* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* ព្រឹត្តិការណ៍ Vattanac Legend Championship និង Vattanac Tour Championship ឆ្នាំ២០២៦ មានទឹកប្រាក់រង្វាន់សរុប ១,៤៥ លានដុល្លារ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia

គណៈគ្រប់គ្រងវិទ្យាល័យព្រះស៊ីសុវត្ថិ រំពឹងសិស្សានុសិស្សចូលរួមលេងកីឡាកាន់តែសកម្ម ក្រោយយល់គុណតម្លៃអូឡាំពិក

11-11-2026 13:20

(ភ្នំពេញ)៖ គណៈគ្រប់គ្រងវិទ្យាល័យព្រះស៊ីសុវត្ថិ រំពឹងថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិក របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងជួយបញ្ជ្រាបចំណេះដឹងអំពីអត្ថន័យនៃកីឡា និងជំរុញទឹកចិត្តសិស្សានុសិស្សឲ្យងាកមកលេងកីឡាកាន់តែសកម្មជាងមុន បន្ទាប់ពីបានជ្រូតជ្រាបពីអត្ថន័យ និងអត្ថប្រយោជន៍ជាច្រើននៃការលេងកីឡា។

ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបន្តយុទ្ធនាការរបស់ខ្លួន ក្នុងការរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក នៅវិទ្យាល័យព្រះស៊ីសុវត្ថិ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ ដោយមានការចូលរួមពីសិស្សានុសិស្សយ៉ាងច្រើនកុះករ ហើយក៏មានការលេងកីឡាកម្សាន្ដមួយចំនួន ប្រកបដោយភាពសប្បាយរីករាផងដែរ។

លោកស្រី ទ្រី រ៉ិច នាយិការងវិទ្យាល័យខាងលើបានបង្ហាញក្តីរីករាយចំពោះកម្មវិធីនេះ ដែលបំផុសស្មារតីយុវសិស្សរបស់ខ្លួនឲ្យយល់ពីគុណតម្លៃអូឡាំពិក និងចូលរួមលេងកីឡាកាន់តែសកម្ម ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ក៏ដូចជាការបង្កើននូវផ្នែកបញ្ញា ស្មារតី និងកាយសម្បទា ដែលជួយដល់ការសិក្សារៀនសូត្រ ក៏ដូចជាបំនិនជីវិតប្រចាំថ្ងៃ តាមរយៈគុណតម្លៃអូឡាំពិក និងកីឡានេះទៀតផង។

លោក សោម សុទ្ធរិទ្ធិពង្ស គ្រូឧទ្ទេសប្រចាំវគ្គបានបញ្ជាក់ថា NOCC បើកយុទ្ធនាការបញ្ជ្រាបការផ្សព្វផ្សាយគុណតម្លៃអូឡាំពិក ក្រោមជំនួយសាមគ្គីអូឡាំពិក នៅតាមវិទ្យាល័យនានាជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបញ្ជ្រាបខ្លឹមសារ អ្វីទៅដែលហៅថា គុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយយុទ្ធនាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ ហើយក្រៅពីសាលានៅរាជធានីភ្នំពេញ NOCC ក៏ត្រៀមនឹងរៀបចំទៅតាមបណ្ដាខេត្តមួយចំនួនផងដែរ៕