* លោកបណ្ឌិត ថោង ខុន បន្ដជំរុញការអភិវឌ្ឍកីឡាកាយសម្ព័ន្ធ ដើម្បីបង្កើនសមិទ្ធផលថ្មីៗ និងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១
* បើលោក Jensen Huang ចាកចេញពី Nvidia តើអ្នកណានឹងឡើងកាន់តំណែងជាមេដឹកនាំក្រុមហ៊ុនបន្ទះឈីបយក្សនេះ?
* មន្រ្តីគណបក្សពលករអង់គ្លេស ស្នើកាត់បន្ថយការតែតបាល់ ដោយបារម្ភប៉ះពាល់ខួរក្បាល
* Elon Musk ប្រកាសត្រៀមខ្លួនជួល CEO លោក Jensen Huang ក្រោយ Nvidia ត្រៀមដកតំណែង
* TSMC គ្រោងវិនិយោគរហូតដល់ ១ ពាន់លានដុល្លារ ក្នុងក្រុមហ៊ុន AI Anthropic និង OpenAI

ផ្លូវការ! Man Utd សម្រេចចែកផ្លូវជាមួយគ្រូបង្វឹក Carrick ក្រោយដឹកនាំឈ្នះតែ ៣ប្រកួត ក្នុងចំណោម ១៥ប្រកួត

12-11-2026 17:22

(បរទេស)៖ ក្លិបបិសាចក្រហម Manchester United បានឈានដល់ផ្លូវបំបែកជាមួយអ្នកចាត់ការទូទៅ លោក Michael Carrick ជាផ្លូវការហើយនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។ នេះបើយោងតាមការចេញផ្សាយនៅលើគេហទំព័រ UEFA។

បុរសសញ្ជាតិអង់គ្លេស វ័យ ៤៥ឆ្នាំរូបនេះ បានដឹកនាំ Man Utd លេងឈ្នះតែ ៣លើកគត់ ក្នុងចំណោម ១៥ប្រកួតសរុបគ្រប់កម្មវិធីនារដូវកាលនេះ ពីការចូលដឹកនាំក្លិបលេងនៅ Premier League ជាលើកទី២ ផងដែរ។

អតីតខ្សែបម្រើសំខាន់របស់បិសាចក្រហម Carrick មានស្ថិតិដ៏ល្អកាលដឹកនាំរដូវកាលមុន តាមរយៈលេង ១៧ប្រកួត ក្នុងនោះឈ្នះ ១២លើកឯណោះ មុនត្រូវបានតែងតាំងជាគ្រូពេញសិទ្ធិ ដោយមានកិច្ចសន្យានៅកីឡដ្ឋាន Old Trafford ២ឆ្នាំ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Mauricio Pochettino ដែលកំពុងដឹកនាំក្រុមបុរសសហរដ្ឋអាមេរិក នឹងចូលដឹកនាំបន្តពីលោក Carrick ក្រោយមានការព្រមព្រៀងគ្នារួចរាល់កាលពីថ្ងៃម្សិលមិញផងដែរ៕