លោក Frank ត្រូវបានតែងតាំងដឹកនាំក្លិប Crystal ដល់ឆ្នាំ២០២៩ ជំនួសតំណែងលោក Sage
17-11-2026 10:04
(បរទេស)៖ លោក Thomas Frank អតីតគ្រូបង្វឹកក្លិប Brentford និង Tottenham Hotspur ត្រូវបានតែងតាំងដឹកនាំក្លិបឥន្រ្ទីត្រដាងស្លាប Crystal Palace ដល់ខែមិថុនា ឆ្នាំ២០២៩ តពីលោក Pierre Sage ដែលត្រូវបានដកតួនាទីកាលពីសប្តាហ៍មុន ក្រោយដឹកនាំបាន ១៦ប្រកួតក្នុងលីគ និង Cup រួចមក។
ទោះជាយ៉ាងណា Crystal គឺជាក្រុមទី៣ ដែលមានមូលដ្ឋាននៅទីក្រុង London ប្រទេសអង់គ្លេសដែលលោក Frank ដឹកនាំបន្ទាប់ពី ២ក្លិបខាងលើ។
ការប្រកាសតែងតាំងនេះ ស្របពេល Crystal ស្ថិតនៅបាតតារាងក្នុងតំបន់កាត់ចេញពី Premier League ដោយចាញ់ប្រៀបត្រឹមតែ ២ពិន្ទុប៉ុណ្ណោះពីតំបន់មានសុវត្ថិភាព ក្រោយឆ្លងកាត់ ១០ប្រកួតនៃជើងទី១ មកនេះ។
តួនាទីធំនេះ នឹងអនុញ្ញាតសម្រាប់លោក Frank កសាងក្រុមឡើងវិញនៅក្នុងរជ្ជកាលរបស់លោក ក្រោយពេល Spurs ក៏បានដកលោកចេញពីតំណែងគ្រូបង្វឹកដូចគ្នាកាលខែកុម្ភៈកន្លងទៅ ក្រោយចំណាយពេលដឹកនាំរយៈពេល ៨ខែ មានចំនួន ២៦ប្រកួតក្នុងលីគ។
ទន្ទឹមគ្នានោះលោក Steve Parish ប្រធានក្លិប Crystal បានថ្លែងប្រាប់ BBC Sport ថា «លោក Frank គឺពិតជាស័ក្តិក្នុងក្លិបរបស់ពួកយើងខ្លាំងណាស់ និងរឹងរឹតតែមានការប្រកួតប្រជែងខ្លាំងឡើងថែមទៀតនៅកីឡដ្ឋាន Selhurst Park ដូចកាលលោកនៅដឹកនាំ Brentford ដូច្នោះដែរ»៕



