* លោកបណ្ឌិត ថោង ខុន បន្ដជំរុញការអភិវឌ្ឍកីឡាកាយសម្ព័ន្ធ ដើម្បីបង្កើនសមិទ្ធផលថ្មីៗ និងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១
* បើលោក Jensen Huang ចាកចេញពី Nvidia តើអ្នកណានឹងឡើងកាន់តំណែងជាមេដឹកនាំក្រុមហ៊ុនបន្ទះឈីបយក្សនេះ?
* មន្រ្តីគណបក្សពលករអង់គ្លេស ស្នើកាត់បន្ថយការតែតបាល់ ដោយបារម្ភប៉ះពាល់ខួរក្បាល
* Elon Musk ប្រកាសត្រៀមខ្លួនជួល CEO លោក Jensen Huang ក្រោយ Nvidia ត្រៀមដកតំណែង
* TSMC គ្រោងវិនិយោគរហូតដល់ ១ ពាន់លានដុល្លារ ក្នុងក្រុមហ៊ុន AI Anthropic និង OpenAI

ធនាគារ «ខេប៊ីប្រាសាក់» និងក្រុមហ៊ុន «Smart Axiata» បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញសេវាហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា

12-11-2026 10:24

(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក និងក្រុមហ៊ុន Smart Axiata Co., Ltd. បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងគោលបំណងជំរុញការអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ីឌីជីថលនៅកម្ពុជា តាមរយៈការពង្រឹងដំណោះស្រាយទូទាត់ប្រាក់ឌីជីថល ការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងគំនិតផ្តួចផ្តើមនានាលើការតភ្ជាប់ឌីជីថល សម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តិទៅនៅសណ្ឋាគារ Hyatt Regency Phnom Penh កាលពីពេលថ្មីៗនេះ ដោយមានការចុះហត្ថលេខាពីលោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ និងលោក Ritesh Kumar Singh នាយកប្រតិបត្តិ ក្រុមហ៊ុន Smart Axiata ក្រោមកសិណសាក្សីរបស់លោក Jongmin LEE ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ខេប៊ីប្រាសាក់ ព្រមទាំងមានការចូលរួម ពីថ្នាក់ដឹកនាំមកពីស្ថាប័នទាំងពីរ និងភ្ញៀវកិត្តិយសផងដែរ។

ភាពជាដៃគូនេះ បានរួមបញ្ចូលគ្នានូវជំនាញ និងបទពិសោធន៍ដ៏ទូលំទូលាយផ្នែកហិរញ្ញវត្ថុ ព្រមទាំងបណ្តាញប្រតិបត្តិការធនាគារទូទាំងប្រទេសរបស់ធនាគារ ខេប៊ីប្រាសាក់ ជាមួយនឹងភាពជាអ្នកនាំមុខរបស់ក្រុមហ៊ុន Smart Axiata លើការតភ្ជាប់ឌីជីថល ដំណោះស្រាយសម្រាប់សហគ្រាស និងនវានុវត្តន៍ឌីជីថល។ តាមរយៈកិច្ចសហការនេះ ស្ថាប័នទាំងពីរមានគោលបំណងបង្កើត បទពិសោធន៍ឌីជីថលកាន់តែរលូន និងងាយស្រួលប្រើប្រាស់ ព្រមទាំងចូលរួមគាំទ្រដល់របៀបវារៈ នៃការធ្វើបរិវត្តកម្មឌីជីថលដែលកម្ពុជា។

ក្រោមកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ ភាគីទាំងពីរនឹងស្វែងយល់ពីឱកាស នៃកិច្ចសហការលើផ្នែកសំខាន់ៗជាច្រើន រួមមានភាពជាដៃគូក្នុងការទូទាត់ និងប្រព័ន្ធអេកូឡូស៊ីឌីជីថល សេវាធនាគារសាជីវកម្ម សេវាបើកប្រាក់បៀវត្ស និងសេវាធនាគារសម្រាប់បុគ្គលិក ឱកាសក្នុងការផ្តល់ប្រាក់កម្ចី ព្រមទាំងជំនាញផ្នែកឌីជីថល និងបច្ចេកវិទ្យារបស់ក្រុមហ៊ុន Smart។

តាមរយៈកិច្ចសហការនេះ ភាគីទាំងពីរនឹងស្វែងរកឱកាស ក្នុងការផ្ដល់ជូនភាពងាយស្រួលជូនអតិថិជនកាន់តែប្រសើរ តាមរយៈការរួមបញ្ចូលសេវាកម្មឌីជីថលរបស់ក្រុមហ៊ុន Smart ជាមួយនឹងនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ខេប៊ីប្រាសាក់ ដែលអនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់ សេវារបស់ស្ថាប័នឈានមុខគេទាំងពីរក្នុងវិស័យរៀងៗខ្លួននេះ បានយ៉ាងងាយស្រួល។

ជាមួយគ្នានេះ ភាពជាដៃគូនេះមានគោលបំណងពង្រីក សេវាធនាគារសាជីវកម្ម ដោយផ្តល់លទ្ធភាពទទួលបានសេវាធនាគារ ក្នុងលក្ខខណ្ឌអនុគ្រោះ រួមមាន គណនីបើកប្រាក់បៀវត្ស សេវាឥណទាន ប័ណ្ណឥណទាន និងដំណោះស្រាយហិរញ្ញវត្ថុផ្សេងៗទៀត ស្របតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា។ ភាគីទាំងពីរក៏នឹងស្វែងយល់ពីលទ្ធភាព ក្នុងការបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងឱកាសផ្តល់ហិរញ្ញប្បទាននានា ដើម្បីគាំទ្រដល់កំណើនអាជីវកម្ម និងលើកកម្ពស់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផងដែរ។

លើសពីនេះ ស្ថាប័នទាំងពីរនឹងស្វែងយល់ពីកិច្ចសហប្រតិបត្តិការ ដោយប្រើប្រាស់ជំនាញរបស់ក្រុមហ៊ុន Smart Axiata ក្នុងវិស័យទូរគមនាគមន៍ ការតភ្ជាប់ឌីជីថល ដំណោះស្រាយសម្រាប់សហគ្រាស និងនវានុវត្តន៍ឌីជីថល។ ក្នុងដំណាក់កាលដំបូង កិច្ចសហការនេះនឹងផ្តោតលើការរៀបចំ ការតភ្ជាប់បណ្តាញសម្រាប់សាខាដែលបានជ្រើសរើសរបស់ធនាគារ ខេប៊ីប្រាសាក់ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រីក កិច្ចសហការលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្នុងវិសាលភាពកាន់តែទូលំទូលាយនាពេលអនាគត។ តាមរយៈសកម្មភាពទីផ្សាររួម គំនិតផ្តួចផ្តើមក្នុងការបង្កើនទំនាក់ទំនងជាមួយអតិថិជន និងការរួមបញ្ចូលសេវាធនាគារជាមួយសេវាទូរគមនាគមន៍ ភាពជាដៃគូនេះត្រូវបានរំពឹងថា នឹងបង្កើនភាពងាយស្រួល ផ្ដល់បទពិសោធន៍របស់អតិថិជនកាន់តែប្រសើរ និងបង្កើតឱកាសអាជីវកម្មថ្មីៗបន្ថែមទៀត​សម្រាប់ស្ថាប័នទាំងពីរ។

កិច្ចសហការយុទ្ធសាស្ត្រនេះ បង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ធនាគារ ខេប៊ីប្រាសាក់ និងក្រុមហ៊ុន Smart Axiata ក្នុងការជំរុញនវានុវត្តន៍ ពន្លឿនការទទួលយកបច្ចេកវិទ្យាឌីជីថល និងបង្កើតគុណតម្លៃបន្ថែមជូនអតិថិជន។ តាមរយៈការរួមបញ្ចូលសេវាហិរញ្ញវត្ថុ និងការតភ្ជាប់ឌីជីថល ស្ថាប័នទាំងពីរមានគោលបំណង ចូលរួមចំណែកក្នុងការកសាងប្រទេសកម្ពុជាដែលមានបរិយាបន្ន ការតភ្ជាប់កាន់តែទូលំទូលាយ និងការរីកចម្រើនជំរុញដោយដោយឌីជីថល។

លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា «យើងខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រនេះ ជាមួយក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និងសេវាឌីជីថលឈានមុខគេមួយនៅកម្ពុជា។ តាមរយៈការរួមបញ្ចូលជំនាញ និងបទពិសោធន៍ផ្នែកហិរញ្ញវត្ថុ ព្រមទាំងបណ្តាញប្រតិបត្តិការធនាគារ ទូទាំងប្រទេសរបស់ធនាគារ ខេប៊ីប្រាសាក់ ជាមួយនឹងសមត្ថភាពដ៏រឹងមាំផ្នែកការតភ្ជាប់ឌីជីថល និងបច្ចេកវិទ្យារបស់ក្រុមហ៊ុន Smart យើងមើលឃើញនូវឱកាសដ៏សំខាន់ជាច្រើន ក្នុងការផ្តល់ជូនអតិថិជន និងដៃគូអាជីវកម្មនូវដំណោះស្រាយ ដែលកាន់តែងាយស្រួល ទូលំទូលាយ និងប្រកបដោយនវានុវត្តន៍។ តាមរយៈកិច្ចសហការនេះ យើងមានគោលបំណងជំរុញការទូទាត់បែបឌីជីថល ពង្រីកសេវាហិរញ្ញវត្ថុ និងសិក្សាស្វែងរកឱកាសថ្មីៗ ផ្នែកសេវាធនាគារឌីជីថល និងហិរញ្ញប្បទានអាជីវកម្ម។ យើងជឿជាក់ថា ភាពជាដៃគូនេះនឹងបង្កើតគុណតម្លៃដ៏មានអត្ថន័យ សម្រាប់ស្ថាប័នទាំងពីរ ព្រមទាំងចូលរួមចំណែក ដល់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលមានការតភ្ជាប់កាន់តែទូលំទូលាយ និងបរិយាបន្ន»។

លោក Ritesh Kumar Singh នាយកប្រតិបត្តិ ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា «នៅក្រុមហ៊ុន Smart យើងជឿជាក់ថា ភាពជាដៃគូដែលមានអត្ថន័យ គឺជាកត្តាចាំបាច់ក្នុងការពន្លឿនអនាគតឌីជីថលរបស់កម្ពុជា។ កិច្ចសហការជាមួយធនាគារ ខេប៊ីប្រាសាក់ នេះ គឺជាការរួមបញ្ចូលគ្នានូវសេវាហិរញ្ញវត្ថុ ដែលគួរឱ្យទុកចិត្ត និងការតភ្ជាប់ឌីជីថលដែលមានភាពជឿជាក់ ដើម្បីបង្កើតបទពិសោធន៍កាន់តែរលូនសម្រាប់អតិថិជន និងអាជីវកម្ម។ នៅពេលសេវាហិរញ្ញវត្ថុកាន់តែច្រើន ត្រូវបានផ្តល់ជូនតាមប្រព័ន្ធអនឡាញ ការតភ្ជាប់ដែលមានភាពរឹងមាំ និងសុវត្ថិភាពកាន់តែមានតួនាទីសំខាន់ ក្នុងការសម្រួលដល់ការទទួលបានសេវា ការធ្វើប្រតិបត្តិការ និងនវានុវត្តន៍។ យើងមើលឃើញសក្តានុពលដ៏ធំធេង ក្នុងការរួមគ្នាជំរុញការទូទាត់បែបឌីជីថល ពង្រឹងប្រព័ន្ធអេកូឡូស៊ីឌីជីថល និងចូលរួមចំណែកដល់កំណើនជាបន្តបន្ទាប់ នៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា»៕