ម៉ូតូ Calypso Xplorer ដែលបានបញ្ជាក់ពីសមត្ថភាពរបស់កូនខ្មែរ ឥឡូវនេះត្រៀមខ្លួនរួចជាស្រេចសម្រាប់ទីផ្សារពិភពលោក
14-11-2026 16:09
(ភ្នំពេញ)៖ ក្រុមហ៊ុន Calypso Motors បានចាប់ផ្តើមជាមួយនឹងគំនិតដ៏សាមញ្ញមួយ គឺការផលិតម៉ូតូនៅប្រទេសកម្ពុជា ដែលឆ្លាតវៃ និងផ្ដល់សុវត្ថិភាពខ្ពស់ជាងមុន ក្នុងការធ្វើដំណើរ។ នៅខែនេះ គំនិតនោះ បានធ្វើដំណើរយ៉ាងស្វាហាប់ ទៅកាន់ទីក្រុងមីឡាន។ ម៉ូតូ Calypso Xplorer របស់ក្រុមហ៊ុនខាងលើ ត្រូវបានជិះកាត់ផ្លូវចម្ងាយ ១៦,០០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងមីឡាន ឆ្លងកាត់ ១៥ ប្រទេស ហើយត្រូវបាន នាំយកទៅចូលរួមដាក់តាំងបង្ហាញ នៅក្នុងពិព័រណ៍អន្ដរជាតិ EICMA 2026 ដែលជាពិព័រណ៍ម៉ូតូធំជាងគេបំផុត នៅលើពិភពលោក។
សម្រាប់ក្រុមហ៊ុនខាងលើ ការធ្វើដំណើរនេះ គឺជាការធ្វើតេស្តភាពធន់របស់ម៉ូតូ និងជាការបំពេញនូវឃ្លាសង្ខេបដ៏មានន័យមួយ ដែលក្រុមការងារ Calypso តែងតែលើកឡើងថា៖ «កម្ពុជា អាចធ្វើបាន»។ ក្រុមហ៊ុន Calypso ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២២ និងបានប្រកាសខ្លួនឯងថា ជាក្រុមហ៊ុនផលិតម៉ូតូដំបូងគេបង្អស់របស់កម្ពុជា។ ម៉ូតូ Xplorer ត្រូវបានរចនា និងបង្កើតឡើង នៅរាជធានីភ្នំពេញ ជាទីកន្លែងដែលវិស្វករក្នុងស្រុក បានរួមបញ្ចូលគ្នានូវស្នាដៃរបស់ពួកគេផ្ទាល់ ជាមួយនឹងគ្រឿងបន្លាស់ពីសហគ្រាសផលិតគ្រឿងបន្លាស់ល្បីឈ្មោះទូទាំងពិភពលោក។ ឥឡូវនេះ បន្ទាប់ពីម៉ូតូត្រូវបានជិះកាត់ ១៥ប្រទេស និងដាក់បង្ហាញនៅលើឆាកអន្តរជាតិ Calypso បាននិយាយថា ម៉ូតូ Xplorer ត្រៀមខ្លួនរួចជាស្រេច សម្រាប់អ្នកទិញ ទាំងនៅក្នុងប្រទេសកម្ពុជា និងទីផ្សារក្រៅប្រទេស។
លោក Ivan Ting នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Calypso Motors បានមានប្រសាសន៍ថា៖ «ម៉ូតូ Xplorer គឺជាភស្តុតាងបញ្ជាក់ថា ប្រជាជនកម្ពុជា អាចរចនា ផលិត និងប្រកួតប្រជែង ក្នុងទីផ្សារទោចក្រយានយន្ដ បានល្អប្រសើរបំផុត។ យើងបានផលិតម៉ូតូនេះឡើង សម្រាប់ដងផ្លូវកម្ពុជា ជាមុនសិន ហើយឥឡូវនេះ ពិភពលោកបានឃើញជាក់ច្បាស់នឹងភ្នែកហើយថា ដៃកូនខ្មែរ អាចបង្កើតបានអ្វីខ្លះ។» នៅប្រទេសកម្ពុជាយើងឯណេះវិញ ម៉ូតូម៉ូដែលថ្មីនេះ បានចាប់ផ្ដើមដាក់លក់ជូនអតិថិជនហើយ។ ការកក់ទុកជាមុន (Pre-booking) បានប្រព្រឹត្ដទៅ នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលតាំងបង្ហាញថ្មី របស់ Calypso ដែលរួមសហកាបើកជាមួយ VM Motorshop ស្ថិតនៅក្បែរផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
ការបញ្ជាទិញ នៅជើងទី១ នេះ គឺមានចំនួនកំណត់ត្រឹមតែ ៦០ គ្រឿងប៉ុណ្ណោះ ដោយផ្តល់ជូនអតិថិជនជាមួយនូវគោលការណ៍មួយ «មកមុន ទទួលបានមុន» និងប្រគល់ជូនអតិថិជន នៅមុនដំណាច់ខែធ្នូ ខាងមុខនេះ។ អ្នកទិញ អាចកក់ទុកដោយបង់ប្រាក់កក់ត្រឹមតែ ១០០ ដុល្លារអាមេរិក ប៉ុណ្ណោះ នៅតាមបណ្ដាហាងលក់ម៉ូតូនៃតំណាងចែកចាយណាមួយរបស់ Calypso ឬទាក់ទងផ្ទាល់ជាមួយ Calypso Motors។ ក្រុមហ៊ុនខាងលើ បានបញ្ជាក់ថា ក្នុងអំឡុងពេលកក់ទុកជាមុន ដែលនឹងត្រូវបិទនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ តម្លៃម៉ូតូនឹងលក់ជូនអតិថិជន ដែលបានកក់ត្រឹមតែ ២,៩៨០ ដុល្លារអាមេរិកប៉ុណ្ណោះ បន្ទាប់ពីនោះ តម្លៃម៉ូតូ នឹងត្រឡប់មកតម្លៃលក់រាយផ្លូវការវិញចំនួន ៣,២៨០ ដុល្លារអាមេរិក ។
អតិថិជន ក៏អាចធ្វើការកក់ទុក តាមរយៈទូរស័ព្ទលេខ 086 758 868 Calypso VM















