* ទេសរដ្ឋមន្ដ្រី ថោង ខុន៖ ព្រឹត្តិការណ៍វាយកូនគោលវឌ្ឍនៈកម្រិតពិភពលោក លើកទី២ នៅកម្ពុជា ជាផលិតផលទេសចរណ៍ដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីកិត្យានុភាពជាតិលើឆាកអន្ដរជាតិ
* ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់អូស្រ្តាលី Qantas គ្រោងកាត់បន្ថយការងារ ៨៥០កន្លែង ខណៈប្រញាប់ប្រញាល់តាមឱ្យទាន់បច្ចេកវិទ្យា AI
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ចំណេះដឹងទូទៅ៖ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៨៩, ការដួលរលំជញ្ជាំងប៊ែរឡាំង បានផ្លាស់ប្តូរប្រវត្តិសាស្ត្រអាល្លឺម៉ង់
* នាយកប្រតិបត្តិជាន់ខ្ពស់ Google លាលែងពីក្រុមប្រឹក្សាភិបាល SpaceX ក្រោយកាន់តំណែងជាង ១០ឆ្នាំ ដោយសារទំនាស់ផលប្រយោជន៍

Raul អតីតកីឡាករនិម្មិតរូប Real ត្រូវបានតែងតាំងដឹកនាំក្លិប Real Oviedo ដល់ឆ្នាំ២០២៨

10-11-2026 14:29

(បរទេស)៖ លោក Raul អតីតកំពូលខ្សែប្រយុទ្ធពាក់លេខ៧ នៃក្លិប Real Madrid ត្រូវបានតែងតាំងដឺកនាំក្រុមធំលើកដំបូងគឺក្លិប Real Oviedo ស្ថិតក្នុងក្របខណ្ឌទី២ អេស្ប៉ាញ ដោយមានសុពលភាពកិច្ចសន្យាដល់ខែមិថុនា ឆ្នាំ២០២៨។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសសញ្ជាតិអេស្ប៉ាញ វ័យ ៤៩ឆ្នាំរូបនេះធ្លាប់បានឈ្នះពានរង្វាន់លីគអឺរ៉ុប UEFA Champions League ចំនួន ៣លើកផងដែរជាមួយ Real ដោយទើបបានចូលប្រឡូកក្នងការដឹកនាំក្រុមធំលើកដំបូង ក្នុងអាជីពបង្វឹករបស់លោក ក្រោយពេលដឹកនាំឈុតតូចរបស់ Real Madrid នៅអំឡុងឆ្នាំ២០១៩-២០២៥។

Raul ត្រូវបានតែងតាំងជំនួសកៅអីគ្រូបង្វឹក Julian Calero ដែលត្រូវបានដកតួនាទីពី Oviedo កាលពីថ្ងៃចន្ទ ដ្បិតពួកគេកំពុងស្ថិតនៅលេខរៀងទី៩ បណ្តោះអាសន្ននារដូវកាល ២០២៦-២៧។

កាលនៅជាកីឡាករ Raul ជាអតីតខ្សែប្រយុទ្ធលេចធ្លោមួយរបស់ Real Madrid ដោយរួមចំណែកឈ្នះពាន UCL ៣លើក និង ៦លើកផងដែរសម្រាប់ពានលីគ La Liga ដោយស៊ុតបាន ៣២៣គ្រាប់ ពីការចូលលេងសរុបដល់ទៅ ៧៤១ប្រកួត មុនពេលចាកចេញពីកីឡដ្ឋាន Bernabeu នៅលេងនៅក្លិប Schalke របស់អាល្លឺម៉ង់ និង Al Sadd របស់កាតា និងក្លិប New York Cosmos របស់សហរដ្ឋអាមេរិក។

សម្រាប់ជម្រើសជាតិគោជល់អេស្ប៉ាញវិញ Raul ស៊ុតបាន ៤៤គ្រាប់ ពីការចូលលេងបាន ១០២ប្រកួតទៀតផង៕