* ចំណេះដឹងទូទៅ៖ នំប្ល៊ីនី ក្នុងពិធីបុណ្យម៉ាស្លេនីតសា ជាជំនឿបុរាណ ដែលរុស្ស៊ីនៅតែរក្សា
* ក្រុមហ៊ុន Nvidia បដិសេធការវិលត្រឡប់របស់លោក Jensen Huang ចំពេលមានការស៊ើបអង្កេតពីនិយ័តករ

កូនស្រីលោក Jensen Huang រងការចោទប្រកាន់ថាតែងតែ bully បុគ្គលិកផ្នែក AI របស់ Nvidia

18-11-2026 11:34

(បរទេស)៖ បន្ទាប់ពីលោក Jensen Huang ចាកចេញពីក្រុមហ៊ុន Nvidia ដោយសារតែរឿងអាស្រូវផិតក្បត់ កូនស្រីរបស់គាត់ឈ្មោះ Madison ត្រូវបានគេចោទប្រកាន់ថាបានធ្វើបាប ឬគាបសង្កត់បុគ្គលិកនៅក្នុងក្រុមហ៊ុនយក្សផ្នែក AI មួយនេះដែរ។

បុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិកមួយចំនួន បានប្រាប់កាសែត New York Times ថា Madison ដែលមានអាយុ ៣៥ឆ្នាំ និងជាប្រធានជាន់ខ្ពស់ផ្នែកទីផ្សារផលិតផល នៅក្រុមហ៊ុន Nvidia បានធ្វើឱ្យថ្នាក់ដឹកនាំសំខាន់ៗច្រើនជាង ១២នាក់ សម្រេចចិត្តលាលែងពីតំណែង។ Madison ត្រូវបានគេស្គាល់ថាជាមនុស្សដែលតែងតែស្តីបន្ទោសបុគ្គលិក ហើយជារឿយៗស្រែកដាក់បុគ្គលិក ថ្នាក់លើ និងប្អូនប្រុសរបស់នាង គឺលោក Spencer ពេលប្រជុំផ្ទាល់ និងតាមអនឡាញ។

បុគ្គលិកម្នាក់ដែលជាអនុប្រធាននៅក្នុងក្រុមទីផ្សាររបស់ Nvidia ត្រូវបានប្រាប់ឱ្យចេញពីប្រជុំតាមអនឡាញមុនពេលបញ្ចប់ ដោយសារតែសំឡេងស្រែករបស់ Madison ធ្វើឱ្យបុគ្គលរូបនោះមានអាការភ័យស្លន់ស្លោខ្លាំង។ នេះបើតាមការបញ្ជាក់ពីមនុស្សពីរនាក់ ដែលបានដឹងអំពីហេតុការណ៍នៅក្នុងកិច្ចប្រជុំតាមអនឡាញនោះ។ បុគ្គលិក Nvidia ពណ៌នា Madison ថាជាមនុស្ស «ទាមទារខ្ពស់ និងចូលចិត្តមើលងាយអ្នកដទៃ» ហើយមិនមានការស្ទាក់ស្ទើរឡើយក្នុងការជេរប្រមាថបុគ្គលិករបស់ខ្លួន។

បុគ្គលិក Nvidia បានប្រាប់កាសែត Wall Street Journal ថា នាងតែហៅមិត្តរួមការងារដែលឧស្សាហ៍ភ្លេច ថាជាមនុស្សអត់បានការ ហើយក៏តែងហៅអ្នកដទៃថាជាមុខងាប់ផងដែរ។ លោក Jensen ក្នុងវ័យ ៦៣ ឆ្នាំ ហាក់ដូចជាបានលើកទឹកចិត្តឱ្យកូនស្រីរបស់គាត់ ឱ្យធ្វើការគំរាមកំហែង ឬធ្វើបាបអ្នកដទៃ ដោយប្រភពផ្ទៃក្នុងអះអាងថា គាត់តែងតែគំរាមថានឹងបញ្ជូន Madison ដែលមានចរិត «កាចឆ្នាស់» ទៅដាក់សម្ពាធលើបុគ្គលិកណាដែលធ្វើឱ្យគាត់មិនពេញចិត្ត៕