* សិង្ហបុរីចោទប្រកាន់បុគ្គលទី៥ ក្នុងសំណុំរឿងក្លែងបន្លំទិន្នន័យម៉ាស៊ីនមេ AI
* ក្រុមហ៊ុនមេរបស់ TikTok គ្រោងបោះទុន ៦ ប៊ីលានដុល្លារ ដើម្បីទិញភាគហ៊ុនរបស់ខ្លួនត្រឡប់មកវិញ
* វិនិយោគិនព្រួយបារម្ភពីអនាគតវិស័យ AI ក្រោយលោក Jensen Huang លាលែងពីតំណែង CEO របស់ Nvidia

សាកលវិទ្យាល័យ ទួនហ្វា នឹងរៀបចំកម្មវិធី «DUON HOA ADMISSION DAY» ផ្តល់ឱកាសធ្វើតេស្តភាសាចិនដោយឥតគិតថ្លៃ និងអាហារូបករណ៍ ១៥% សម្រាប់ថ្នាក់បរិញ្ញាបត្រភាសាចិន

13-11-2026 14:49

(ភ្នំពេញ)៖ សាកលវិទ្យាល័យ ទួនហ្វា នឹងរៀបចំកម្មវិធី «DUON HOA ADMISSION DAY» នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់ សិស្សានុសិស្ស និងសាធារណជន ដែលមានចំណាប់អារម្មណ៍ ចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រភាសាចិន មានលទ្ធភាពសាកសួរព័ត៌មាន អំពីលក្ខន្តិកៈក្នុងការចូលរៀនៅសាកលវិទ្យាល័យ ទួនហ្វា និងបានចូលរួមធ្វើតេស្តវាយតម្លៃសមត្ថភាពភាសាចិន ដោយឥតគិតថ្លៃ ព្រមទាំងស្វែងយល់បន្ថែម អំពីកម្មវិធីសិក្សា និងឱកាសអប់រំនៅសាកលវិទ្យាល័យ។

អ្វីដែលពិសេសសម្រាប់កម្មវិធីនេះ គឺអ្នកចូលរួមដែលទទួលបានលទ្ធផលជាប់ ក្នុងការធ្វើតេស្តវាយតម្លៃសមត្ថភាពភាសាចិន នឹងទទួលបានឱកាសអាហារូបករណ៍ចំនួន ១៥% ពីសាកលវិទ្យាល័យ ទួនហ្វា សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រភាសាចិន។

តាមរយៈកម្មវិធីនេះ អ្នកចូលរួមមិនត្រឹមតែទទួលបានឱកាសធ្វើតេស្តភាសាចិនដោយឥតគិតថ្លៃ និងស្វែងរកអាហារូបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចស្វែងយល់អំពីលក្ខន្តិកៈក្នុងការចូលរៀន កម្មវិធីសិក្សា បរិយាកាសសិក្សា និងឱកាសក្នុងការអភិវឌ្ឍចំណេះដឹង និងសមត្ថភាពភាសាចិនសម្រាប់ការសិក្សា និងអាជីពនាពេលអនាគតផងដែរ។

កម្មវិធី «DUON HOA ADMISSION DAY» នឹងប្រព្រឹត្តទៅចំនួនពីរវេន ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកចូលរួម រួមមាន៖

* វេនព្រឹក៖ ម៉ោង ៩:០០ ដល់ ១០:៣០ នាទីព្រឹក
* វេនរសៀល៖ ម៉ោង ២:០០ ដល់ ៣:៣០ នាទីរសៀល

កម្មវិធីនេះនឹងរៀបចំឡើងនៅសាកលវិទ្យាល័យ ទួនហ្វា ដែលមានទីតាំងស្ថិតនៅផ្លូវទួលពង្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាកលវិទ្យាល័យ ទួនហ្វា សូមអញ្ជើញសិស្សានុសិស្ស និងអ្នកមានចំណាប់អារម្មណ៍ទាំងអស់ ចូលរួមក្នុងកម្មវិធីនេះ ដើម្បីទទួលបានព័ត៌មាន អំពីកម្មវិធីសិក្សា បទពិសោធធ្វើតេស្តសមត្ថភាពភាសាចិន ស្វែងយល់ពីឱកាសអាហារូបករណ៍ និងត្រៀមខ្លួនសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សា៕