនាលំនៅឋានឆ្នើមបំផុត
២៖ Best Lifestyle Community – ពានរង្វាន់សហគមន៍រស់នៅស៊ីវិល័យឆ្នើមបំផុត
៣៖ Excellence in Prestige Living – ពានរង្វាន់ឧត្តមភាពនៃការរស់នៅលំដាប់ខ្ពស់។
សម្រាប់គម្រោង ឯក ការអភិវឌ្ឍលំនៅឋានមិនមែនគ្រាន់តែជាការបង្កើតសំណង់សម្រាប់ស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែជាការរៀបចំលំហរស់នៅ ដែលផ្តល់តម្លៃដល់ទំនាក់ទំនង គ្រួសារ គុណភាពជីវិត និងការរីកចម្រើនក្នុងរយៈពេលវែង។
គម្រោង ឯក ផ្តោតលើគោលគំនិតសំខាន់ៗក្នុងការបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារ តាមរយៈស្ថាបត្យកម្មបើកលំហយ៉ាងទូលាយ ដែលអនុញ្ញាតឱ្យពន្លឺនិងខ្យល់អាកាសធម្មជាតិចែងចាំង ចូលគ្រប់ជ្រុងនៃគេហដ្ឋាន។ បន្ថែមពីនេះ ការបង្កើតសហគមន៍បៃតងលើផ្ទៃដីជាង ៤០% ត្រូវបានរៀបចំឡើង យ៉ាងយកចិត្តទុកដាក់ ដើម្បីឱ្យរាល់ការរស់នៅ និងទំនាក់ទំនងរវាងអ្នកជិតខាងកើតឡើងដោយធម្មជាតិ ឆ្លុះបញ្ចាំងពីគុណតម្លៃនៃការគិតគូរទុកជាមុន ព្រមទាំងផ្តល់ជូននូវភាពឯកជន និងសុវត្ថិភាពខ្ពស់ជាចម្បង។ គោលគំនិតទាំងនេះឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់គម្រោង ឯក ក្នុងការបង្កើតលំនៅឋានដែលមានតុល្យភាពរវាងការរស់នៅក្នុងគ្រួសារ ការភ្ជាប់ទំនាក់ទំនងក្នុងសហគមន៍ និងការផ្តល់តម្លៃសម្រាប់អនាគត។
ការទទួលបានពានរង្វាន់ឆ្នើមចំនួន៣ ពីកម្មវិធី Cambodia Real Estate Awards 2026 គឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់គម្រោង ឯក និងក្រុមហ៊ុន ប៊ុនលី ឌីវេឡុបម៉ិន ព្រមទាំងជាកម្លាំងចិត្តក្នុងការបន្តពង្រឹងគុណភាព ការរចនា និងស្តង់ដារនៃការអភិវឌ្ឍគម្រោងនាពេលអនាគត។
ក្នុងឱកាសនេះ ក្រុមហ៊ុន ប៊ុនលី ឌីវេឡុបម៉ិន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដៃគូសហការ និងក្រុមការងារទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត និងការគាំទ្រ ព្រមទាំងបានចូលរួមចំណែកក្នុងដំណើរនៃសមិទ្ធផលដ៏មានអត្ថន័យនេះ។
ប៊ុនលី ឌីវេឡុបម៉ិន ប្តេជ្ញាបន្តពង្រឹងគុណភាព បង្កើតស្នាដៃដែលមានតម្លៃ និងឆ្ពោះទៅរកសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជា។
សូមអញ្ជើញមកទស្សនាគេហដ្ឋានគំរូ នៅគម្រោងឯក ៦០ម៉ែត្រ ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យនេះ ទីតាំងគម្រោង៖ https://maps.app.goo.gl/aVeyrbmDT24CeYov6 សូមទាក់ទងមកកាន់ពួកយើងឥឡូវនេះតាមរយៈលេខទូរស័ព្ទ 061 29 3333 ឬក៏អាចចូលទៅកាន់ទំព័រហ្វេសបុកផេកផ្លូវការរបស់ក្រុមហ៊ុន៖ https://www.facebook.com/TheProjectAEKByBoreyBunly ផងដែរ៕






