* ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កោតសរសើរដល់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប នៅក្នុងព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech)
* កូនស្រីលោក Jensen Huang រងការចោទប្រកាន់ថាតែងតែ bully បុគ្គលិកផ្នែក AI របស់ Nvidia
* ក្រុមហ៊ុន Nvidia បដិសេធការវិលត្រឡប់របស់លោក Jensen Huang ចំពេលមានការស៊ើបអង្កេតពីនិយ័តករ
* Hacker ប្រើគេហទំព័រល្បីៗជាង ១៧០ ដើម្បីលួចគ្រីបតូ និងព័ត៌មានកាតធនាគារ
* តើបន្ទះឈីប AI មានឥទ្ធិពលកម្រិតណា ទើបអាចរុញច្រានបញ្ញាសិប្បនិម្មិតឱ្យមានសមត្ថភាពខ្លាំងក្លាស្ទើរដូចមនុស្ស?

«ជីប ម៉ុង» ចូលរួមវេទិកាសហគ្រិនហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ បង្ហាញសក្តានុពលសហគ្រាសខ្មែរ និងជំរុញឱកាសវិនិយោគអន្តរជាតិ

18-11-2026 16:09

(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនពហុពាណិជ្ជកម្មឈានមុខមួយនៅកម្ពុជា បានចូលរួមក្នុងវេទិកាសហគ្រិនហ្វ្រង់កូហ្វូនីលើកទី៦ (REF 2026) ដើម្បីរួមចំណែកលើកកម្ពស់សក្តានុពលសហគ្រាសខ្មែរ ពង្រឹងទំនាក់ទំនងរវាងសហគមន៍ធុរកិច្ចជាតិ និងអន្តរជាតិ ព្រមទាំងជំរុញឱកាសសហប្រតិបត្តិការ និងការវិនិយោគនៅកម្ពុជា។

ជាមួយបទពិសោធន៍អាជីវកម្មរយៈពេល ៤៤ឆ្នាំ និងការពង្រីកវិសាលភាពអាជីវកម្មលើ ១៤ ពហុពាណិជ្ជកម្ម ជីប ម៉ុង បានបន្តពង្រឹងការវិនិយោគលើវិស័យសំខាន់ៗ រួមមាន ឧស្សាហកម្មផលិតកម្ម សំណង់ អចលនទ្រព្យ ធនាគារ ម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងផ្សារទំនើប ដោយរួមចំណែកបង្កើតឱកាសការងារ ពង្រឹងសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ជាក់ស្តែង ជីប ម៉ុង ហ្វូដ អេន ប៊ែវើរីជីស ដែលជាអាជីវកម្មស្នូលមួយរបស់ ជីប ម៉ុង បានបន្តពង្រឹងសមត្ថភាពផលិតកម្ម តាមរយៈការវិនិយោគលើរោងចក្រផលិតកម្មលំដាប់ពិភពលោក បំពាក់ដោយបច្ចេកវិទ្យាទំនើប និងអនុវត្តស្តង់ដាគុណភាពអន្តរជាតិ។ ការវិនិយោគនេះមានគោលដៅបង្កើនប្រសិទ្ធភាពផលិតកម្ម ធានាគុណភាព និងសុវត្ថិភាពផលិតផល ព្រមទាំងផ្តល់ជូនអ្នកប្រើប្រាស់នូវផលិតផលម្ហូបអាហារ និងភេសជ្ជៈដែលមានគុណភាពខ្ពស់ ស្របតាមតម្រូវការទីផ្សារក្នុងស្រុក និងលើទីផ្សារអន្តរជាតិ។

តាមរយៈការចូលរួមក្នុងវេទិកានេះ ជីប ម៉ុង បានបង្ហាញពីសក្តានុពលរបស់សហគ្រាសខ្មែរ ក្នុងការពង្រីកបណ្តាញដៃគូធុរកិច្ច និងស្វែងរកឱកាសសហប្រតិបត្តិការថ្មីៗជាមួយវិនិយោគិនអន្តរជាតិ។ ការចូលរួមនេះក៏ជាឱកាសដ៏សំខាន់ ក្នុងការពង្រីកបណ្តាញដៃគូអាជីវកម្ម ផ្លាស់ប្តូរបទពិសោធន៍ និងបើកទូលាយឱកាសសហប្រតិបត្តិការថ្មីៗ ដើម្បីរួមចំណែកទាក់ទាញការវិនិយោគ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា លើទីផ្សារសកល៕