* Nvidia ដាក់គោលដៅទាក់ទាញ CEO ក្រុមហ៊ុន Arm លោក Rene Haas ឱ្យមកជំនួសតំណែង Jensen Huang
* EU បើកកិច្ចប្រជុំកំពូល AI ជាលើកដំបូង ខណៈកំពុងប្រឈមសម្ពាធតាមមិនទាន់អាមេរិក និងចិន
* សិង្ហបុរីចោទប្រកាន់បុគ្គលទី៥ ក្នុងសំណុំរឿងក្លែងបន្លំទិន្នន័យម៉ាស៊ីនមេ AI
* ក្រុមហ៊ុនមេរបស់ TikTok គ្រោងបោះទុន ៦ ប៊ីលានដុល្លារ ដើម្បីទិញភាគហ៊ុនរបស់ខ្លួនត្រឡប់មកវិញ
* វិនិយោគិនព្រួយបារម្ភពីអនាគតវិស័យ AI ក្រោយលោក Jensen Huang លាលែងពីតំណែង CEO របស់ Nvidia

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន «វឌ្ឍនៈ» ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

14-11-2026 11:54

(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ ដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកបដោយជោគជ័យ និងមោទនភាពក្រៃលែង ក្រោមការចូលរួមសហការឧបត្ថម្ភផ្តាច់មុខពី ក្រុមហ៊ុន វឌ្ឍនៈ ដែលតែងតែបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកអភិវឌ្ឍ និងលើកស្ទួយវិស័យកីឡា នៅព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរីកចម្រើន។

នេះគឺជាលើកទី៣ ហើយ ដែលក្រុមហ៊ុន វឌ្ឍនៈ បានចូលរួមឧបត្ថម្ភផ្តាច់មុខ ក្នុងមហាព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ តាមរយៈការសហការជាមួយរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ កិច្ចសហការដ៏មានតម្លៃនេះ បានបង្កើតជាវេទិកា និងឱកាសដ៏ទូលំទូលាយសម្រាប់អត្តពលិកជាតិ និងអត្តពលិកជនពិការមកពីគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស បានបញ្ចេញអស់នូវសមត្ថភាព ទេពកោសល្យ និងស្មារតីប្រកួតប្រជែងប្រកបដោយភាពថ្លៃថ្នូរ ព្រមទាំងជាការជំរុញការសម្រិតសម្រាំង ធនធានអត្តពលិកឆ្នើមៗ ដើម្បីត្រៀមលក្ខណៈតំណាងឱ្យកម្ពុជា ចូលរួមប្រកួតប្រជែងដណ្តើមមេដាយលើឆាកអន្តរជាតិ នាពេលអនាគត។

តំណាងក្រុមហ៊ុន វឌ្ឍនៈ បានលើកឡើងថា «ក្រុមហ៊ុន វឌ្ឍនៈ មានមោទនភាពយ៉ាងក្រៃលែង ដែលបានបន្តចូលរួមចំណែកជាម្ចាស់ឧបត្ថម្ភផ្តាច់មុខ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នេះ។ សម្រាប់ក្រុមហ៊ុន វឌ្ឍនៈ ការគាំទ្រវិស័យកីឡាមិនមែនត្រឹមតែ ជាការឧបត្ថម្ភដល់ការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគដ៏មានតម្លៃបំផុតលើសុខុមាលភាព ស្មារតីតស៊ូ និងសក្តានុពលរបស់យុវជនកម្ពុជា។ ក្រុមហ៊ុន វឌ្ឍនៈ កោតសរសើរចំពោះភាពក្លាហាន និងការខិតខំប្រឹងប្រែងរបស់អត្តពលិកគ្រប់រូប ហើយក្រុមហ៊ុន វឌ្ឍនៈ នឹងនៅតែបន្តឈរនៅពីក្រោយគាំទ្រគ្រប់ជំហាន ដើម្បីជំរុញឱ្យទង់ជាតិកម្ពុជាកាន់តែបក់រវិច យ៉ាងត្រដែតលើឆាកអន្តរជាតិ»។
.
ទន្ទឹមនឹងមហាព្រឹត្តិការណ៍ថ្នាក់ជាតិនេះ ក្រុមហ៊ុន វឌ្ឍនៈ ក៏តែងតែដើរតួនាទីយ៉ាងសកម្ម ក្នុងការគាំទ្រដល់ប្រភេទកីឡាជាច្រើនទៀត រួមមាន កីឡាបាល់ទាត់ កីឡាប្រដាល់គុនខ្មែរ កីឡាតេក្វាន់ដូ និងកីឡារត់ប្រណាំងជាដើម ក្នុងគោលបំណងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវជនជំនាន់ក្រោយ ឱ្យងាកមកស្រឡាញ់កីឡា ចូលរួមលេងកីឡាដើម្បីសុខភាព ព្រមទាំងបណ្តុះស្មារតីវិន័យ ការតស៊ូ អំណត់ព្យាយាម និងសាមគ្គីភាពតាមរយៈវិស័យកីឡា។ ចក្ខុវិស័យ និងការប្តេជ្ញាចិត្តក្នុងការកសាងធនធានមនុស្ស និងអនាគតដ៏រឹងមាំរបស់កម្ពុជានេះ ក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ តាមរយៈសកម្មភាពទំនួលខុសត្រូវ សង្គមជាច្រើនទៀតរបស់ក្រុមហ៊ុន ដែលបានបន្តចូលរួមគាំទ្រយ៉ាងសកម្មលើវិស័យអប់រំ វប្បធម៌ មនុស្សធម៌ និងការអភិវឌ្ឍសហគមន៍។
.
ក្រុមហ៊ុន វឌ្ឍនៈ នឹងនៅតែបន្តបេសកកម្មក្នុងការរួមចំណែកជាមួយសង្គមជាតិ ដើម្បីជំរុញ និងលើកកម្ពស់វិស័យកីឡាឱ្យកាន់តែរីកចម្រើន ឈានឡើងជាលំដាប់ ព្រមទាំងបន្តផ្តល់កម្លាំងចិត្តដល់ កីឡាករ-កីឡាការិនីខ្មែរគ្រប់រូប ឱ្យបន្តខិតខំហ្វឹកហាត់ និងអភិវឌ្ឍសមត្ថភាពឱ្យកាន់តែខ្លាំងក្លា ដើម្បីនាំមកនូវកិត្យានុភាព និងមោទនភាពជូនជាតិមាតុភូមិ៕