ក្រុមហ៊ុន ហ្វែរ ឌាល (ខេមបូឌា) ឯ.ក ប្រកាសស្វែងរកអតីតបុគ្គលិកកិបកេងប្រាក់ក្រុមហ៊ុន និងផ្តល់រង្វាន់ ៣,០០០ដុល្លារចំពោះអ្នកផ្តល់ព័ត៌មាន !
10-11-2026 15:00
(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្វែរ ឌាល (ខេមបូឌា) ឯ.ក នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងជាសាធារណៈមួយ ស្តីពីករណីកិបកេងថវិកាដ៏ធ្ងន់ធ្ងរ ដែលប្រព្រឹត្តដោយអតីតបុគ្គលិកផ្នែកលក់របស់ខ្លួន ឈ្មោះ សៅ ស្រីទីន ភេទស្រី កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ 101288616។
យោងតាមសេចក្តីជូនដំណឹង បុគ្គលរូបនេះ បានប្រព្រឹត្តអំពើល្មើសដោយបានកិបកេងថវិកា និងប្រមូលប្រាក់ពីអតិថិជនរបស់ក្រុមហ៊ុនយកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ហើយបច្ចុប្បន្នបានរត់គេចខ្លួនបាត់ ដើម្បីគេចវេសពីការទទួលខុសត្រូវចំពោះមុខច្បាប់ និងក្រុមហ៊ុន។
ក្រុមហ៊ុន ហ្វែរ ឌាល (ខេមបូឌា) ឯ.ក សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវរាល់សកម្មភាពទាំងឡាយណា ដែលប្រព្រឹត្តដោយបុគ្គលឈ្មោះ សៅ ស្រីទីន នេះឡើយ។ បន្ថែមពីនេះ ក្រុមហ៊ុនបាននិងកំពុងចាត់វិធានការតាមផ្លូវច្បាប់ទៅលើបុគ្គលរូបនេះ។
ដើម្បីចូលរួមចំណែកក្នុងការស្វែងរកយុត្តិធម៌ ក្រុមហ៊ុនក៏បានប្រកាសផ្តល់ជូនរង្វាន់លើកទឹកចិត្តចំនួន ៣០០០ ដុល្លារអាមេរិក ជូនដល់សាធារណជន ឬអតិថិជនណាដែលមានព័ត៌មានអំពីបុគ្គលឈ្មោះ សៅ ស្រីទីន។
សម្រាប់ព័ត៌មានទំនាក់ទំនង សូមទូរស័ព្ទលេខ 098 899 363 ឬតាមរយៈ Telegram: FairDeal_Cambodia។ ក្រុមហ៊ុនសង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងអតិថិជនទាំងអស់នឹងជួយសហការផ្តល់ព័ត៌មានដល់ក្រុមហ៊ុន ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះ៕




