* ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កោតសរសើរដល់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប នៅក្នុងព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech)
* កូនស្រីលោក Jensen Huang រងការចោទប្រកាន់ថាតែងតែ bully បុគ្គលិកផ្នែក AI របស់ Nvidia
* ក្រុមហ៊ុន Nvidia បដិសេធការវិលត្រឡប់របស់លោក Jensen Huang ចំពេលមានការស៊ើបអង្កេតពីនិយ័តករ
* Hacker ប្រើគេហទំព័រល្បីៗជាង ១៧០ ដើម្បីលួចគ្រីបតូ និងព័ត៌មានកាតធនាគារ
* តើបន្ទះឈីប AI មានឥទ្ធិពលកម្រិតណា ទើបអាចរុញច្រានបញ្ញាសិប្បនិម្មិតឱ្យមានសមត្ថភាពខ្លាំងក្លាស្ទើរដូចមនុស្ស?

អាមេរិក និងកូរ៉េខាងត្បូងចេញការព្រមានបន្ទាន់ពីចន្លោះប្រហោងសុវត្ថិភាពក្នុង Java ខណៈប្រព័ន្ធសំខាន់ៗកំពុងប្រឈមហានិភ័យ

18-11-2026 14:36

(បរទេស)៖ អាជ្ញាធរអាមេរិក និងកូរ៉េខាងត្បូងបានចេញសេចក្តីព្រមានបន្ទាន់ផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ដោយជំរុញឱ្យអ្នកប្រើប្រាស់ភាសាសរសេរកម្មវិធី Java ដំឡើងបច្ចុប្បន្នភាពសុវត្ថិភាពជាបន្ទាន់ បន្ទាប់ពីរកឃើញចំណុចខ្សោយដែលអាចបង្កហានិភ័យដល់ប្រព័ន្ធព័ត៌មាន។ ភាពធ្ងន់ធ្ងរនៃបញ្ហានេះបានជំរុញឱ្យការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបើកកិច្ចប្រជុំបន្ទាន់ជាមួយស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ នៅថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីវិធានការបង្ការជាមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ទីភ្នាក់ងារសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធអាមេរិក (CISA) បានបញ្ជាក់ថា ចំណុចខ្សោយទាំងនេះតម្រូវឱ្យមានការជួសជុលជាបន្ទាន់។ ជាមួយគ្នានេះ ក្រុមហ៊ុន Oracle បានចេញបច្ចុប្បន្នភាពសម្រាប់កម្មវិធី Java Development Kit នៅថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីដោះស្រាយបញ្ហាសុវត្ថិភាពនេះ។ Java ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងប្រព័ន្ធព័ត៌មានសំខាន់ៗ រួមមានស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនឯកជន ស្ថាប័នហិរញ្ញវត្ថុ និងវិស័យយោធា។

កូរ៉េខាងត្បូងត្រូវបានចាត់ទុកថាជាប្រទេសដែលប្រឈមហានិភ័យខ្ពស់ ដោយសារការប្រើប្រាស់ Java មានកម្រិតខ្ពស់ទាំងក្នុងវិស័យសាធារណៈ និងឯកជន។ ការស្ទង់មតិរបស់ក្រុមហ៊ុន JetBrains កាលពីឆ្នាំ២០២១ បង្ហាញថា Java មានចំណែក ៥៣% នៃការប្រើប្រាស់ភាសាសរសេរកម្មវិធីនៅកូរ៉េខាងត្បូង ខណៈមធ្យមភាគពិភពលោកមានត្រឹម ៣០% ប៉ុណ្ណោះ។ ចំណែកក្នុងវិស័យសាធារណៈ ការប្រើប្រាស់ Java ក្នុងប្រព័ន្ធព័ត៌មានមានរហូតដល់ ៧២%។ ប្រទេសចិន និងអាល្លឺម៉ង់ក៏ស្ថិតក្នុងចំណោមប្រទេសដែលប្រើប្រាស់ Java ច្រើនផងដែរ។

គួរជម្រាបថា ការព្រមាននេះកើតឡើងចំពេលក្តីបារម្ភអំពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតកំពុងកើនឡើងជុំវិញពិភពលោក ដោយសារការរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត (AI) និងការកើនឡើងនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។ ក្រុមហ៊ុនសន្តិសុខបានរកឃើញថា ក្រុមហេកឃ័រកំពុងប្រើប្រាស់ AI ដើម្បីបើកការវាយប្រហារលើគេហទំព័រជាច្រើនក្នុងពេលតែមួយ ដែលធ្វើឱ្យការការពារប្រព័ន្ធឌីជីថលកាន់តែមានសារៈសំខាន់៕