* លោកបណ្ឌិត ថោង ខុន បន្ដជំរុញការអភិវឌ្ឍកីឡាកាយសម្ព័ន្ធ ដើម្បីបង្កើនសមិទ្ធផលថ្មីៗ និងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១
* បើលោក Jensen Huang ចាកចេញពី Nvidia តើអ្នកណានឹងឡើងកាន់តំណែងជាមេដឹកនាំក្រុមហ៊ុនបន្ទះឈីបយក្សនេះ?
* មន្រ្តីគណបក្សពលករអង់គ្លេស ស្នើកាត់បន្ថយការតែតបាល់ ដោយបារម្ភប៉ះពាល់ខួរក្បាល
* Elon Musk ប្រកាសត្រៀមខ្លួនជួល CEO លោក Jensen Huang ក្រោយ Nvidia ត្រៀមដកតំណែង
* TSMC គ្រោងវិនិយោគរហូតដល់ ១ ពាន់លានដុល្លារ ក្នុងក្រុមហ៊ុន AI Anthropic និង OpenAI

មន្រ្តីគណបក្សពលករអង់គ្លេស ស្នើកាត់បន្ថយការតែតបាល់ ដោយបារម្ភប៉ះពាល់ខួរក្បាល

12-11-2026 12:15

(បរទេស)៖ លោក Grahame Morris មន្រ្តីមកពីគណបក្សពលករអង់គ្លេស ប្រចាំទីក្រុង Easington បានស្នើឱ្យមានច្បាប់កំណត់ពីការយកក្បាលប៉ះបាល់ (តែត) សម្រាប់បាល់ទាត់នៅអំឡុងពេលហ្វឹកហាត់ ចំពោះការបារម្ភកើនឡើង អំពីបញ្ហាខួរក្បាលទៅថ្ងៃអនាគត។

កាលពីថ្ងៃអង្គារ ទី១០ ខែវិច្ឆិកាកន្លងទៅ លោក Morris បានដាក់ញត្តិទៅសភាអង់គ្លេស ដើម្បីញាំងឱ្យរដ្ឋាភិបាលបញ្ចេញសកម្មភាពចំពោះរឿងនេះ ក្នុងការដាក់កំហិត ក៏ដូចជាកាត់បន្ថយពីការប្រើប្រាស់ក្បាលច្រើនពេកនៅអំឡុងហ្វឹកហាត់។

បើយោងតាមរបាយការណ៍ស្រាវជ្រាវបានបង្ហាញថា អត្រាគ្រោះថ្នាក់នៃខួរក្បាលមានច្រើនឡើង និងអាចឈានដល់បាត់បង់ជីវិតទៀតផង ពីការប្រើក្បាលប៉ះបាល់លើសពី ៣ដងឡើងទៅ។

លោក Morris បានថ្លែងប្រាប់ BBC Sport ថា «គោលបំណងរបស់ EDM គឺដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ខួរក្បាល ដែលជាសរីរាង្គសំខាន់របស់មនុស្សពីការលេងបាល់ទាត់ទៀងទាត់។ សកម្មភាពនេះ ដើម្បីជំរុញឱ្យរដ្ឋាភិបាលមានចំណាត់ការទៅលើក្មេងៗ សិស្សសាលា និងកីឡាករក្មេងៗឯទៀតដែរ»។

គួររំលឹកផងថា កន្លងមកសហព័ន្ធបាល់ទាត់អង់គ្លេស ក៏បានចេញសេចក្តីណែនាំ តាមរយៈហាមមិនឱ្យក្មេងៗអាយុក្រោម ១១ឆ្នាំតែតបាល់ឡើយ ហើយក៏បានដាក់កំហិតសម្រាប់កីឡាករពេញវ័យតែតបាល់មិនលើសពី ១០ដងឡើយ នៅអំឡុងពេលហ្វឹកហាត់ជារៀងរាល់សប្តាហ៍។

សម្រាប់ការប្រកួតលីគអាជីពនៅអង់គ្លេសវិញ បណ្តាក្លិបទាំងឡាយក៏បានណែនាំ ក៏ដូចជាដាក់កំហិតដល់កីឡាកររបស់ពួកគេ មិនឱ្យប្រើប្រាស់ក្បាលលើសពី ១០ដងនេះដែរ ក្នុង ១សប្តាហ៍ នៅពេលហ្វឹកហាត់៕