* ចំណេះដឹងទូទៅ៖ នំប្ល៊ីនី ក្នុងពិធីបុណ្យម៉ាស្លេនីតសា ជាជំនឿបុរាណ ដែលរុស្ស៊ីនៅតែរក្សា
* ក្រុមហ៊ុន Nvidia បដិសេធការវិលត្រឡប់របស់លោក Jensen Huang ចំពេលមានការស៊ើបអង្កេតពីនិយ័តករ

សេណេហ្គាល់ កក់កៅអីទៅវគ្គចែកពូលពានរង្វាន់អាហ្រ្វិក Afcon 2027 មុនគេ ក្នុងចំណោម ២៤ប្រទេស

18-11-2026 11:23

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ បានឡើងទៅឈរចាំមុននៃវគ្គចែកពូល ២៤ក្រុម ក្នុងព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2027 ក្រោយយកឈ្នះគូប្រជែងស៊ូដង់ (Sudan) កាលពីថ្ងៃចន្ទដោយលទ្ធផល ៤-២។

នេះមានន័យថា ក្រុមដែលមានប្រធានក្រុម Sadio Mane និងជាជើងឯកកាលឆ្នាំ២០២៥ និងត្រូវបានសហព័ន្ធបាល់ទាត់អាហ្រ្វិកដកពាន Afcon 2025 វិញនោះ មិនឯកោឡើយ ពោលគឺមានកាមេរូន និងម៉ារ៉ុក ក៏បានឆ្លងចូលជុំចុងក្រោយដូចគ្នា ដោយគិតដល់ពេលនេះមាន ៥ប្រទេសហើយ រួមទាំងកេនយ៉ា តង់ហ្សានី និងអ៊ុយកាន់ដា សហម្ចាស់ផ្ទះ។

ទន្ទឹមគ្នានោះដែរ ទុយនេស៊ីដែលបានហាលអាវត្រឹមវគ្គចែកពូលនៅ World Cup 2026 ក៏ប្រឈមទៅនឹងការហាលអាវត្រឹមវគ្គជម្រុះនេះ ដ្បិតលេងបានត្រឹមស្មើ ១-១ ទល់នឹងលីបេរីយ៉ា បន្ទាប់ពីបង្ហាញខ្លួនបាន ១៧សម័យកាលជាប់ៗគ្នារួចមកជាប្រវត្តិសាស្រ្តរបស់ពួកគេ។

គួរបញ្ជាក់ផងថា គិតមកទល់ពេលនេះទាំងម៉ារ៉ុក និងសេណេហ្គាល់ បានកំពុងទន្ទឹងរង់ចាំលទ្ធផលកាត់ក្តីពីតុលាការកីឡា Court of Arbitration for Sport ក្នុងការសម្រេចឱ្យពាន Afcon 2025 ទៅខាងណា។

សេណេហ្គាល់បានឈ្នះ ១-០ ក្នុងម៉ោងថែម ១៥នាទី ២ដង ក៏ប៉ុន្តែត្រូវបានសហព័ន្ធអាហ្រ្វិកដកពាន Afcon 2025 ពីពួកគេឱ្យម្ចាស់ផ្ទះម៉ារ៉ុកវិញ ក្រោយពីការប្តឹងផ្តល់ ក្រោមហេតុផលសេណេហ្គាល់បានល្មើសលក្ខខន្តិកៈ តាមរយៈចាកចេញពីទីលានប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅពេលអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ ១១ម៉ែត្រឱ្យម៉ារ៉ុកនៃវគ្គទី២ ចុងម៉ោង៕