* ចំណេះដឹងទូទៅ៖ នំប្ល៊ីនី ក្នុងពិធីបុណ្យម៉ាស្លេនីតសា ជាជំនឿបុរាណ ដែលរុស្ស៊ីនៅតែរក្សា
* ក្រុមហ៊ុន Nvidia បដិសេធការវិលត្រឡប់របស់លោក Jensen Huang ចំពេលមានការស៊ើបអង្កេតពីនិយ័តករ

ក្រុមហ៊ុន Apple កំពុងស្តារសេវាកម្មឡើងវិញ បន្ទាប់ពីរអាក់រអួលដោយសារការធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្ទៃក្នុង

18-11-2026 10:27

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនកំពុងធ្វើការយ៉ាងសកម្ម ដើម្បីស្តារប្រព័ន្ធដំណើរការឡើងវិញ បន្ទាប់ពីការធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្ទៃក្នុងបានបង្កឱ្យមានការរអាក់រអួល ដែលប៉ះពាល់ដល់សេវាកម្មសំខាន់ៗមួយចំនួន រួមមាន iCloud និង Apple Pay។

ក្រុមហ៊ុន Apple បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហានេះមិនមែនបណ្តាលមកពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (Cyberattack) នោះទេ ហើយបច្ចុប្បន្នប្រព័ន្ធជាច្រើនបានត្រឡប់មកដំណើរការជាធម្មតាវិញហើយ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនបានថ្លែងថា ក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងដើម្បីឱ្យប្រព័ន្ធដែលនៅសេសសល់ អាចដំណើរការឡើងវិញឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

ការរអាក់រអួលនេះបានកើតឡើង ស្របពេលដែលមានការរំខានផ្នែកបច្ចេកវិទ្យាជាបន្តបន្ទាប់ នៅសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រួមមានបញ្ហាប្រព័ន្ធរបស់ក្រុមហ៊ុន Microsoft និងការគាំងបណ្តាញរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA)។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន និងមន្ត្រីពាក់ព័ន្ធទាំងអស់បានអះអាងដូចគ្នាថា ឧប្បត្តិហេតុទាំងអស់នេះមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតឡើយ។ ក្រុមហ៊ុន Apple ប្តេជ្ញាធានាថា សេវាកម្មរបស់ខ្លួននឹងដំណើរការប្រកបដោយស្ថិរភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក៕