* Nvidia ដាក់គោលដៅទាក់ទាញ CEO ក្រុមហ៊ុន Arm លោក Rene Haas ឱ្យមកជំនួសតំណែង Jensen Huang
* EU បើកកិច្ចប្រជុំកំពូល AI ជាលើកដំបូង ខណៈកំពុងប្រឈមសម្ពាធតាមមិនទាន់អាមេរិក និងចិន
* សិង្ហបុរីចោទប្រកាន់បុគ្គលទី៥ ក្នុងសំណុំរឿងក្លែងបន្លំទិន្នន័យម៉ាស៊ីនមេ AI
* ក្រុមហ៊ុនមេរបស់ TikTok គ្រោងបោះទុន ៦ ប៊ីលានដុល្លារ ដើម្បីទិញភាគហ៊ុនរបស់ខ្លួនត្រឡប់មកវិញ
* វិនិយោគិនព្រួយបារម្ភពីអនាគតវិស័យ AI ក្រោយលោក Jensen Huang លាលែងពីតំណែង CEO របស់ Nvidia

«AngkorMilk» ប្រារព្ធខួប ១០ឆ្នាំនៅកម្ពុជា និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា នៃសាលាបឋមសិក្សាតាំងរបង ខេត្តកំពង់ស្ពឺ

14-11-2026 14:00

(កំពង់ស្ពឺ)៖ ក្រុមហ៊ុន Angkor Dairy Products Co., Ltd. ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោម៉ាក AngkorMilk បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ដែលបានជួសជុលរួចរាល់ ជូនសាលាបឋមសិក្សាតាំងរបង ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងឱកាសអបអរសាទរខួប១០ឆ្នាំ នៃវត្តមានរបស់ក្រុមហ៊ុននៅព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះប្រព្រឹត្តិទៅដោយមានការចូលរួមពីលោក ឈួន ឈុំ អភិបាលនៃគណៈអភិបាលរងស្រុកឱរ៉ាល់, លោក Ta Duy Tung អគ្គនាយកក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី តំណាងអាជ្ញាធរមូលដ្ឋានតំណាងសហគមន៍ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស។

ការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាដែលបានជួសជុលនេះ គឺជាសកម្មភាពទំនួលខុសត្រូវសង្គមមួយរបស់ AngkorMilk ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងបង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាព និងសមស្របសម្រាប់សិស្សានុសិស្សក្នុងសហគមន៍។ ក្នុងឱកាសនោះ លោក Ta Duy Tung បានមានប្រសាសន៍ថា ការផ្តល់ជូនអគារសិក្សានេះ គឺជាការថ្លែងអំណរគុណចំពោះប្រជាជនកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងទំនុកចិត្តដល់ផលិតផល AngkorMilk ក្នុងរយៈពេល ១០ឆ្នាំកន្លងមក ព្រមទាំងជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការរីកចម្រើនជាមួយសង្គមកម្ពុជា។

សមិទ្ធផលសំខាន់ៗរបស់ Angkormilk ក្នុងរយៈពេល១០ឆ្នាំ៖
* បង្កើតឱកាសការងារដល់បុគ្គលិកជាង ៦០០នាក់។
* គាំទ្រអាជីវករក្នុងនិងក្រៅប្រព័ន្ធជាង ៥០,០០០នាក់ រួមមានអ្នកចែកចាយបន្ត អ្នកលក់ដុំ និងអ្នកលក់រាយ។
* មានអ្នកប្រើប្រាស់ផលិតផលចុងក្រោយ ប្រមាណជាង ៣លាននាក់ក្នុងមួយឆ្នាំ។
* រួមចំណែកបង់ពន្ធចូលថវិកាជាតិប្រមាណ ៨២លានដុល្លារអាមេរិក ក្នុងរយៈពេល ១០ឆ្នាំ។
* វិនិយោគលើរោងចក្រផលិតទឹកដោះគោ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ (RPPSEZ)។

សម្រាប់វិស័យផលិតកម្ម រោងចក្រ AngkorMilk បានបំពាក់គ្រឿងចក្រទំនើប និងបច្ចេកវិទ្យាពីប្រទេសស៊ុយអែត អាល្លឺម៉ង់ អ៊ីតាលី និងសហរដ្ឋអាមេរិក។ ប្រព័ន្ធផលិតកម្មត្រូវបានគ្រប់គ្រងតាមស្តង់ដារជាតិ និងអន្តរជាតិ រួមមាន ISO, FSSC 22000, HACCP និង GMP ដើម្បីធានាគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភនៃផលិតផល។ ក្រៅពីការរួមចំណែកក្នុងវិស័យផលិតកម្ម និងការបង្កើតការងារ ក្រុមហ៊ុនក៏បានផ្តោតលើការអភិវឌ្ឍជំនាញបុគ្គលិកខ្មែរ និងការផ្ទេរចំណេះដឹងបច្ចេកទេសផលិតកម្មទឹកដោះគោតាមស្តង់ដារខ្ពស់ ស្របតាមគោលដៅវិនិយោគរយៈពេលវែងនៅកម្ពុជា។

ទន្ទឹមនឹងការអបអរសាទរខួប១០ឆ្នាំ ក្រុមហ៊ុនបានបង្ហាញពីផែនការ បន្តវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើការបង្កើតការងារ ការអភិវឌ្ឍធនធានមនុស្ស ការគាំទ្រវិស័យអប់រំ ការថែរក្សាបរិស្ថាន និងការលើកកម្ពស់សុខមាលភាពប្រជាជន។ ជាពិសេស AngkorMilk មានផែនការវិនិយោគបន្ថែមលើកសិដ្ឋាន ចិញ្ចឹមគោយកទឹកដោះទំនើបដែលមានស្តង់ដារខ្ពស់ ដើម្បីគាំទ្រការបណ្តុះបណ្តាលជំនាញដល់កសិករកម្ពុជា ពង្រឹងវិស័យកសិកម្ម កាត់បន្ថយការនាំចូលទឹកដោះគោពីក្រៅប្រទេស និងរួមចំណែកអភិវឌ្ឍឧស្សាហកម្មទឹកដោះគោក្នុងស្រុក។

លោកអគ្គនាយកបានបញ្ជាក់ថា AngkorMilk ជឿជាក់ថា ការរីកចម្រើនរបស់អាជីវកម្មត្រូវតែដើរទន្ទឹម នឹងការរួមចំណែកជាវិជ្ជមានដល់សង្គម។ ការវិនិយោគលើវិស័យអប់រំគឺជាការវិនិយោគ លើអនាគតប្រទេសជាតិ ព្រោះសាលារៀនជាកន្លែងបណ្តុះចំណេះដឹង ជំនាញ និងសមត្ថភាពដល់អ្នកដឹកនាំជំនាន់ក្រោយ។ តាមរយៈសកម្មភាពនេះ AngkorMilk បន្តបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចែករំលែកត្រឡប់ទៅសង្គមវិញ និងបន្តដំណើររីកចម្រើន ជាមួយព្រះរាជាណាចក្រកម្ពុជា។ អបអរសាទរខួប១០ឆ្នាំ AngkorMilk នៅកម្ពុជា! រីកចម្រើនជាមួយកម្ពុជា ចែករំលែកតម្លៃល្អៗជូនសង្គមកម្ពុជា!៕