ទោះហត់នឿយនឹងការងារពេញមួយថ្ងៃ, កញ្ញា កែវ សុម៉ាលី នៅតែអាចតម្រូវចិត្តអ្នកមានគុណ ឱ្យពិសាអាហារតាមចំណង់ចំណូលចិត្តជានិច្ច
10-11-2026 11:37
(ភ្នំពេញ)៖ សម្រាប់កញ្ញា កែវ សុម៉ាលី ការចេញពីធ្វើការនៅពេលល្ងាច គឺជាការចាប់ផ្តើមនូវទំនួលខុសត្រូវដ៏សំខាន់មួយទៀត។ ដោយសារអ្នកមានគុណទាំងពីរមានវ័យចំណាស់ទៅហើយ កញ្ញាគឺជាអ្នករ៉ាប់រងចាត់ចែងអាហារហូបចុករបស់ពួកគាត់ប្រចាំថ្ងៃ។
ភាគច្រើន ក្រោយពីចំណាយកម្លាំងធ្វើការពេញមួយថ្ងៃ កញ្ញាតែងត្រលប់មកដល់ផ្ទះវិញទាំងល្ងាច ដែលសល់ពេលតិចតួចបំផុតក្នុងការរៀបចំនេះនោះ។ កញ្ញាបានរៀបរាប់ថា៖ «ពេលមកដល់ផ្ទះ ពួកយើងស្ទើរតែគ្មានពេលធ្វើម្ហូបទៅហើយ។ រីឯការដើរផ្សារទិញបន្លែត្រីសាច់ និងការរៀបចំចម្អិនទៀតនោះ គឺរឹតតែចំណាយពេលខ្លាំងមែនទែន»។
ដំណោះស្រាយដ៏គាប់ប្រសើរបំផុតរបស់កញ្ញា គឺ foodpanda។ កញ្ញាបានស្គាល់ និងចាប់ផ្តើមប្រើប្រាស់កម្មវិធីនេះតាំងពីឆ្នាំ២០២០ មកម្ល៉េះ។
«ខ្ញុំនៅតែបន្តប្រើកម្មវិធីនេះ ដោយសារតែ foodpanda មានភាពងាយស្រួល និងរហ័សរាល់ពេលកុម្ម៉ង់ម្ហូបម្តងៗ។ ម្យ៉ាងទៀត កម្មវិធីមួយនេះគឺផ្តោតសំខាន់ទៅលើតែម្ហូបអាហារតែម្តង» កញ្ញាបានបន្ថែម។
ការផ្តោតលើសេវាដឹកជញ្ជូនម្ហូបអាហារនេះហើយ ដែលជាចំណុចស្នូលរបស់ foodpanda។ តាមរយៈកម្មវិធីនេះ អតិថិជនអាចស្វែងរកភោជនីយដ្ឋាន រាប់មិនអស់ដែលមានមុខម្ហូបចម្រុះជាតិសាសន៍ ព្រមទាំងមានប្រព័ន្ធឆ្លាតវៃជួយណែនាំមុខម្ហូប និងហាងដែលត្រូវនឹងចំណូលចិត្ត របស់អ្នកប្រើប្រាស់ថែមទៀតផង។ សម្រាប់អតិថិជនដូចជាកញ្ញា សុម៉ាលី ការប្រើប្រាស់កម្មវិធី (App) ដែលផ្តោតលើសេវាដឹកជញ្ជូនតែមួយមុខបែបនេះ ជួយសន្សំពេលវេលាបានច្រើន ពោលគឺគិតឃើញចង់ញ៉ាំអ្វី គ្រាន់តែចុចកុម្ម៉ង់ភ្លាម ម្ហូបនឹងមកដល់មុខផ្ទះតែម្តង ដោយមិនចាំបាច់មានភាពស្មុគស្មាញច្រើន។
ការកុម្ម៉ង់តាម foodpanda ក៏បានផ្តល់ឱកាសឱ្យអ្នកមានគុណរបស់កញ្ញា អាចជ្រើសរើសមុខម្ហូបដែលពួកគាត់ចង់ពិសាដោយខ្លួនឯងផងដែរ។ កញ្ញាបានប្រាប់ថា៖ «នៅលើ foodpanda មានមុខម្ហូបច្រើនមុខណាស់សម្រាប់ឱ្យគាត់ជ្រើសរើស។ គាត់ចង់ញ៉ាំអ្វី ឬនឹកឃ្លានរសជាតិបែបណា គឺអាចរើសបានតាមចិត្ត។» កញ្ញាក៏បានបញ្ជាក់ដែរថា ការរង់ចាំមិនយូរ ក៏ជារឿងសំខាន់ផងដែរ ព្រោះចាស់ៗមិនអាចឃ្លានចាំហូបបាយយូរបានទេ។
សព្វថ្ងៃនេះ កញ្ញា សុម៉ាលី តែងតែកុម្ម៉ង់អាហារសម្រាប់ខ្លួនឯង សម្រាប់ប៉ាម៉ាក់ និងសមាជិកគ្រួសារផ្សេងទៀតជាប្រចាំ។ មិនត្រឹមតែប៉ុណ្ណោះ foodpanda ក៏មានកញ្ចប់ pandapro
ពិសេស ដើម្បីថ្លែងអំណរគុណដល់អតិថិជន តាមរយៈការផ្តល់ជូនសេវាដឹកជញ្ជូនឥតគិតថ្លៃ និងការបញ្ចុះតម្លៃជាច្រើនបន្ថែមទៀត។
កញ្ញាបានឱ្យដឹងថា៖ «សេវាកម្មនេះមានហ្វ្រីសេវាដឹក និងមានការបញ្ចុះតម្លៃច្រើនជាងមុនសម្រាប់សមាជិក ដែលជួយសន្សំសំចៃលុយបានច្រើន សម្រាប់អ្នកដែលឧស្សាហ៍កុម្ម៉ង់ម្ហូបរាល់ថ្ងៃដូចជាខ្ញុំ»។
ទោះអាកាសធាតុប្រែប្រួល ឬស្ទះផ្លូវយ៉ាងណា ក៏រាល់ការកុម្ម៉ង់របស់នាង តែងតែបានទៅដល់មុខផ្ទះទាន់ពេលវេលាជានិច្ច តាមរយៈដៃគូដឹកជញ្ជូនរបស់ foodpanda។
សម្រាប់កញ្ញា សុម៉ាលី ជម្រើសនេះបានជួយកាត់បន្ថយភាពនឿយហត់ ក្រោយម៉ោងធ្វើការ ដោយមិនបាច់ចំណាយពេលរត់ទៅផ្សារ ឬឈរមុខចង្ក្រានយូរឡើយ។ អ្វីដែលសំខាន់បំផុតនោះ គឺអ្នកមានគុណរបស់នាងអាចពិសាអាហារពេលល្ងាច ដែលពួកគាត់ជ្រើសរើសដោយខ្លួនឯងយ៉ាងឆ្ងាញ់ពិសា និងប្រកបដោយភាពកក់ក្តៅ៕







