ពីខួរក្បាលហិរញ្ញវត្ថុដល់ប្រធានក្រុមប្រឹក្សាភិបាល! មកស្គាល់មុខមាត់បុគ្គលសំខាន់ទាំងពីរដែលត្រូវមកសង្គ្រោះ Nvidia
13-11-2026 09:48
(វ៉ាស៊ីនតោន)៖ ក្រោយពេលដែលស្ថាបនិក និងជានាយកប្រតិបត្តិដ៏ល្បីល្បាញ លោក Jensen Huang បានលាលែងពីតំណែងយ៉ាងរន្ធត់ជុំវិញរឿងអាស្រូវផ្ទាល់ខ្លួន និងមុំសន្តិសុខជាតិ ក្រុមហ៊ុនយក្សបច្ចេកវិទ្យា Nvidia បានសម្រេចចិត្តជ្រើសរើសឥស្សរជនសំខាន់ៗពីររូប ដើម្បីចូលខ្លួនមកកាន់តួនាទីដឹកនាំថ្មី៖ អ្នកស្រី Colette Kress ឡើងកាន់តំណែងជានាយកប្រតិបត្តិបណ្តោះអាសន្ន និង លោក Harvey Jones ដែលត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាល ដំបូងគេបង្អស់របស់ក្រុមហ៊ុន។
តើបុគ្គលទាំងពីររូបនេះជានរណា ហើយមានប្រវត្តិការងារបែបណា ទើបអាចទទួលបានទំនុកចិត្តខ្ពស់ពីក្រុមប្រឹក្សាភិបាលក្នុងពេលដែល Nvidia កំពុងស្ថិតក្នុងព្យុះភ្លៀងដ៏ធំបំផុត?
១. អ្នកស្រី Colette Kress៖ «ខួរក្បាលហិរញ្ញវត្ថុ» ពីក្រោយភាពជោគជ័យរបស់ Nvidia
មុននឹងឡើងមកកាន់តំណែងជា នាយកប្រតិបត្តិបណ្តោះអាសន្ន (Interim CEO) នៅខែវិច្ឆិកា ឆ្នាំ២០២៦ នេះ អ្នកស្រី Colette Kress គឺជា អនុប្រធានប្រតិបត្តិ និងជានាយកផ្នែកហិរញ្ញវត្ថុ (CFO) របស់ Nvidia តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។ មុនពេលចូលបម្រើការងារឱ្យ Nvidia អ្នកស្រីធ្លាប់បានកាន់តំណែងសំខាន់ៗផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុនបច្ចេកវិទ្យាយក្សល្បីៗជាច្រើន រួមមាន Cisco Systems, Microsoft និង Texas Instruments ដែលសរុបមកលោកស្រីមានបទពិសោធន៍ជិត ៣០ ឆ្នាំ លើវិស័យហិរញ្ញវត្ថុ។
ក្នុងអំឡុងពេល ១៣ ឆ្នាំដែលអ្នកស្រីគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ត្រូវបានគេទទួលស្គាល់ថាជា «កម្លាំងចលករដ៏សំខាន់» ក្នុងការរៀបចំយុទ្ធសាស្ត្របែងចែកទុន ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងការទាញយកផលចំណេញយ៉ាងមហាសាលពីការផ្ទុះឡើងនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ អ្នកស្រីត្រូវបានជាប់ចំណាត់ថ្នាក់ជាស្ត្រីមានឥទ្ធិពលបំផុតមួយរូប ដោយស្ថិតក្នុងបញ្ជី Fortune's Most Powerful Women និង Forbes's Richest Self-Made Women។
ការដែលក្រុមប្រឹក្សាភិបាលសម្រេចចិត្តជ្រើសរើសអ្នកស្រី Colette Kress ឱ្យកាន់តំណែងជានាយកប្រតិបត្តិបណ្តោះអាសន្ន គឺដើម្បីធានាថា ប្រតិបត្តិការអាជីវកម្ម ការបញ្ជាទិញបន្ទះឈីបពីអតិថិជនធំៗ និងទំនុកចិត្តរបស់ទីផ្សារ Wall Street នឹងមិនត្រូវកាត់ផ្តាច់ ឬរអាក់រអួលឡើយ ខណៈដែលក្រុមហ៊ុនកំពុងស្វែងរក CEO អចិន្ត្រៃយ៍ថ្មី។
២. លោក Harvey Jones៖ អតីត CEO ក្រុមហ៊ុន Synopsys និងជាសមាជិក Board ជាង ៣ទសវត្សរ៍
ដំណឹងដ៏គួរឱ្យកត់សម្គាល់មួយទៀតគឺ Nvidia បានបង្កើតតំណែងថ្មីមួយគឺ ប្រធានក្រុមប្រឹក្សាភិបាលដំបូងបង្អស់ ដោយបានតែងតាំង លោក Harvey Jones ដែលជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ Nvidia តាំងពីថ្ងៃបង្កើតដំបូងក្នុងឆ្នាំ ១៩៩៣ មកកាន់តំណែងនេះ។
លោក Harvey Jones មិនមែនជាមនុស្សចម្លែកទេក្នុងពិភពបច្ចេកវិទ្យា និងបន្ទះឈីប។ លោកធ្លាប់ជាប្រប្រធាន និងជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Synopsys (ក្រុមហ៊ុនផលិតនូវផលិតផលពាក់កណ្ដាលសម្រេចដ៏ធំបំផុតមួយ) រយៈពេល ៧ ឆ្នាំ និងធ្លាប់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនទៀតដូចជា Daisy Systems និង Tensilica។
ក្នុងនាមជាអ្នករួមដំណើរជាមួយ Jensen Huang តាំងពីថ្ងៃដំបូងនៃការបង្កើតក្រុមហ៊ុនមក លោក Harvey Jones យល់ច្បាស់បំផុតពី DNA និងរចនាសម្ព័ន្ធស្នូលរបស់ Nvidia។ ការបង្កើតតំណែង «ប្រធានក្រុមប្រឹក្សាភិបាលដាច់ដោយឡែកពី CEO» នេះ គឺដើម្បីពង្រឹងអភិបាលកិច្ចសាជីវកម្ម ឱ្យមានភាពតឹងរ៉ឹងជាងមុន ដោយបែងចែកដាច់ស្រេចរវាងការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ (ដឹកនាំដោយលោកស្រី Colette Kress) និងការដឹកនាំ និងតម្រង់ទិសការងាររបស់ក្រុមប្រឹក្សាភិបាល (ដឹកនាំដោយ Harvey Jones)។
ការដាក់មេដឹកនាំជើងចាស់ទាំងពីររូបនេះឱ្យកាន់កាប់ចង្កូតនាវា Nvidia បង្ហាញពី «យុទ្ធសាស្ត្រទប់ទល់នឹងព្យុះភ្លៀង» យ៉ាងម៉ឺងម៉ាត់របស់ក្រុមប្រឹក្សាភិបាល។
ទោះបីជាការបាត់បង់លោក Jensen Huang គឺជាការសាកល្បងដ៏ធំបំផុតក៏ដោយ ប៉ុន្តែវត្តមានរបស់អ្នកស្រី Colette Kress ដែលស្គាល់ច្បាស់ពីរឿងលុយកាក់ និងអតិថិជន រួមជាមួយលោក Harvey Jones ដែលជាអ្នកជំនាញផ្នែក Semiconductor ជើងចាស់ គឺជា «របាំងការពារដ៏រឹងមាំ» ដែលអាចជួយឱ្យ Nvidia បន្តឈរជើងយ៉ាងរឹងមាំក្នុងនាមជារាជនីនៃពិភព AI ពិភពលោក៕








