វិធីសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្ម ឱ្យមានប្រសិទ្ធភាព សម្រាប់ផែនការប្រាក់រៀបចំប្រាក់បៀវត្ស ឆ្នាំ២០២៧
18-11-2026 15:43
(ភ្នំពេញ)៖ ការត្រួតពិនិត្យកញ្ចប់ថវិកាប្រាក់បៀវត្ស សមតុល្យគណនី និងដំណើរការទូទាត់ជាមុន អាចជួយឱ្យអាជីវកម្មត្រៀមខ្លួនបានកាន់តែល្អ ចំពោះការប្រែប្រួលនៃចំណាយផ្សេងៗ។
ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យ កាត់ដេរ វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប នៅកម្ពុជា នឹងកើនពី ២១០ ដុល្លារអាមេរិក ទៅ ២១២ ដុល្លារអាមេរិកក្នុងមួយខែ ស្របតាមសេចក្តីប្រកាសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ការកើនឡើងនេះអាចមើលទៅ មិនច្រើនសម្រាប់នយោជិតម្នាក់ ប៉ុន្តែសម្រាប់អាជីវកម្មដែលមាននយោជិតកម្មករច្រើន វាមានន័យថា ចំនួនទឹកប្រាក់ដែលត្រូវត្រៀមសម្រាប់បើកប្រាក់បៀវត្សរៀងរាល់ខែ ក៏ត្រូវកើនឡើងតាមនោះដែរ។
ស្របពេលដែលម្ចាស់អាជីវកម្មត្រៀមខ្លួនសម្រាប់ឆ្នាំថ្មី ជាមួយនឹងការកែសម្រួលកញ្ចប់ប្រាក់បៀវត្ស នេះគឺជាពេលវេលាដ៏សមស្របបំផុត ក្នុងការត្រួតពិនិត្យមើលឡើងវិញនូវការរៀបចំផែនការ គ្រប់គ្រង និងទូទាត់ប្រាក់ខែបុគ្គលិក។ ប្រព័ន្ធបើកប្រាក់បៀវត្ស និងការគ្រប់គ្រងសាច់ប្រាក់ដ៏មានប្រសិទ្ធភាព នឹងជួយធានាថាប្រាក់ខែបុគ្គលិកត្រូវបានបើកផ្តល់ទាន់ពេលវេលា និងមានសុវត្ថិភាព ព្រមទាំងជួយម្ចាស់អាជីវកម្ម អាចគ្រប់គ្រងលំហូរសាច់ប្រាក់ និងទុនបង្វិលបានកាន់តែប្រសើរទៀតផង។ ការកែសម្រួលប្រាក់ឈ្នួលឆ្នាំ២០២៧ មានឥទ្ធិពលបែបណាសម្រាប់ការបើកប្រាក់បៀវត្ស យោងតាមសេចក្តីប្រកាសនេះ បុគ្គលិក កម្មករនិយោជិតពេញសិទ្ធិ អាចនឹងទទួលបានប្រាក់ឈ្នួលចន្លោះពី ២៣១,៥០ ដុល្លារ ដល់ ២៤២,៥០ ដុល្លារក្នុងមួយខែ នៅពេលបូកបញ្ចូលទាំងប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់ធ្វើដំណើរ ការស្នាក់នៅ និងប្រាក់អតីតភាពការងារផ្សេងៗ។
បើទោះបីជាការកែសម្រួលនេះ អនុវត្តចំពោះវិស័យដែលបានរៀបរាប់ខាងលើក៏ដោយ ប្រាក់បៀវត្ស គឺជាការចំណាយប្រចាំ និងជាលំហូរសាច់ប្រាក់ដ៏សំខាន់សម្រាប់គ្រប់អាជីវកម្ម។ យោងតាមទិន្នន័យចុងក្រោយពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញថា ប្រទេសកម្ពុជាមានសហគ្រាស ក្រុមហ៊ុន និងរោងចក្រដែលបានចុះបញ្ជីចំនួន ៤៧.៧៥៨ សហគ្រាស និងមានកម្មករនិយោជិតប្រមាណ ២,៣១ លាននាក់។ សម្រាប់ក្រុមការងារគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងធនធានមនុស្ស ការបើកប្រាក់បៀវត្សតម្រូវឱ្យមានការត្រៀមថវិកា ផ្ទៀងផ្ទាត់ព័ត៌មានបុគ្គលិក ដំណើរការទូទាត់ និងរក្សាទុកកំណត់ត្រាឱ្យបានត្រឹមត្រូវ ព្រោះការយឺតយ៉ាវ ឬកំហុសឆ្គងណាមួយអាចជះឥទ្ធិពលដោយផ្ទាល់ដល់ជីវភាពនយោជិត។
វិធីសាស្ត្រគ្រប់គ្រងប្រាក់បៀវត្ស ដើម្បីបង្កើនប្រសិទ្ធភាពលំហូរសាច់ប្រាក់
ចំណុចទី១ ដែលអាជីវកម្មគួរពិនិត្យ គឺកញ្ចប់ថវិកាសម្រាប់បើកប្រាក់ខែ ត្រូវតែមានត្រៀមជាស្រេចនៅថ្ងៃទូទាត់។ ដូច្នេះ ទំហំទឹកប្រាក់ដែលត្រូវបម្រុងទុក ជម្រើសគណនីរក្សាប្រាក់ និងភាពងាយស្រួលក្នុងការដកប្រាក់មកប្រើប្រាស់ គឺជារឿងដែលម្ចាស់អាជីវកម្មត្រូវគិតគូរយ៉ាងហ្មត់ចត់។ ការដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេលវែង អាចនឹងមិនសមស្របសម្រាប់ កាលបរិច្ឆេទបើកប្រាក់ខែដែលកំណត់ថេរនោះទេ ខណៈដែលការរក្សាប្រាក់ទុកក្នុងគណនីដែលមិនផ្តល់ការប្រាក់សោះ ក៏ធ្វើឱ្យអាជីវកម្មបាត់បង់ឱកាសទទួលបានប្រាក់ចំណូលបន្ថែមផងដែរ។
ចំណុចទី២ គឺរយៈពេលនៃការរក្សាសាច់ប្រាក់ក្នុងគណនី ថាតើសាច់ប្រាក់ត្រូវរក្សាទុកក្នុងគណនីយូរប៉ុណ្ណា មុនពេលត្រូវដកមកប្រើប្រាស់? ប្រសិនបើប្រាក់ដែលបម្រុងទុកសម្រាប់បើកប្រាក់ខែ មិនអាចបង្កើតការប្រាក់បានសោះ នោះមានន័យថា អាជីវកម្មរបស់លោកអ្នក មិនទាន់បានទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីសាច់ប្រាក់អសកម្ម (Idle funds) ទាំងនោះទេ។
ចំណុចទី៣ គឺថ្លៃដើមនៃការផ្ទេរ និងប្តូរប្រាក់។ សម្រាប់អាជីវកម្មដែលតែងតែទូទាត់ប្រាក់ទៅកាន់អ្នកផ្គត់ផ្គង់ ឬដៃគូនៅក្រៅប្រទេស ការប្តូរប្រាក់គឺជារឿងដែលធ្វើឡើងជាប្រចាំ។ ទម្លាប់ដ៏ឆ្លាតវៃមួយ គឺត្រូវពិនិត្យមើលឱ្យបានច្បាស់លើស ពីអត្រាប្តូរប្រាក់ដែលបានបង្ហាញត្រួសៗ។
អត្រាគម្លាតនៃការប្តូរប្រាក់ (FX margin) និងកម្រៃសេវាប្រតិបត្តិការផ្សេងៗ សុទ្ធតែអាចជះឥទ្ធិពលដល់ការចំណាយសរុប។ សម្រាប់ប្រតិបត្តិការប្តូរប្រាក់ញឹកញាប់ ឬក្នុងទំហំទឹកប្រាក់ធំ ភាពខុសគ្នាសូម្បីតែបន្តិចបន្តួច ក៏អាចក្លាយជាការខាតបង់ទឹកប្រាក់ដ៏ធំមួយក្នុងរយៈពេលយូរ។ ចំណុចទី៤ ភាពរលូននៃដំណើរការបើកប្រាក់បៀវត្ស។ ការរៀបចំប្រាក់ខែបុគ្គលិក ការផ្ទៀងផ្ទាត់កំណត់ត្រា និងការរក្សារបាយការណ៍ឱ្យបានច្បាស់លាស់ តែងតែទាមទារពេលវេលា និងារយកចិត្តទុកដាក់ ជាពិសេសនៅពេលដែលទំហំបុគ្គលិកក្នុងក្រុមហ៊ុនកាន់តែកើនឡើង។
ប្រសិទ្ធភាពនៃការគ្រប់គ្រងប្រាក់បៀវត្ស លំហូរសាច់ប្រាក់ និងការប្តូរប្រាក់ ស្ថិតក្នុងសេវាកម្មធនាគារតែមួយយោងតាម របាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ធនាគារ វីង សេវាប្រាក់បៀវត្សរបស់ធនាគារ វីង បានកើនឡើង ១៥% ក្នុងឆ្នាំ២០២៥ ខណៈស្ថាប័នកាន់តែច្រើនជ្រើសរើសធនាគារ វីង ដើម្បីគាំទ្រតម្រូវការបើកប្រាក់បៀវត្សជូនបុគ្គលិក។ បច្ចុប្បន្ន សេវាកម្មបើកប្រាក់បៀវត្សសាជីវកម្មធនាគារ វីង កំពុងបម្រើជូនក្រុមហ៊ុនជាង ១.០០០ នៅទូទាំងប្រទេសកម្ពុជា។
លោក សុខ ឡេង នាយកសេវាបើកប្រាក់បៀវត្ស និងធនាគារសាជីវកម្ម នៃធនាគារ វីង បានលើកឡើងថា «ប្រាក់បៀវត្សគឺជាការទូទាត់ចំណាយមួយ ដែលគ្រប់អាជីវកម្មត្រូវធ្វើឱ្យបានត្រឹមត្រូវជារៀងរាល់ខែ។ ការត្រួតពិនិត្យជាប្រចាំនូវរបៀប ដែលសាច់ប្រាក់ត្រូវបានរៀបចំផែនការ រក្សាទុក និងផ្ទេរចេញ នឹងជួយឱ្យអាជីវកម្មត្រៀមខ្លួនបានយ៉ាងល្អ នៅពេលចំណាយមានការប្រែប្រួល»។
សេវាកម្មបើកប្រាក់បៀវត្សសាជីវកម្មធនាគារ វីង ជួយឱ្យអាជីវកម្មរៀបចំ និងដំណើរការបើកប្រាក់បៀវត្សកាន់តែងាយស្រួល ព្រមទាំងទទួលបានអត្ថប្រយោជន៍បន្ថែមផ្សេងៗពីធនាគារ វីង។ តាមរយៈដំណោះស្រាយសេវាបើកប្រាក់បៀរវត្ស Wingbiz+ និងសេវាធនាគារតាមអ៊ីនធឺណិត (iBanking) ក្រុមហ៊ុនអាចដំណើរការបើកប្រាក់បៀវត្សដោយ មិនគិតថ្លៃសេវាប្រតិបត្តិការ ពិនិត្យកំណត់ត្រាប្រាក់បៀវត្ស បង់វិក្កយបត្រ និងតាមដានរាល់ប្រតិបត្តិការទាំងអស់ បានយ៉ាងងាយស្រួល តាមប្រព័ន្ធ Wing Business Portal។
សម្រាប់អាជីវកម្ម ឬក្រុមហ៊ុនដៃសហការ ដែលមានលក្ខណសៈសម្បត្តិគ្រប់គ្រាន់ ក៏អាចទទួលបានអត្រាការប្រាក់រហូតដល់ ៣% ក្នុងមួយឆ្នាំ លើសមតុល្យគណនីសន្សំសាជីវកម្ម, ទទួលបានអត្រាប្តូរប្រាក់ពិសេស និងចំណេញកាន់តែច្រើនជាមួយអត្រាប្តូរប្រាក់ដើម ចាប់ពី៥.០០០ ដុល្លារអាមេរិកឡើងទៅ និងអាចស្នើកម្ចីបើកប្រាក់បៀវត្ស ឱ្យបុគ្គលិកភ្លាមៗរហូតដល់ ២០០.០០០ ដុល្លារអាមេរិក ដោយមិនចាំបាច់មានទ្រព្យធានា ដោយស្របតាមលក្ខណ្ឌអនុវត្តនានា។
សម្រាប់បុគ្គលិកវិញ ក៏អាចទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ ដូចជាការធានារ៉ាប់រងអាយុជីវិតរហូតដល់ ១០.០០០ ដុល្លារអាមេរិក, ទទួលបានការប្រាក់ ៣% លើគណនីសន្សំ, ស្នើកម្ចីឌីជីថល និងភាពងាយស្រួលក្នុងការដកប្រាក់ខែ របស់ពួកគេតាមរយៈភ្នាក់ងារធនាគារ វីង ជាងទូលំទូលាយ ១២.០០០ កន្លែងនៅទូទាំងប្រទេស។
សម្រាប់អាជីវកម្មដែលកំពុងរៀបចំ ប្រព័ន្ធប្រាក់បៀវត្សសម្រាប់ឆ្នាំ២០២៧ សូមស្វែងរកព័ត៌មានបន្ថែមតាមរយៈ៖
- ការបំពេញទម្រង់ចុះឈ្មោះបើកប្រាក់បៀវត្សរបស់ធនាគារ វីង
- ទូរសព្ទមកលេខ ០២៣ ៩៩៩ ៩៨៩
- ចូលទៅកាន់ទំព័រសេវាកម្ម បើកប្រាក់បៀវត្សសាជីវកម្មធនាគារ វីង
- ឬអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិតលោកអ្នកបំផុត៕



