* លោកបណ្ឌិត ថោង ខុន បន្ដជំរុញការអភិវឌ្ឍកីឡាកាយសម្ព័ន្ធ ដើម្បីបង្កើនសមិទ្ធផលថ្មីៗ និងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១
* បើលោក Jensen Huang ចាកចេញពី Nvidia តើអ្នកណានឹងឡើងកាន់តំណែងជាមេដឹកនាំក្រុមហ៊ុនបន្ទះឈីបយក្សនេះ?
* មន្រ្តីគណបក្សពលករអង់គ្លេស ស្នើកាត់បន្ថយការតែតបាល់ ដោយបារម្ភប៉ះពាល់ខួរក្បាល
* Elon Musk ប្រកាសត្រៀមខ្លួនជួល CEO លោក Jensen Huang ក្រោយ Nvidia ត្រៀមដកតំណែង
* TSMC គ្រោងវិនិយោគរហូតដល់ ១ ពាន់លានដុល្លារ ក្នុងក្រុមហ៊ុន AI Anthropic និង OpenAI

គ្រូបង្វឹក Pochettino ព្រមព្រៀងដឹកនាំ Man Utd គ្រាដែលសហរដ្ឋអាមេរិក ត្រៀមយកលោក Pep ទៅជំនួសតំណែង

12-11-2026 10:03

(បរទេស)៖ អ្នកចាត់ការទូទៅ Mauricio Pochettino បានឈានដល់កិច្ចព្រមព្រៀង ក្នុងការមកដឹកនាំក្លិបអាជីព Manchester United ជំនួសតំណែងលោក Michael Carrick នៅពេលសហរដ្ឋអាមេរិក បានដាក់លោក Pep Guardiola ជាបេក្ខភាពទី១ ក្នុងការជំនួសកន្លែងគ្រូបង្វឹកអាហ្សង់ទីនវិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ UEFA.com។

រវាងលោក Pochettino និង United ធ្លាប់មានទំនាក់ទំនងគ្នាជាង ១ទសវត្សរ៍មកហើយ ពោលគឺចាប់តាំងពីជួបគ្នាអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានរបស់ស្កុតឡេន នៅទីក្រុង Mayfair ជាមួយលោក Sir Alex Ferguson អតីតគ្រូបង្វឹកឆ្នើមរបស់បិសាចក្រហមនាឆ្នាំ២០១៦ មកម្ល៉េះ។

នៅអង់គ្លេស រូបលោកធ្លាប់បានដឹកនាំក្លិប Tottenham Hotspur និងតោខៀវ Chelsea មុនផ្លាស់ទៅដឹកនាំក្រុមជម្រើសជាតិសហរដ្ឋអាមេរិកនាខែកញ្ញា ឆ្នាំ២០២៤ ដល់បច្ចុប្បន្ន។

ទោះជាយ៉ាងណា លោក Carrick វ័យ ៤៥ឆ្នាំ នៅតែទន្ទឹងរង់ចាំដល់ពេលវេលាចុងក្រោយនៅកីឡដ្ឋាន Old Trafford ដ្បិតលោក Pochettino ខិតជិតមកជំនួសតំណែងក៏ដោយ។

ជាមួយគ្នានោះដែរ​ បុរសសញ្ជាតិអេស្ប៉ាញ Pep ដែលបានលាឈប់ពីក្លិបមេឃខៀវ Manchester City ក្រោយចប់រដូវកាលឆ្នាំ២០២៥-២៦ កំពុងត្រូវបានទាក់ទងមកដឹកនាំអាមេរិកបន្ត នៅពេលក្រុមមួយនេះបានហាលអាវត្រឹមវគ្គ ១៦ក្រុមពី World Cup 2026 ក្នុងនាមសហម្ចាស់ផ្ទះជាមួយមិចស៊ិក និងកាណាដា ដឹកនាំដោយលោក Pochettino៕