បុរី មេគង្គ លែន ចូលរួមឧបត្ថម្ភធំ វេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦ ជំរុញសេដ្ឋកិច្ចជាតិ
15-11-2026 16:01
(ភ្នំពេញ)៖ បុរី មេគង្គ លែន បានចូលរួមចំណែកយ៉ាងសំខាន់ជាអ្នកឧបត្ថម្ភធំសម្រាប់គាំទ្រដល់ វេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦ (Rencontre Des Entrepreneurs Francophones - REF 2026)។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅកម្ពុជា ក្រោមមូលបទ "នវានុវត្តន៍៖ កត្តាជំរុញសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយចីរភាព និងសមាហរណកម្ម"។
វេទិកានេះសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកនិយាយភាសាបារាំង (APF) ដោយមានការអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង។ ក្នុងឱកាសនោះ អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេ អិន អិន គ្រុប និងជាអគ្គនាយកនៃ បុរី មេគង្គ លែន បានទទួលលិខិតថ្លែងអំណរគុណពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចំពោះការចូលរួមឧបត្ថម្ភធំ និងការគាំទ្រយ៉ាងសកម្ម។
ការចូលរួមឧបត្ថម្ភនេះ បានបង្ហាញពីឆន្ទៈដ៏មុតមាំរបស់ បុរី មេគង្គ លែន ក្នុងការដើរតួជាដៃគូសហការជាមួយរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។ បុរី មេគង្គ លែន ប្តេជ្ញាចិត្តចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យធុរកិច្ច និងសេដ្ឋកិច្ចរបស់កម្ពុជាឱ្យកាន់តែរីកចម្រើន។








