* ចំណេះដឹងទូទៅ៖ នំប្ល៊ីនី ក្នុងពិធីបុណ្យម៉ាស្លេនីតសា ជាជំនឿបុរាណ ដែលរុស្ស៊ីនៅតែរក្សា
* ក្រុមហ៊ុន Nvidia បដិសេធការវិលត្រឡប់របស់លោក Jensen Huang ចំពេលមានការស៊ើបអង្កេតពីនិយ័តករ

Lukaku ម្ចាស់គ្រាប់បាល់ច្រើនជាងគេរបស់ប៊ែលហ្សិក លាឈប់ពីជម្រើសជាតិត្រឹមវ័យ ៣៣ឆ្នាំ

17-11-2026 15:09

(បរទេស)៖ ខ្សែប្រយុទ្ធ Romelu Lukaku បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិប៊ែលហ្សិកជាផ្លូវការហើយ ស្ថិតក្នុងវ័យ ៣៣ឆ្នាំ ក្នុងនាមអ្នកស៊ុតបាន ៩៤គ្រាប់ច្រើនជាងគេ សម្រាប់ក្រុមរហស្សនាម «បិសាចក្រហមអឺរ៉ុប» មួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC។

កីឡាកររបស់ក្លិប Fenerbahce នៃលីគកំពូលតួកគីយ៉េរូបនេះ ក៏ស៊ុតបាន ៣គ្រាប់ផងដែរកាលពី World Cup 2026 ដោយលោកបានលើកឡើងថា «លោកពេញចិត្ត និងរីករាយបំផុតជាមួយជម្រើសជាតិនាពេលកន្លងជានិច្ច»។

Lukaku ដែលធ្លាប់លេងនៅក្លិប Everton, Chelsea និង Manchester United រូបនេះបានជាប់ជម្រើសជាតិដំបូងតាំងពីឆ្នាំ២០១០ និងបានក្លាយជាអ្នករកបានគ្រាប់បាល់ចូលទីច្រើនជាងគេរបស់ប៊ែលហ្សិក ពីការចូលលេងសរុបបាន ១៣៥ប្រកួត។

រូបគេបានក្លាយជាកីឡាករបាល់ទាត់លំដាប់កំពូលទី៥ ដែលទាត់បញ្ចូលទីច្រើនគ្រាប់គ្រប់ពេលនៅជម្រើសជាតិ តាមពីក្រោយកីឡាករ Sunil Chhetri, Ali Daei, Lionel Messi និងតារានាំមុខដាច់ Cristiano Ronaldo របស់ព័រទុយហ្គាល់មានដល់ទៅ ១៤៦គ្រាប់។

នៅចាំបានថា Lukaku ទាត់បញ្ចូលទីបាន ៨គ្រាប់ពីការលេងនៅ World Cup បាន ៤សម័យផងដែរ នៅពេលប៊ែលហ្សិកឈានដល់វគ្គ ៨ក្រុមនាឆ្នាំនេះ និងរកបាន ៦គ្រាប់ ក្នុងចំណោម ៣សម័យកាលនៅពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro ទៀតផង៕