* សិង្ហបុរីចោទប្រកាន់បុគ្គលទី៥ ក្នុងសំណុំរឿងក្លែងបន្លំទិន្នន័យម៉ាស៊ីនមេ AI
* ក្រុមហ៊ុនមេរបស់ TikTok គ្រោងបោះទុន ៦ ប៊ីលានដុល្លារ ដើម្បីទិញភាគហ៊ុនរបស់ខ្លួនត្រឡប់មកវិញ
* វិនិយោគិនព្រួយបារម្ភពីអនាគតវិស័យ AI ក្រោយលោក Jensen Huang លាលែងពីតំណែង CEO របស់ Nvidia

Man Utd នឹងបង់ប្រាក់ ៧.៤លានផោនទៅសហរដ្ឋអាមេរិក ដើម្បីផ្តាច់កិច្ចសន្យាយកលោក Pochettino មកដឹកនាំ

13-11-2026 14:33

(បរទេស)៖ ក្លិបបាល់ទាត់អាជីពអង់គ្លេស Manchester United នឹងបង់ប្រាក់ប្រមាណ ៧.៤លានផោន ទៅឱ្យសហព័ន្ធបាល់ទាត់អាមេរិក USMNT ជាថ្នូរនឹងការផ្តាច់កិច្ចសន្យាចំពោះអ្នកចាត់ការទូទៅ លោក Mauricio Pochettino ដើម្បីយកមកធ្វើការនៅកីឡដ្ឋាន Old Trafford វិញ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន វ័យ ៥៤ឆ្នាំរូបនេះ នឹងដឹកនាំក្រុមបុរសសហរដ្ឋអាមេរិក លេង ២ប្រកួតចុងក្រោយទល់នឹងហៃទី នៅថ្ងៃសៅរ៍ និងថ្ងៃអង្គារ មុនវិលមកកាន់អង់គ្លេស ដឹកនាំបិសាចក្រហមលេងទល់នឹង Liverpool នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក Pochettino ដែលធ្លាប់ដឹកនាំក្លិប Tottenham Hotspur និង Chelsea លេងនៅក្របខណ្ឌ Premier League ផងនោះ ត្រូវបានគេរំពឹងថា នឹងចុះកិច្ចសន្យាដឹកនាំ Man Utd ២ឆ្នាំកន្លះ ពោលនឹងផុតកំណត់កិច្ចសន្យាដល់ឆ្នាំ២០២៩។

រូបលោកនឹងមកដឹកនាំ United ក្នុងខែនេះតែម្តង ក្រោយទទួលបានភ្លើងខៀវពី USMNT ដើម្បីចាកចេញ ក្នុងការមកជំនួសតំណែងលោក Michael Carrick ដែលត្រូវបានដកតួនាទីធំនេះកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពេលបិសាចធ្លាក់ដល់លេខ១៨ ក្នុងលីគនៃតំបន់កាត់ចេញ៕