ឱកាសមាស! ទីក្រុងជ្រោយចង្វារបេយ៍ ផ្ដល់ជូនការបង់ត្រឹមតែ ៦០០ ដុល្លារក្នុង១ខែ និងឥតការប្រាក់ ២៤ខែ ដើម្បីក្លាយជាម្ចាស់ផ្ទះអាជីវកម្ម
19-11-2026 15:12
(ភ្នំពេញ)៖ ទីក្រុងជ្រោយចង្វារបេយ៍ (Chroy Changvar Bay) ដែលអភិវឌ្ឍដោយក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ កំពុងផ្ដល់ជូននូវប្រូម៉ូសិនដ៏ពិសេសមួយ ដើម្បីជំរុញដល់អ្នកមានតម្រូវការបើកអាជីវកម្ម និងស្វែងរកលំនៅឋានផ្ទាល់ខ្លួន។ ជាមួយនឹងការបង់ប្រចាំខែត្រឹមតែ ៦០០ ដុល្លារអាមេរិក និងឥតការប្រាក់រយៈពេល ២៤ ខែ អតិថិជនអាចក្លាយជាម្ចាស់ផ្ទះអាជីវកម្ម ឬលំនៅឋានក្នុងក្ដីស្រមៃ នៅលើទីតាំងសក្ដានុពលក្បែរស្ពានជ្រោយចង្វារ។
ការផ្ដល់ជូននេះរួមមានការបញ្ចុះតម្លៃយ៉ាងច្រើនសម្រាប់ផ្ទះអាជីវកម្ម វីឡា និងខុនដូ ព្រមទាំងទទួលបានថ្លៃសេវាគ្រប់គ្រងរយៈពេល ១ ឆ្នាំពេញ និងប័ណ្ណពិនិត្យសុខភាពរយៈពេល ១ ឆ្នាំចំនួន ២ ពីមន្ទីរពេទ្យ Intercare Hospital។ ទីក្រុងជ្រោយចង្វារបេយ៍ មានទីតាំងយុទ្ធសាស្ត្រនៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាតំបន់មានសក្ដានុពលអភិវឌ្ឍន៍ខ្ពស់ ជាប់នឹងតំបន់កម្សាន្ត Coconut Park និងមានហេដ្ឋារចនាសម្ព័ន្ធទំនើប។
នេះជាឱកាសដ៏កម្រមួយសម្រាប់ការរស់នៅប្រកបដោយផាសុកភាព ការប្រកបអាជីវកម្ម និងការវិនិយោគរយៈពេលវែង ក្នុងតំបន់ដែលទើបទទួលបានពានរង្វាន់ Mixed-Used District of the Year។ ប្រូម៉ូសិនដ៏ពិសេសនេះមានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ តែប៉ុណ្ណោះ។
កុំរំលងប្រូម៉ូសិនដ៏កម្រនេះ! ការបញ្ចុះតម្លៃនេះមានសុពលភាពគិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ តែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 023 901 551 | 023 901 552 | 089 822 009 | 093 822 009
ទីតាំងគម្រោង៖ https://maps.app.goo.gl/T1Hke3Hoa2hstQhz6









