* ទេសរដ្ឋមន្ដ្រី ថោង ខុន៖ ព្រឹត្តិការណ៍វាយកូនគោលវឌ្ឍនៈកម្រិតពិភពលោក លើកទី២ នៅកម្ពុជា ជាផលិតផលទេសចរណ៍ដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីកិត្យានុភាពជាតិលើឆាកអន្ដរជាតិ
* ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់អូស្រ្តាលី Qantas គ្រោងកាត់បន្ថយការងារ ៨៥០កន្លែង ខណៈប្រញាប់ប្រញាល់តាមឱ្យទាន់បច្ចេកវិទ្យា AI
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ចំណេះដឹងទូទៅ៖ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៨៩, ការដួលរលំជញ្ជាំងប៊ែរឡាំង បានផ្លាស់ប្តូរប្រវត្តិសាស្ត្រអាល្លឺម៉ង់
* នាយកប្រតិបត្តិជាន់ខ្ពស់ Google លាលែងពីក្រុមប្រឹក្សាភិបាល SpaceX ក្រោយកាន់តំណែងជាង ១០ឆ្នាំ ដោយសារទំនាស់ផលប្រយោជន៍

លោក Vladimir និងលោកស្រី ខែក ខេមរ៉ាត់ ផ្តល់ថវិកាលើកទឹកចិត្តដល់កីឡាការិនី ម៉ាប់ សុខហួយ ក្រោយដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៥

10-11-2026 15:06

(ភ្នំពេញ)៖ លោក វ្ល៉ាឌីមៀ ប៉ាឡាន់ឈីកា (Vladimir Palancica) ប្រធាន BRICS House Cambodia និងជាស្ថាបនិកគម្រោងអគារ Time Square និងលោកស្រី ខែក ខេមរ៉ាត់ អនុប្រធាន BRICS House Cambodia នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានផ្តល់ថវិកាជារង្វាន់លើកទឹកចិត្តដល់កីឡាការិនី ម៉ាប់ សុខហួយ ដែលទទួលបានជោគជ័យ ក្នុងការដណ្តើមមេដាយមាសពីការប្រកួតកីឡា Jiu-Jitsu ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ ។

ការផ្តល់រង្វាន់នេះ គឺជាការចូលរួមអបអរសាទរ និងទទួលស្គាល់ចំពោះសមិទ្ធផលដ៏គួរឱ្យកោតសរសើររបស់កីឡាការិនីរូបនេះ ព្រមទាំងជាការលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរីកចម្រើនក្នុងវិស័យកីឡា។

ការដណ្តើមបានមេដាយមាសនេះ គឺជាសក្ខីភាពបង្ហាញពីការខិតខំហ្វឹកហាត់ វិន័យ ការតស៊ូ និងការប្តេជ្ញាចិត្តខ្ពស់។ ជោគជ័យនេះមិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួ នរបស់កីឡាការិនី ម៉ាប់ សុខហួយ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកលើកកម្ពស់កិត្តិយស និងមុខមាត់វិស័យកីឡាកម្ពុជាផងដែរ។

លោក Vladimir Palancica និងលោកស្រី ខែក ខេមរ៉ាត់ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធផលនេះ និងបានបង្ហាញពីការគាំទ្រចំពោះកីឡាករ កីឡាការិនីដែលមានសមត្ថភាព និងការខិតខំប្រឹងប្រែង ដោយចាត់ទុកថា ការទទួលស្គាល់ស្នាដៃ និងការផ្តល់កម្លាំងចិត្ត គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យកីឡា។

ជាពិសេស ការគាំទ្រដល់កីឡាការិនី គឺជាការរួមចំណែកលើកកម្ពស់តួនាទី និងសមត្ថភាពរបស់ស្ត្រីក្នុងសង្គម ដើម្បីផ្តល់ឱកាសឱ្យស្ត្រី និងក្មេងស្រីមានទំនុកចិត្ត ហ៊ានប្រកួតប្រជែង និងបន្តសម្រេចក្តីសុបិនរបស់ខ្លួន។

តាមរយៈសកម្មភាពនេះ BRICS House Cambodia បង្ហាញពីការយកចិត្តទុកដាក់លើការងារសង្គម និងការគាំទ្រដល់បុគ្គលដែលមានស្នាដៃ ជាពិសេសការលើកទឹកចិត្តដល់យុវជនឱ្យចូលរួមក្នុងសកម្មភាពវិជ្ជមាន ការអភិវឌ្ឍសមត្ថភាព និងការកសាងសង្គមប្រកបដោយសក្តានុពល។

សមិទ្ធផលរបស់កីឡាការិនី ម៉ាប់ សុខហួយ គឺជាគំរូដ៏ល្អមួយសម្រាប់យុវជនជំនាន់ក្រោយ និងជាសារលើកទឹកចិត្តថា ភាពជោគជ័យកើតចេញពីការខិតខំប្រឹងប្រែង ការអត់ធ្មត់ វិន័យ និងការប្តេជ្ញាចិត្ត។

ការគាំទ្រស្នាដៃថ្ងៃនេះ គឺជាការបណ្តុះកម្លាំងចិត្តសម្រាប់ភាពជោគជ័យនៅថ្ងៃអនាគត៕