អស្ចារ្យ! អង់គ្លេស បញ្ចប់កំណត់ត្រាលេង ៤៣ប្រកួតមិនចាញ់របស់អេស្ប៉ាញ តាមរយៈយកឈ្នះ ៣-២ នៅពាន Nations League
16-11-2026 13:14
(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានបញ្ឈប់កំណត់ត្រាលេងចំនួន ៤៣ប្រកួតមិនចាញ់នៃក្រុមខ្លាំងគោជល់អេស្ប៉ាញ តាមរយៈយកឈ្នះម្ចាស់ផ្ទះមួយនេះក្នុងលទ្ធផល ៣ទល់នឹង២ នាយប់មិញនេះ ក្នុងពានរង្វាន់លីគអឺរ៉ុប UEFA Nations League 2026-27។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អេស្ប៉ាញដែលជាជើងឯកពិភពលោក FIFA World Cup 2026 បានបាត់បង់ស្ថិតិលេង ៤៣ប្រកួតមិនចាញ់របស់ពួកគេក្នុងដីនៃកីឡដ្ឋានស្ថិតក្នុងទីក្រុង Madrid ដែលពួកគេបានសាងតាំងពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីចាញ់ម្ចាស់ជើងឯក ព័រទុយហ្គាល់ដោយបាល់ប៉េណាល់ទីកាត់សេចក្តី។
តាមរយៈជ័យជម្នះ វាក៏ដូចគ្នាកាលពីជើងទី១ ផងដែរប្រចាំ League A ក្រុម៣ នៃពាន UNL កាលពីចុងខែកញ្ញា ឆ្នាំ២០២៦ នៅកីឡដ្ឋាន Wembley ក្នុងនាមជាក្រុមជាប់លេខ៣ កាលពី World Cup 2026 ដែលមានអាមេរិក មិចស៊ិក និងកាណាដាធ្វើម្ចាស់ផ្ទះរួមគ្នា។
ក្នុងជំនួបនៅកីឡដ្នាន Metropolitano ជាទឹកដីនៃក្លិប Atletico Madrid ប្រធានក្រុមតោកំណាច Harry Kane ជាអ្នករ៉ាប់រងទាត់បាល់ពិន័យ ១១ម៉ែត្របានសម្រេចនៅចុងបញ្ចប់វគ្គទី១ នៅពេលមិត្តរួមក្រុម Ezri Konsa និង Ben White រកបានម្នាក់គ្រាប់ ដើម្បីជួយក្រុមរបស់លោក Thomas Tuchel នាំមុខ ៣ទល់នឹង០។
ការប្រកួតទាំងស្រុងបានឈានមកដល់នាទី៦៥ ទើបអេស្ប៉ាញមានឱកាសវាយបកបាន ១គ្រាប់វិញ ដោយទាត់ប៉េណាល់ទីរបស់កីឡាករ Mikel Oyarzabal ដ្បិត Elliot Anderson បង្កកំហុស និងរងពិន័យកាតក្រហមភ្លាមៗ មុនពេល Lamine Yamal បានបោះបាល់ឱ្យ Nico Williams បញ្ចប់ទីគ្រាប់ទី២ នៅនាទី៧៥។
ឆ្លងតាម ៣ពិន្ទុនេះដែរបានញាំងឱ្យក្រុមមិនទាន់ស្គាល់រសជាតិជើងឯក អង់គ្លេសបន្តឈរទីកំពូលតារាង ដោយមាន ១៥ពិន្ទុ ក្រោយឆ្លងកាត់ ៦ប្រកួត ពេលអេស្ប៉ាញឈរលេខ២ ដោយមាន ១៥ពិន្ទុដែរ ក្នុងនាមអតីតជើងឯក Nations League ជំនាន់ទី៣ កាលឆ្នាំ២០២៣ នៅពេលក្រូអាតឈរលេខ៣ ក្រោយយកឈ្នះក្រុមបាតតារាងសាធារណរដ្ឋឆេក ២-១ យប់មិញដែរ៕



