* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* ព្រឹត្តិការណ៍ Vattanac Legend Championship និង Vattanac Tour Championship ឆ្នាំ២០២៦ មានទឹកប្រាក់រង្វាន់សរុប ១,៤៥ លានដុល្លារ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia

គ្រូបង្វឹកអាហ្សង់ទីន កំពុងពិចារណាកីឡាករ ២រូប ដើម្បីស្នងតំណែងអាវលេខ១០ របស់ Messi

11-11-2026 09:55

(បរទេស)៖ សមាជិកក្រុមគ្រូបង្វឹកជម្រើសជាតិអាហ្សង់ទីន បានកំពុងពិចារណាទៅលើកីឡាករឆ្នើម ២រូប ក្នុងការបន្តវេនពាក់លេខ១០ របស់អតីតប្រធានក្រុម Lionel Messi ដែលទើបបានចូលនិវត្តន៍ពីជម្រើសជាតិក្នុងឆ្នាំនេះ។

ពីគេហទំព័រកីឡា ESPN ប្រចាំប្រទេសអាហ្សង់ទីនបានរាយការណ៍មកថា ខ្សែប្រយុទ្ធ និងជាប្រធានក្រុម Inter Milan គឺ Lautaro Martinez និង Nico Paz នៃក្លិប Como លេងនៅក្របខណ្ឌ Serie A ប្រទេសអ៉ីតាលីបច្ចុប្បន្ន បានស្ថិតក្នុងបញ្ជីពិចារណានៅឡើយ។

គួររំលឹកផងថា លេខ១០ គឺជាលេខដ៏មានឥទ្ធិពលនៃក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ដែលត្រូវបានពាក់ដោយអតីតប្រធានក្រុម Diego Maradona ដែលបានជួយអាហ្សង់ទីនឈ្នះជើងឯក World Cup 1986 នៅមិចស៊ិក និងរងជើងឯកម្តងទៀតនៅឆ្នាំ១៩៩០។

ក្រោយមកទៀតលេខ១០ នេះត្រូវបានពាក់ដោយប្រធានក្រុម Messi និងបានរួមចំណែកជួយក្រុមពពកសប្រចាំតំបន់អាមេរិកឡាទីនមួយនេះឈ្នះ World Cup 2022 និងរងជើងឯក ២លើកនៅឆ្នាំ២០១៤ និងចុងក្រោយឆ្នាំ២០២៦៕