* Nvidia ដាក់គោលដៅទាក់ទាញ CEO ក្រុមហ៊ុន Arm លោក Rene Haas ឱ្យមកជំនួសតំណែង Jensen Huang
* EU បើកកិច្ចប្រជុំកំពូល AI ជាលើកដំបូង ខណៈកំពុងប្រឈមសម្ពាធតាមមិនទាន់អាមេរិក និងចិន
* សិង្ហបុរីចោទប្រកាន់បុគ្គលទី៥ ក្នុងសំណុំរឿងក្លែងបន្លំទិន្នន័យម៉ាស៊ីនមេ AI
* ក្រុមហ៊ុនមេរបស់ TikTok គ្រោងបោះទុន ៦ ប៊ីលានដុល្លារ ដើម្បីទិញភាគហ៊ុនរបស់ខ្លួនត្រឡប់មកវិញ
* វិនិយោគិនព្រួយបារម្ភពីអនាគតវិស័យ AI ក្រោយលោក Jensen Huang លាលែងពីតំណែង CEO របស់ Nvidia

NOCC ហាមដាច់ខាតការបន្លំផ្សព្វផ្សាយក្រុមហ៊ុនបារី ឬប្រើប្រាស់ដោយផ្ទាល់ ក្នុងទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងលើទឹកដីអង្គរ

14-11-2026 20:39

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជូនដំណឹងពីការហាមឃាត់ដាច់ខាត នូវការប្រើប្រាស់ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត ដើម្បីផ្សព្វផ្សាយពីក្រុមហ៊ុនបារី ឬប្រើប្រាស់ដោយផ្ទាល់ ព្រោះជាព្រឹត្តិការណ៍កីឡាគ្មានផ្សែងបារីគ្រប់ប្រភេទ។

នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ NOCC នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ ស្របពេលទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី៣១ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ គឺជាព្រឹត្តិការណ៍កីឡាគ្មានផ្សែងបារី និងគ្មានផ្សែងបារីអេឡិចត្រូនិចគ្រប់ប្រភេទ ដោយគោរពតាមគោលការណ៍ចលនាអូឡាំពិកអន្ដរជាតិ។

គោលការណ៍នេះ ត្រូវបានអនុវត្តជាច្រើនឆ្នាំមកហើយ ក្នុងកម្ពុជាជាសមាជិកចលនាអូឡាំពិកអន្ដរជាតិ ដែលផ្សារភ្ជាប់កីឡាទៅនឹងសុខភាព បរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដូច្នេះរាល់សកម្មភាពល្មើសនឹងគោលការណ៍នេះ ត្រូវបានចាត់ទុកជាទង្វើផ្ទុយនឹងធម្មនុញ្ញាអូឡាំពិក ហើយត្រូវប្រឈមទោសទណ្ឌតាមច្បាប់ជាធរមានទៀតផង។

យោងតាមសេចក្ដីជូនដំណឹងលើបញ្ជាក់ថា «គណៈកម្មការរៀបចំ និងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច បាននិងកំពុងចាត់វិធានការលើអត្តពលិក ឬអ្នកចូលរួម ឬក្រុមហ៊ុនចូលរួមក្នុងទិវាទាំងមូល ដោយហាមឃាត់ដាច់ខាតនូវការប្រើប្រាស់ទិវាកីឡាអន្ដរជាតិនេះ ដើម្បីបន្លំផ្សព្វផ្សាយក្រុមហ៊ុនបារី ឬប្រើប្រាស់ដោយផ្ទាល់ ដែលផ្ទុយនឹងធម្មនុញ្ញអូឡាំពិក និងត្រូវទទួលទោសតាមច្បាប់ជាធរមាន។ សេចក្ដីជូនដំណឹងនេះ មានសុពលភាពអនុវត្តចាប់ពីថ្ងៃនេះតទៅ»៕