* Robert Pattinson ត្រូវបានជ្រើសរើសឱ្យគ្រងតំណែងជាភ្នាក់ងារសម្ងាត់ 007 ក្នុងរឿង James Bond ជំនាន់ថ្មី
* តើមានអ្វីនៅពីក្រោយ? Megaspeed បញ្ជាក់ការចាកចេញរបស់ Alice Huang ចំពេល Jensen Huang ព្យាយាមទម្លុះរបាំងក្រុមប្រឹក្សាភិបាល Nvidia!
* ចិនបោះជំហានធំក្នុងការបញ្ចូល AI ទៅក្នុងសាលារៀន សង្ឃឹមបណ្តុះក្មេងជំនាន់ថ្មីឱ្យក្លាយជាអ្នកច្នៃប្រឌិតបច្ចេកវិទ្យា

អាល្លឹម៉ង់ បំបាក់ហូឡង់ ៥-០ នៅថ្ងៃបិទបញ្ចប់វគ្គសន្សំពិន្ទុនៅពាន UEFA Nations League

17-11-2026 09:31

(បរទេស)៖ ក្រុមបាល់ទាត់ឥន្រ្ទីដែកអាល្លឹម៉ង់ រកបាន ៣ពិន្ទុក្នុងដីដោយស្រួល តាមរយៈយកឈ្នះគូប្រជែងទឹកក្រូចហូឡង់មិនឱ្យដៃរួចឡើយ ក្រោមលទ្ធផល ៥ទល់នឹង០ ដាច់តែម្តងនៅថ្ងៃបិទបញ្ចប់វគ្គសន្សំពិន្ទុ League A ក្រុម២ នៅពានរង្វាន់លីគអឺរ៉ុប UEFA Nations League 2026-27។

ក្នុងចំណោម ៥គ្រាប់នៅថ្ងៃប្រកួតលើកទី៦ ចុងក្រោយនោះដែរ ខ្សែប្រយុទ្ធមកពីក្លិបអង់គ្លេស Florian Wirtz ក៏ធ្វើបាន ២គ្រាប់ផងដែរ និងមាន ៨គ្រាប់សរុបគិតចាប់តាំងទៅលេងនៅកីឡដ្ឋាន Anfield ដែលរកបាន ៩គ្រាប់មកហើយ។

ក្រុមខ្លាំងនៅអឺរ៉ុប និងជាអតីតជើងឯក World Cup ៤សម័យកាលមួយនេះ ត្រូវបានលោក Jurgen Klopp ចូលដឹកនាំដ្បិតពួកគេស្ថិតនៅលេខរៀងទី៣ ប្រចាំ Group A2 និងបានឡើងឈរទីកំពូលតារាងវិញ ក្រោយជ័យជម្នះទៅលើគូប្រជែងក្រិច និងហូឡង់នារាត្រីថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ទោះជាយ៉ាងណា ទាំងម្ចាស់ផ្ទះអាល្លឺម៉ង់ និងហូឡង់បានដឹកគ្នាឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃ UNL ក្នុងនាមក្រុមលេខ១ និងលេខ២។ នេះក៏ជាប្រវត្តិសាស្រ្តទី២ សម្រាប់អាល្លឺម៉ង់ ដែលបានយកឈ្នះច្រើនគ្រាប់ទៅលើគូប្រជែងអ្នកជិតខាង គិតចាប់តាំងពីឆ្នាំ១៩៥៩ ដែលពួកគេបានបំបាក់ ៧-០៕