លោក ខៀវ សាម៉េត បន្ដជាប់ឆ្នោតប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ជាលើកទី៣
15-11-2026 12:55
(ភ្នំពេញ)៖ លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបន្ដជាប់ឆ្នោតជា ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ជាផ្លូវការ ក្រោយទទួលបានការគាំទ្រ និងផ្ដល់នូវសេចក្ដីទុកចិត្តពីសមាជិក ក្នុងមហាសន្និបាត AFF នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
នេះគឺជាអាណត្តិទី៣ ហើយ ដែលមន្ដ្រីជាន់ខ្ពស់នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាខាងលើ ត្រូវបានសមាជិក AFF បោះឆ្នោតគាំទ្របន្ដធ្វើប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ដែលលោក ខៀវ សាម៉េត នឹងត្រូវដឹកនាំស្ថាប័នបាល់ទាត់ដ៏ធំប្រចាំតំបន់នេះ រហូតដល់ឆ្នាំ២០៣០ បន្ទាប់ពីលោកបានចូលកាន់តំណែងនេះដំបូង បន្ដពីលោក Sultan Ahmad Shah របស់ម៉ាឡេស៊ី តាំងពីឆ្នាំ២០១៩។
ទន្ទឹមជាមួយមហាសន្និបាត AFF ខាងលើ គេក៏ឃើញមានវត្តមានប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Gianni Infantino ផងដែរ៕







